សម្រាប់បងប្អូនដែលមានបំណងចង់រៀនជំនាញពេទ្យប៉ុន្តែមិនមានលទ្ធភាព នេះជាឱកាសល្អមួយដែលសាកលវិទ្យាល័យអន្តរជាតិ IU នឹងផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតលើ៤ជំនាញសម្រាប់ថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្ររងចំនួន១០០%ពេញក្នុងឆ្នាំ២០២៤នេះ។
១. ថ្នាក់បរិញ្ញាបត្រ ឆ្មប ចំនួន10នាក់
២. ថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាយិកា ចំនួន10នាក់
៣. ថ្នាក់បរិញ្ញាបត្ររង ជំនាញមន្ទីរពិសោធន៍ ចំនួន10នាក់
៤. ថ្នាក់បរិញ្ញាបត្ររង ជំនាញព្យាបាលដោយចលនា ចំនួន10នាក់។
បន្ថែមពីនេះចំពោះអត្ថប្រយោជន៍នៃអាហារូបករណ៍មួយនេះរួមបញ្ចូលទាំង៖ ថ្លៃបង់សិក្សាពេញ រហូតដល់បញ្ចប់ការសិក្សាលើមុខជំនាញ ណាមួយខាងលើ, មានឱកាសបម្រើការក្នុងមន្ទីរពេទ្យរបស់សាកលវិទ្យាល័យ អន្តរជាតិ ក្រោយបញ្ចប់ការសិក្សា, ទទួលបានប្រាក់បៀវត្សរ៍សមរម្យ ក្នុងពេលបម្រើការងារ,និងទទួលបានប័ណ្ណ ប.ស.ស. ឬ បណ្ណ សមធម៌ ដែលអាចអញ្ជើញទៅទទួលសេវាពិនិត្យដោយមិនគិតថ្លៃ នៅ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ។
ដូច្នេះសម្រាប់បងប្អូនដែលទើបតែប្រឡងជាប់ ហើយកំពុងរៀនវគ្គបំប៉នដើម្បីប្រលងថ្នាក់ជាតិ ក៏អាចដាក់ពាក្យស្នើសុំថ្នាក់អាហារូបករណ៍ 100% នេះបានផងដែរដោយសាកលវិទ្យាល័យនឹង
ឈប់ទទួលពាក្យលើកទី១នៅថ្ងៃ១៧ ខែមករា ឆ្នាំ២០២៤។
ចំពោះព័ត៌មានបន្ថែម និងស្នើសុំពាក្យបំពេញសូមទំនាក់ទំនងតាមរយៈ 016 423 666 | 017 48 48 09 - ការិយាល័យផ្តល់ព័ត៍មាន និងចុះឈ្មោះ ការិយាល័យ រាជធានីភ្នំពេញ ឬ 070 951 595 | 089 462 991 - ការិយាល័យផ្តល់ព័ត៍មាន និងចុះឈ្មោះ នាសាខាខេត្តបាត់ដំបង៕
អត្ថបទដោយ៖ ពីង ជូអេង