ការមើលភាពយន្ត និងកម្មវិធីទូរទស្សន៍អាចជាវិធីដែលទាក់ទាញ និងមានប្រសិទ្ធភាពក្នុងការរៀនភាសាអង់គ្លេស តាមរយៈការធ្វើឱ្យខ្លួនអ្នក រីករាយនៅក្នុងរៀនភាសាតាមរយៈការកម្សាន្ត អ្នកអាចធ្វើឱ្យវាក្យសព្ទ ការបញ្ចេញសំឡេង និងការស្តាប់យល់បាន របស់អ្នកប្រសើរឡើងដូចជនជាដើម។
ដូច្នេះថ្ងៃនេះចាបក្រហមសូមណែនាំ ឆាណែលយូធូបចំនួន២ ដែលមើលភាពយន្តក៏អាចរៀនអង់គ្លេសបាន ពិសេសឆាប់ចេះពាក្យថ្មីៗ៖
១. Learning English With TV Series ឆាណែលមួយនេះគឺពេញនិយមបំផុតសម្រាប់ការទស្សនាភាពយន្តនិងរៀនភាសាអង់គ្លេស។ ឆាណែលនេះនឹងបង្រៀនអ្នកទស្សនា ដោយការប្រើកម្មវិធីទូរទស្សន៍ ភាពយន្ត និងកម្មវិធីវាគ្មិនជជែក ដើម្បីរៀនយល់ពីភាសាអង់គ្លេសរបស់ជនជាតិដើម ជាមួយនឹងមេរៀនភាសាអង់គ្លេស ដូចជាពាក្យអង់គ្លេស វាយក្យាស័ព្ទ វប្បធម៌រស់នៅ និងវេយ្យាករណ៍។ ក្នុងនោះគេបង្រៀនសម្រាយទៅលើ ភាសានិយាយសន្ទនារបស់តួអង្គម្នាក់ៗក្នុងរឿងណាមួយ ជាក់ស្តែងដូចជានៅក្នុងរឿង Harry Potter, និង Inside Out ជាដើម។
២. BBC Learning English ឆាណែលមួយនេះក៏ជាប៉ុស្ព៍ទូរទស្សន៍និងស្ថាប័នព័ត៌មានដ៏ធំមួយនៅចក្រភពអង់គ្លេស ហើយស្ថាប័ននេះក៏បានផលិតមាតិកាជាច្រើនទៅលើការអប់រំដែលផ្សារភ្ជាប់នឹងការកម្សាន្ត។ BBC រៀនភាសាអង់គ្លេស ជាផ្នែកមួយនៃសេវា BBC World Service ដែលបាននិងកំពុងបង្រៀនភាសាអង់គ្លេសតាំងពីឆ្នាំ១៩៤៣ ផ្តល់ជូនអ្នកសិក្សានៅក្នុងប្រទេសភាគច្រើននៅទូទាំងពិភពលោក។
ជាការពិតណាស់ការរៀននូវភាសាបរទេសមិនត្រឹមតែឱ្យយើងអាចមានចំណេះដឹងទៅលើភាសាឬការនិយាយតែម្យ៉ាងនោះទេ វាថែមទាំងផ្តល់ឱ្យយើងយល់នូវរបៀបក្នុងការរស់នៅរបស់ជាតិសាសន៍ផ្សេងៗពីគ្នា ការផ្លាស់ប្តូរវប្បធម៌និងចំណេះដឹងជាសកលផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង