ចំណេញលុយ១ពាន់ដុល្លារ កន្លែងធំ២បើកបង្រៀន ធ្វើនំ ឆុងកាហ្វេ ធ្វើម្ហូប ហ្វ្រីៗមិនយកលុយមួយរៀល
ធី ស្រីល័ក្ខOCTOBER 3 202218.7 K views

កន្លងមក ដើម្បីអាចរៀនជំនាញ ឆុងកាហ្វេ ធ្វើម្ហូប ធ្វើនំ ប្រាកដណាស់ថាយើងត្រូវចំណាយលុយ ១ ពាន់ទៅ ២ពាន់ដុល្លារ ទើបអាចរៀនបាន ប៉ុន្តែពេលនេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលកំពុងចង់សិក្សាជំនាញធ្វើនំ ឆុងកាហ្វេ និង ធ្វើម្ហូប ដោយមិនអស់លុយសូម្បីមួយរៀន ខណៈមានកន្លែងធំៗ២នៅភ្នំពេញបើកវគ្គបង្រៀនខ្លី លើជំនាញ៣នេះដោយឥតគិតថ្លៃនិងប្រាក់សម្រាប់ឧបត្ថមលើការស្នាក់នៅ ២០ ម៉ឺនរៀលថែមទៀតផង ដែលកន្លែងធំៗ២នោះរួមមាន ៖

១.ក្រសួងទេសចរណ៍

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្រសួងទេសចរណ៍ បានសហការជាមួយក្រុមហ៊ុន Puratos Grand Place Cambodia នឹងបើកវគ្គបណ្តុះបណ្តាលដោយឥតថ្លៃលើជំនាញធ្វើនំបុ័ង នំខេក និងនំផ្អែមផ្សេងៗ សិក្សាដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ។

ដែលវគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមសិក្សាពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២តទៅ។ ដូច្នេះបុគ្គលិកបម្រើការងារវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ អាចធ្វើការចុះឈ្មោះសិក្សាដោយផ្ទាល់តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈលេខទូរស័ព្ទ ០៧៨ ៨៩៩ ៩១៩/០១៥ ៥១១ ១១៦។ ប្រសិនជាលោកអ្នកចង់សិក្សាតាមអនឡាញអាចចូលទៅកាន់គេហទំព័រ https://www.tptd.org

២.វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានធ្វើសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេស ឆ្នាំ២០២២ ដែលមានរយៈពេល ៤ខែ ដោយឥតគិតថ្លៃ លើមុខជំនាញចំនួន ៨ ដែលរួមមាន ៖ ការដុតនំបុ័ង​ ការឆុងកាហ្វេ និងភេសជ្ជៈ ការក្រឡុកស្រា ម្ហូបខ្មែរ-ថៃ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ការដំឡើង និងថែទាំបណ្តាញកុំព្យូទ័រ ។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើសចូលសិក្សាមានដូចជា ៖

  • កម្មករនិយោជិត ៖ ត្រូវភ្ជាប់មកជាមួយនូវសៀភៅការងារ ឬប័ណ្ណសម្គាល់កម្មករនិយោជិតខ្មែរ កាតសម្គាល់ខ្លួន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • យុវជន សាធារណៈជន ៖ ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត

ចំពោះ សិក្ខាកាមដែលមានប័ណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ និង២) នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០០,០០០រៀល (ពីររយពាន់រៀលគត់) ក្នុង១ខែ សម្រាប់ចំណាយលើការហូបចុក និងស្នាក់នៅ

  • កាលបរិច្ឆេទទទួលពាក្យ ទីកន្លែងផ្តល់ និងទទួលពាក្យ ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ) ឬ ធ្វើការសាកសួរតាមរយៈទូរស័ព្ទ ៖
  1. លោក លៀង ស៊ុយគីម ០៨៧ ៥៥៧ ៧៧២ / ០១១ ២៩៨ ៤៥៦
  2. លោកស្រី រស់ លីដា ០១២ ៤០៣ ៦៤៤
  3. លោក កៅ លីវាសនា ០៧៧ ២២៥ ៤២៥ / ០៦៦ ៧២០ ៧៣០
  4. លោក ហ៊ាន់ ចាន់ដារ៉ា ០៩៣ ៨០៨ ០៥៧
  5. កញ្ញា ហួរ ស៊ុនហ៊ាប ០១០ ២៦៦ ២៩៦
  6. លោកស្រី លាង ឈាងអ៊ីម ០៨៥ ៧៦៦ ៦៦៣
  7. លោកស្រី សៀង រ៉ាវីន ០៩៨ ២៦៧ ៧១៦
  8. លោក កើត អាគីណេ ០៨១ ៤២៩ ៩៦៩
  9. លោកស្រី សៀម សុជាតា ០៩២ ៩៨ ៧៩ ៧៩៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia