ចុះម្ដងខ្ទង់ពាន់ដុល្លារ! Leapmotor កែសម្រួលតម្លៃថ្មីសម្រាប់ B10 និង C10 ចាប់ពីថ្ងៃនេះតទៅ ក្រោយពន្ធនាំចូលធ្លាក់មក ០%!
Sakada KhonAPRIL 2 2026

យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្តីពីការកែសម្រួលអត្រាពន្ធគយថ្មីលើមុខទំនិញមួយចំនួនដែលរួមមានការបញ្ចុះអត្រាពន្ធនាំចូលរថយន្តគ្រួសារប្រភេទអគ្គិសនីពី 35% មក 0% ដូច្នេះក្រុមហ៊ុនផ្លូវការ Leapmotor KH បានប្រកាសអំពីដំណឹងពិសេសដល់អតិថិជនអំពីការកែសម្រួលលើតម្លៃរថយន្តអគ្គិសនី Leapmotor នៅលើទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ សម្រាប់ម៉ូឌែលរថយន្តដូចជា Leapmotor B10 និង Leapmotor C10។

Photo 2026 04 02 15.41.01

នេះគឺជាការឆ្លើយតបយ៉ាងឆាប់រហ័សដល់រាជរដ្ឋាភិបាលកម្ពុជាលើគោលនយោបាយថ្មីនៃការកែសម្រួសអត្រាពន្ធគយលើរថយន្តអគ្គិសនី ដែលជាការគាំទ្រ និងជម្រុញយ៉ាងខ្លាំងលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រុមហ៊ុនជឿជាក់ថា តម្លៃថ្មីនេះនឹងក្លាយជាជម្រើសកាន់តែល្អប្រសើរដល់អតិថិជនក្នុងការជ្រើសរើសប្រើប្រាស់រថយន្តអគ្គិសនីក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

គួរបញ្ផាក់ផងដែរថា Leapmotor KH គឺជាក្រុមហ៊ុនផ្លូវការតែមួយគត់ដែលមានសិទ្ធចែកចាយ និងផ្តល់សេវាកម្មថែទាំសម្រាប់រថយន្ត Leapmotor នៅកម្ពុជា។ ដើម្បីធានាថារថយន្តអគ្គិសនីរបស់លោកអ្នកនឹងទទួលបានសេវាកម្មថែទាំ ឬ ជួសជុលស្របតាមស្តង់ដារអន្តរជាតិ ក្រុមហ៊ុនក៏បានសំណូមពរដល់អតិថិជនឱ្យធ្វើការបញ្ផាទិញរថយន្តថ្មីពីក្រុមហ៊ុនផ្លូវការ ដែលមានការធានាត្រឹមត្រូវលើគុណភាព ដើម្បីទទួលបានសេវាកម្មយ៉ាងមានទំនុកចិត្តខ្ពស់។

ក្រុមហ៊ុន Leapmotor ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលបានគាំទ្រក្នុងការអភិវឌ្ឍន៏វិស័យយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា និង អរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និង មានទំនុកចិត្តលើរថយន្ត Leapmotor ។ ក្រុមហ៊ុននឹងប្តេជ្ញាក្នុងការផ្តល់ជូននូវរថយន្តអគ្គិសនីដែលមានគុណភាពល្អ តម្លៃសមរម្យ និងមានសេវាកម្មល្អក្នុងការបម្រើជូនដល់អតិថិជន។

653702403 1276115141281392 9062421338390124799 N

653701920 1276116751281231 4114756608652278051 N

653693505 1276115214614718 8001545394285657141 N

Photo 2026 04 02 15.42.09

Photo 2026 04 02 15.42.12

652385974 1271285961764310 7171558987271368192 N

650117412 1272509694975270 8554232967241950465 N

650640363 1272509671641939 2008617025609060945 N

📍ទីតាំងអារគារតាំងបង្ហាញរថយន្ត Leapmotor ស្ថិតនៅលើផ្លូវ 60ម៉ែត្រ ទល់មុខសាលាអន្តជាតិ ISPP

☎️ សូមទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖
📞 010 888 061 (កញ្ញា យ៉ានុត)
📞 093 836 888 (លោក សុបញ្ញា)
📞 095 666 378 (លោក វិនឡុង)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia