កូនភ្លើតភ្លើន មិនចង់រៀនសូត្រ! ឪពុកម្តាយត្រូវហ៊ានប្រើធម៌ក្តៅ ៣ នេះបើចង់ឲ្យអនាគតកូនល្អ  
Kan DaraMAY 18 20262.6 K views

ក្មេងៗធំធាត់ឡើងក្នុងសម័យយុគឌីជីថល ងាយត្រូវបានអូសទាញដោយការកម្សាន្តផ្សេងៗ ហើយធ្វើឲ្យពួកគេភ្លើតភ្លើន ខ្ជិលច្រអូស និងលែងចង់រៀនសូត្រ។ ដូច្នេះក្នុងនាមជាឪពុកម្តាយ បើប្រើការលួងលោមអប់រំកូនលែងស្តាប់ហើយ ត្រូវហ៊ានប្រើធម៌ក្តៅ ៣ ខាងក្រោមនេះ ដើម្បីតម្រង់ទិសកូនឲ្យមានអនាគតល្អ៖

 

/. កាត់ផ្តាច់ការកម្សាន្ត និងរបស់របរមិនចាំបាច់៖ ប្រសិនបើកូនមិនខំរៀន ត្រូវដកហូតទូរស័ព្ទ កាត់អ៊ីនធឺណិត បញ្ឈប់ការទិញរបស់លេង និងកាត់បន្ថយលុយចាយវាយមកនៅកម្រិតទាបបំផុត។ ការធ្វើបែបនេះដើម្បីឲ្យកូនដឹងថា ភាពសុខស្រួល និងការកម្សាន្តពុំមែនបានមកដោយទទេៗឡើយ វាគឺជារង្វាន់ផ្អែកលើការខិតខំប្រឹងប្រែងរៀនសូត្រ។

 

២/. បង្រៀនឲ្យស្គាល់រសជាតិនៃការលំបាកនៅពេលកូនរអ៊ូថារៀនហត់ ក្នុងថ្ងៃចុងសប្តាហ៍ឬវិស្សមកាល នាំកូនទៅធ្វើការងារស្រែចំការ លីសែង លក់ដូរហាលថ្ងៃហាលខ្យល់ ឬការងារផ្ទះធ្ងន់ៗតាំងពីព្រលឹមទល់ព្រលប់។ ការធ្វើបែបនេះដើម្បីឲ្យកូនយល់ច្បាស់តាមបទពិសោធន៍ពិតថា បើពេលនេះខ្ជិលរៀនសូត្រ ថ្ងៃអនាគតនឹងត្រូវធ្វើការហត់នឿយជាងការរៀនរាប់រយដង។

 

៣/. អនុវត្តវិន័យផ្ទះយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការយោគយល់៖ បង្កើតច្បាប់ និងម៉ោងសិក្សាឲ្យច្បាស់លាស់។ បើកូនល្មើសច្បាប់ ត្រូវដាក់ទណ្ឌកម្មភ្លាមៗ ដូចជា សម្អាតផ្ទះ ឬកាត់ប្រាក់ខែ ដាច់ខាតមិនត្រូវចិត្តទន់តាមការយំសម្រក់ទឹកភ្នែករបស់កូនឡើយ។ វានឹងបង្រៀនកូនឲ្យស្គាល់ពី ការទទួលខុសត្រូវ និងដឹងថា រាល់ការល្មើសវិន័យតែងតែមានផលវិបាក។

 

យ៉ាងណាមិញ ចូរប្រើធម៌ក្តៅទាំងនេះដោយក្តីស្រឡាញ់ និងស្មារតីច្បាស់លាស់ មិនមែនដោយសារកំហឹងឡើយ។ ហាមដាច់ខាតការវាយដំ ឬជេរប្រមាថដែលអាចធ្វើឲ្យកូនគុំកួន។ នៅពេលកូនដឹងកំហុស ឪពុកម្តាយត្រូវឱបកូន និងពន្យល់ហេតុផលឡើងវិញដោយភាពកក់ក្តៅ។

 

គួរជម្រាបផងដែរថា បន្ទាប់ពីការអប់រំក្នុងគ្រួសារ ការជ្រើសរើសគ្រឹះស្ថានសិក្សាដែលត្រឹមត្រូវ គឺជាស្ពានដ៏សំខាន់បំផុតទីពីរក្នុងការកំណត់វាសនារបស់កុមារ។ ក្នុងន័យនេះ សាលាអន្តរជាតិ ប៊ើខឹលី (Berkeley International School) បានក្លាយជាដៃគូដ៏ទុកចិត្តសម្រាប់មាតាបិតា តាមរយៈការផ្ដល់ជូននូវកម្មវិធីសិក្សាស្តង់ដាជាតិ និងអន្តរជាតិពីចក្រភពអង់គ្លេស (Cambridge) ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី ១២។ វិញ្ញាបនបត្រមិនត្រឹមតែមានការទទួលស្គាល់ជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេសដោយទំនុកចិត្ត។ អ្វីដែលកាន់តែពិសេស សាលាបានបង្កើតបរិយាកាសសិក្សាបែបវិជ្ជមាន ប្រកបដោយសុវត្ថិភាព និងវិន័យខ្ពស់ អមដោយបរិក្ខារទំនើបៗ និងក្រុមលោកគ្រូអ្នកគ្រូដែលមានជំនាញច្បាស់លាស់ ដើម្បីធានាថាបុត្រធីតារបស់លោកអ្នកទទួលបានការថែទាំ និងការអប់រំដ៏ល្អបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ០៩២ ៣៣ ៦៦ ០២ ឬ ០១២ ៨៧២ ៦៣០៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia