នាយកប្រតិបត្តិ បុរីឡាយ គង់ អេមើរ៉ិល រេស៊ីដេន បង្ហើបយុទ្ធសាស្រ្ត៣ ធ្វើឱ្យគម្រោងរបស់ខ្លួន នៅបន្តលក់ដាច់ជាប្រចាំ
Srey NuthAUGUST 17 2023634 views

ជាអ្នករកស៊ី មិនថានៅក្នុងវិស័យអ្វីក៏ដោយ គឺត្រូវការឲ្យយើងចេះនូវយុទ្ធសាស្រ្ដនៅក្នុងការលក់ ព្រោះការលក់គឺសំខាន់បំផុតដែលជួយឲ្យយើងទទួលបានចំណូលដើម្បីទ្រទ្រង់អាជីវកម្មឲ្យបន្ដដំណើរទៅមុខបាន។ ការលក់នេះទៀតសោធគឺសុទ្ធតែមានវិធីសាស្រ្ដ និងក្បួនខុសៗគ្នាដើម្បីអាចឲ្យយើងលក់ដាច់។ ទោះបីវិស័យអចលនទ្រព្យបច្ចុប្បន្នមិនទាន់មានភាពល្អប្រសើរដូចមុនក៏ដោយ។

ទន្ទឹមនឹងនោះដែរ វិស័យអចលនទ្រព្យក៏ដូចគ្នា គឺតម្រូវឲ្យយើងយល់ដឹង និងចេះនូវយុទ្ធសាស្រ្ដមួយចំនួនដើម្បីអាចឲ្យយើងអាចលក់ដាច់ផងដែរ។ ​​​​​ជាក់ស្ដែងនាយកប្រតិបត្តិបុរីឡាយ គង់ អ្នកស្រី គង់ ស្រីលក្ខណ៍ បានបង្ហើបយុទ្ធសាស្រ្ត៣ ដែលធ្វើឲ្យគម្រោងរបស់ខ្លួន នៅតែបន្តលក់ដាច់ជាប្រចាំ។

Photo 2023 08 17 12 42 14

ថ្លែងក្នុងកិច្ចសម្ពាសន៍ជាមួយក្រុមការងារ Business Cambodia អ្នកស្រី ​គង់ ស្រីលក្ខណ៍ ដែលជាCEO បុរីឡាយ គង់​​ បានលើកឡើងថាមូលហេតុដែលធ្វើឲ្យគម្រោងរបស់អ្នកស្រីលក់ដាច់ជាប្រចាំ គឺអ្នកស្រីផ្ដោតលើរឿងសំខាន់ចំនួន៣ មានម៉ូតផ្ទះ, តម្លៃ, សេវាកម្ម ។

 

១. ម៉ូតផ្ទះ

 

ត្រង់ចំណុចនេះអ្នកស្រីបានលើកឡើងថា ម៉ូតផ្ទះគឺជារឿងសំខាន់ដែលអាចផ្ដល់ទំនប់ចិត្តទៅអតិថិជន។ ជាក់ស្ដែងនៅក្នុងបុរីឡាយ គង់ គឺមានម៉ូតផ្ទះបែបទាន់សម័យ ក្នុងផ្ទះមានសភាពធំទួលលាយ មានផាសុខភាព ថែមទាំងមានពន្លឺគ្រប់គ្រាន់ផងដែរ។

Photo 2023 08 17 12 43 27

២. តម្លៃ

 

បន្ទាប់ពីម៉ូតផ្ទះហើយ អ្វីដែលជារឿងសំខាន់មួយទៀតនោះគឺតម្លៃនេះឯង ព្រោះជាទូទៅអតិថិជនគឺគិតរឿងតម្លៃ បើទោះម៉ូតផ្ទះស្អាតយ៉ាងណា ក៏ដោយប្រសិនបើតម្លៃថ្លៃពេកក៏ពិបាកទទួលយកដែរ។  ប៉ុន្តែសម្រាប់បុរីឡាយ គង់វិញ គឺផ្តល់ជូននៅតម្លៃយ៉ាងសមរម្យបំផុត ដែលផ្តល់ឱកាសឲ្យអតិថិជនគ្រប់រូប ជាពិសេសអ្នកមានចំណូលទាប និងមធ្យមក៏អាចក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃរបស់ខ្លួនបានដែរ។ លើសពីនេះទៀត ខាងក្រុមហ៊ុនផ្ទាល់ក៏មានជាការបង់រំលស់រយៈពេលយូរសម្រាប់អតិថិជនចង់បង់ប្រាក់ផ្ទាល់ជាមួយគម្រោងផងដែរ។

៣. សេវាកម្ម

 

ម៉ូតផ្ទះ គុណភាពរបស់សំណង់ តម្លៃ ទាំងនេះគឺជាផ្នែកមួយដែលសំខាន់ ប៉ុន្តែអ្វីដែលមិនអាចខ្វះបានគឺសេវាកម្ម នេះតែម្តង។ ចំពោះសេវាកម្មគឺផ្ដោតលើការផ្ដល់ទំនុកចិត្ត និងទំនួលខុសត្រូវ ការណាដែលម៉ូតផ្ទះស្អាត ហើយគុណភាពក៏ល្អ រីឯតម្លៃសមរម្យហើយ ប៉ុន្តែសេវាកម្ម មិនល្អក៏ពិបាកនិងលក់ចេញដែរ។ បើក្រឡេកមកមើលបុរីឡាយ គង់ វិញគឺមិនអតិថិជនចោលនោះទេ មិនថាលោកអ្នកទិញគម្រោង នោះជាដីទទេរឬ ទិញគម្រោងកំពុងសាងសង់​ខាងក្រុងការងារ តែUpdate ព័ត៌ទៅលោកអ្នកជានិច្ច ចាប់តាំងពីថ្ងៃសង់ផ្ទះ រហូតដល់បញ្ចប់គម្រោងតែម្តង។

 

គួរបញ្ជាក់ផងដែរថាបុរីឡាយ គង់ ក៏ផ្ដោតទៅលើគុណភាពសំណងផងដែរ។ បុរីឡាយ គង់គឺមានភាពរឹងមាំនិង គុណភាពល្អ អ្នកស្រីបានបញ្ជាក់ថាគម្រោងនីមួយៗត្រូវធានាពីគុណភាព ត្រឹមត្រូវដល់អ្នកទិញ។ គម្រោងបុរីឡាយ គង់ បានសាងសង់ផ្ទះរាប់ពាន់ខ្នងហើយដើម្បីធានាបានគុណភាពយូរអង្វែង គម្រោងបានជ្រើសរើសក្រុមអ្នកអភិវឌ្ឍន៍សុទ្ធតែជាវិស្វករជំនាញដែលមានបទពិសោធន៍ក្នុងការសាងសង់លំនៅឋានជាច្រើនឆ្នាំមកហើយ។

 

សូមជម្រាបផងដែរថា​ បុរីឡាយ គង់មានទីតាំង ៨០០ម៉ែត្រតែប៉ុណ្ណោះពីស្ពានអាកាសចោមចៅ ជាប់ផ្លូវជាតិលេខ៣។ សម្រាបព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងទៅកាន់ ០១១| 𝟎១៥ ៣៦៦ ៦៦០៕​

Photo 2023 08 17 12 43 04 (2)

អតិថិជន៖ ឌឿក ស្រីនុត

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia