គម្រោងផ្ទាំងប៉ាណូពាណិជ្ជកម្មដ៏ធំនៅផ្លូវល្បឿនលឿនកំពុងបើកឱកាសដ៏ពិសេសឲ្យម្ចាស់អាជីវកម្មពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួន
Sopheak PichFEBRUARY 29 2024

បច្ចុប្បន្ន យើងសុទ្ធបានឃើញរួចមកហើយ អំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សតាមរយៈវត្តមាននៃផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជា ដ៏មានឥទ្ធិពល។

ចាប់តាំងពីមានការបើកឲ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ 2022 កន្លងមក ផ្លូវល្បឿនលឿន បានធ្វើឲ្យមានការប្រែប្រួលទាំងស្រុងនូវចំណុចតភ្ជាប់ រវាងមជ្ឈមណ្ឌលសេដ្ឋកិច្ចចម្បងក្នុងប្រទេសកម្ពុជាគឺទីក្រុងភ្នំពេញ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចទីពីរនាក្រុងព្រះសីហនុ។

  • ចំណេញពេលធ្វើដំណើរហូតដល់ទៅ ៣ ម៉ោង
  • ការធ្វើដំណើរដែលធ្លាប់តែប្រើពេលរហូតទៅដល់ 5 ម៉ោង ឥឡូវនេះ ត្រូវបានកាត់បន្ថយមកត្រឹមតែ 2 ម៉ោងតែប៉ុណ្ណោះ។ ក្នុងឆ្នាំដំបូងនៃកិច្ចដំណើរការរបស់ខ្លួន ផ្លូវល្បឿនលឿនត្រូវបានគេមើលឃើញថា មានលំហូរចរាចរណ៍ជាង 5 លានគ្រឿងឯណោះ។

    • ហ្គោល ហ្សូន មេឌា ក្នុងនាមជាក្រុមហ៊ុនផ្សព្វផ្សាយផ្តាច់មុខG2

    ចាប់តាំងពីមានការដេញថ្លៃបានជោគជ័យជាស្ថាពរនូវសិទ្ធិផ្សព្វផ្សាយផ្តាច់មុខនៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមហ៊ុន ហ្គោល ហ្សូន មេឌា ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុកឈានមុខគេ បានប្តេជ្ញាចិត្តថានឹងសិក្សាឲ្យកាន់តែស៊ីជម្រៅ ក៍ដូចជានាំយកសមិទ្ធិផលថ្មីៗចូលមកកាន់តែច្រើន ទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មខាងក្រៅ (OOH) ពីសំណាក់បណ្តាប្រទេសធំៗដែលមានបទពិសោធន៍យូរឆ្នាំដូចជា ប្រទេសចិន ថៃ និងសិង្ហបុរីជាដើម។

     

    • ប្រភេទសេវាកម្មផ្សព្វផ្សាយដ៏ទំនើបគ្មានគូរប្រៀប

    G3

    G4

    G5

    ក្រុមហ៊ុន ហ្គោល ហ្សូន មេឌា បានបណ្តាក់ទុនជាង 5 លានដុល្លារ ដើម្បីបញ្ចប់គម្រោងសាងសង់ និងដំណើរការដោយជោគជ័យនូវ ផ្ទាំងពាណិជ្ជកម្មដែលតាំងបង្ហាញនៅតាមស្ពានកាត់ទទឹងផ្លូវ (Overhead Billboard) ផ្ទាំងពាណិជ្ជកម្ម Toll LED និង Toll Scrolling Light Box នៅគ្រប់ច្រកចេញចូលនៃផ្លូវមួយនេះ។

    ផ្ទាំងពាណិជ្ជកម្មសរុបទាំងអស់មានចំនួន 52 សន្លឹក ស្របតាមបណ្តោយស្ពានចំនួន 26 កន្លែង ហើយមុខនីមួយៗ មានផ្ទៃក្រឡាជាង 160 ម៉ែត្រការ៉េ។ បន្ថែមពីនេះទៅទៀត ផ្ទាំងពាណិជ្ជកម្ម Toll LED ដ៏ធំនិងឆ្លាតវ័យ ក៍មានវត្តមាននៅក្នុងទម្រង់ផ្សព្វផ្សាយផងដែរ ដោយវាអាចធ្វើឲ្យអ្នកដំណើរឆ្លងកាត់មើលឃើញបានយ៉ាងងាយ ព្រមទាំងមានភាពទាក់ទាញទៀតផង។

    • ក្រុមហ៊ុនធំៗ កំពុងជ្រើសយក ហ្គោល ហ្សូន មេឌា ជាដៃគូរសហការ

    G6

    G7

    ម៉ាកល្បីៗនៅក្នុងស្រុកជាច្រើនដូចជា ភេសជ្ជៈប៉ូវកម្លាំង Exprez , ស្រាបៀរ Guinness និងស្រាបៀរ Singha ជាដើម បានជ្រើសយកផ្ទាំងពាណិជ្ជកម្ម Overhead​ Billboard ជាការផ្សាយពាណិជ្ជកម្មនៅតាមបញ្ជរបង់ប្រាក់ ជាមធ្យោបាយទំនាក់ទំនងរបស់ពួកគេ ក្នុងការពង្រីកកេរ្តិ៍ឈ្មោះយីហោខ្លួន ឲ្យកាន់តែរីកសុះសាយឡើង។

    • ភាពផ្ចិតផ្ចង់និងយកចិត្តទុកដាក់ទៅលើការសាងសង់គម្រោងថ្មី

    G8d

    ហ្គោល ហ្សូន មេឌា បានសហការជាមួយនឹងក្រុមហ៊ុនសំណង់ដែលឈានមុខគេបំផុត ដើម្បីធានាបាននូវការសាងសង់មួយដែលប្រកបទៅដោយ ប្រសិទ្ធភាពនិងភាពរឹងមាំសម្រាប់ឧបករណ៍ផ្សព្វផ្សាយខាងក្រៅរបស់ខ្លួន។

    ថ្មីៗនេះ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានបន្ថែមមធ្យោបាយផ្សព្វផ្សាយខាងខាងក្រៅ(Outdoor Advertising) ដ៏គួរឱ្យទាក់ទាញមួយទៀតហើយ នោះគឺ ផ្ទាំងប៉ាណូដែលមានមុខច្រើន(Unipole Billboard) នៅតាមដងផ្លូវជាច្រើនកន្លែង។

    ពណ៌ដ៏ភ្លឺ និងស្រស់ស្អាត ដែលបានរចនាលើតួសសរ នឹងបន្ថែមនូវភាពងាយស្រួលក្នុងការមើលឃើញបានកាន់តែច្បាស់ ហើយថែមទាំងបង្កើននូវភាពទាក់ទាញដល់ប្រព័ន្ធផ្សព្វផ្សាយនៅតាមបណ្តោយផ្លូវថែមទៀតផង។

    ចាប់តាំងពីការរចនាប្លង់ ការប្រើប្រាស់វត្ថុធាតុដើម និងការសាងសង់គ្រិះ រហូតដល់ការដំឡើងរចនាសម្ព័ន្ធ ក្រុមហ៊ុនហ្គោល ហ្សូន មេឌា តែងតែប្រកាន់ខ្ជាប់នូវស្តង់ដារឧស្សាហកម្មអន្តរជាតិ តាមរយៈការចាប់ដៃគូជាមួយនឹង សហគ្រាសសំណង់ដែលឈានមុខគេនៅកម្ពុជាគឺក្រុមហ៊ុន ZHONGWAN (CAMBODIA) STEEL STRUCTURE ដើម្បីធានាបាននូវគុណភាពសំណង់ជូនអតិថិជន។

    • ការផ្តោតសំខាន់ទៅលើអត្ថប្រយោជន៍របស់ម្ចាស់អាជីវកម្ម

    ផ្ទាំងពាណិជ្ជកម្មទាំង 40 សន្លឹកដែលមានទំហំ 18 ម៉ែត្រគុណនឹង 6 ម៉ែត្រ គ្របដណ្ដប់លើផ្នែកទាំងសងខាងនៃផ្លូវល្បឿនលឿននេះ អាចបន្ថែមចម្ងាយនៃការមើលឃើញរហូតដល់ទៅ 3 គីឡូម៉ែត្រ អមជាមួយពណ៌ដ៏ស្រស់ស្អាតនិងភ្លឺប្រណិតចេញពីតួរសសរ ដ៏គួរឲ្យចាប់អារម្មណ៍។

    គម្រោងទាំងមូល ផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់ផ្ទាំងពាណិជ្ជកម្មដ៏មានប្រិសិទ្ធភាព និងចៀសវាងរាល់បញ្ហាប្រឈមនានា។ ឧទាហរណ៍ដូចជាករណីទូទៅនៅកណ្តាលរាជធានីភ្នំពេញ នៅពេលដែលមានមនុស្សច្រើនលើសលប់ពេក ពួកគេនឹងលែងសូវចាប់អារម្មណ៍ទៅនឹងការផ្សព្វផ្សាយរបស់អ្នកទៅវិញ។ ផ្ទុយមកវិញ ផ្ទាំងប៉ាណូនៅលើផ្លូវល្បឿនលឿន ទាំងនេះ នឹងផ្តល់ការចាប់អារម្មណ៍ជាខ្លាំង ដល់អ្នកដំណើរឆ្លងកាត់នៅតាមបណ្តោយផ្លូវ ធ្វើឲ្យម្ចាស់អាជីវកម្មដែលបានផ្សព្វផ្សាយអាចទទួលបានទិន្នផលខ្ពស់ជាអតិបរមា។

    ទន្ទឹមនឹងនេះ ហ្គោល ហ្សូន មេឌា ក៍មានជាការផ្គត់ផ្គង់នូវ ការរចនារូបរាងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មតាមដែលអ្នកចង់បាន នៅលើ Unipole Billboard ផងដែរ ដែលវានឹងនាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានពីសំណាក់អ្នកធ្វើដំណើរឆ្លងកាត់។

    G9

    • កៀកនឹងបញ្ចប់ភ្លាម គម្រោងថ្មីស្រឡាងមួយនេះ នៅសល់កន្លែងទំនេរត្រឹមតែ ៤០% ប៉ុណ្ណោះ

    G10

    Photo 2024 02 29 14 21 10បច្ចុប្បន្ន គម្រោងមួយនេះគ្រោងនឹងបញ្ចប់នៅចុងខែមេសា ហើយផ្ទាំងពាណិជ្ជកម្មទាំងអស់ ត្រូវបានដាក់លក់ និងកក់ជាមុនហើយ ដោយមានត្រឹមតែ 40% ទៀតប៉ុណ្ណោះដែលនៅសល់។ យ៉ាងណាមិញ អតិថិជនដែលចុះហត្ថលេខានៅលើកិច្ចសន្យាកក់កំឡុងពេលមុនខែមេសា អាចទទួលបាននូវការបញ្ចុះតម្លៃមុននឹងមានការដាក់លក់ជាផ្លូវការយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

    ការប្រកាន់ខ្ជាប់នូវទស្សនវិជ្ជា "ជួយដល់ភាពជោគជ័យរបស់អតិថិជន ផ្តោតលើការផ្សព្វផ្សាយរបស់ម៉ាក" ហ្គោល ហ្សូន មេឌា កំពុងតែទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយអ្នកទាំងអស់គ្នា។

    -- ពីពួកយើង --

    ហ្គោល ហ្សូន មេដា ដែលជាក្រុមហ៊ុនផ្សាយពហុពាណិជ្ជកម្មដែលឈានមុខគេក្នុងប្រទេសកម្ពុជា  ជាមួយនឹងបទពិសោធន៍ និងឯកទេសខ្ពស់ក្នុងការផ្សាយពាណិជ្ជកម្មខាងក្រៅ និងបណ្តាញផ្សព្វផ្សាយតាមជណ្តើរយន្ត។

    ទំនាក់ទំនងផ្សព្វផ្សាយឥឡូវនេះ៖ 023 901 818G11

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia