ឈប់ឆ្ងល់ទៀត! រដ្ឋបាល ត្រាំ យកពន្ធឡាវខ្ពស់ជាងគេដល់ ៤០ភា.គរយ អាចមកពីមូលហេតុធំៗ៣នេះ
Kan DaraSEPTEMBER 29 20254.3 K views

លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានដាក់ចេញនូវគោលនយោបាយពន្ធគយថ្មី លើបណ្តាប្រទេសនៅជុំវិញពិភពលោក ខណៈប្រទេសឡាវជាប់ពន្ធខ្ពស់ជាងគេដល់ទៅ ៤០% ដែលត្រូវបានអនុត្តន៍ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ តទៅ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ សេតវិមាន (White House)។

 

ខាងក្រោមនេះ គឺជាហេតុផលធំៗ ៣ ដែលធ្វើឲ្យរដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក Trump កំណត់អត្រាពន្ធលើប្រទេសឡាវខ្ពស់ជាងគេ៖

 

/. មិនទទួលអត្ថប្រយោជន៍កម្មវិធី GSP ពីសហរដ្ឋអាមេរិក៖ នៅលើគេហទំព័រ “Laotradeportal” បានឲ្យដឹងថា ចិន, ឥណ្ឌា, ជប៉ុន, ស្វីស និងបណ្តាប្រទេសមួយចំនួនទៀតបានផ្តល់នូវការបញ្ចុះអត្រាពន្ធពិសេសក្រោមកម្មវិធី GSP ដល់ប្រទេសឡាវ លើកលែងតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ការណ៍មិនទទួលបានអត្ថប្រយោជន៍នេះពីសហរដ្ឋអាមេរិក អាចដោយសារតែកត្តាសិទ្ធមនុស្ស ឬការរំលោភស្តង់ដារពាណិជ្ជកម្មអន្តរជាតិជាដើម។

 

២/. ការពិចារណាផ្នែកនយោបាយ៖ ឡាវត្រូវបានចាត់ថាជាប្រទេសដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ក្នុងវិស័យសេដ្ឋកិច្ច និងជំនួញ ខណៈសេដ្ឋកិច្ចឡាវពឹងផ្អែកមួយភាគធំលើវិស័យសំណង់ ការដឹកជញ្ជូន និងការវិនិយោគពីចិន។ ស្របពេលដែលអាមេរិកចង់បង្កើនឥទ្ធិពលក្នុងតំបន់ ដូច្នេះអាចនឹងមានការតំឡើងការត្រួតពិនិត្យលើទំនាក់ទំនងទាំងនេះ។

 

៣/. ការពារផលិតកម្មក្នុងស្រុក៖ ការដាក់ពន្ធខ្ពស់ធ្វើឲ្យទំនិញឡាវដែលនាំចូលទៅអាមេរិកឡើងថ្លៃ ដែលធ្វើឲ្យប្រជាជនអាមេរិកលែងចាប់អារម្មណ៍ ឬទៅរកប្រភពទំនិញមានតម្លៃថោកជាង។ វាអាចជួយការពារភាគីផលិតនៅសហរដ្ឋអាមេរិកពីការប្រកួតប្រជែងយ៉ាងខ្លាំង ដូចជាក្នុងវិស័យអេឡិចត្រូនិច ឬផលិតផលសម្រាប់ឧស្សាហកម្មជាដើម។ ជាពិសេស វាជាសញ្ញាបង្ហាញថា ប្រទេសដែលចង់ទទួលអត្រាពន្ធទាប ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មល្អ ត្រូវធ្វើតាមលក្ខខណ្ឌ និងគោរពតាមការសហការជាមួយសហរដ្ឋអាមេរិក។

 

គួរជម្រាបផងដែរថា អត្រាពន្ធ ៤០% ហាក់ខ្ពស់ខ្លាំងសម្រាប់ប្រទេសដែលពឹងផ្អែកលើវិស័យនាំចេញតូចៗដូចជាប្រទេសឡាវ។ ផលប៉ះពាល់ជាអវិជ្ជមានបានកើតឡើងចំពោះនិយោជក និងកម្មករ ខណៈយោងតាមការព្យាករណ៍មានកម្លាំងពលកម្មប្រហែល ២០,០០០នាក់ ប្រឈមនឹងការបាត់បង់ការងារ ដោយសារក្រុមហ៊ុនមួយចំនួនដែលនាំចេញទំនិញទៅសហរដ្ឋអាមេរិកបានបិទទ្វា និងខ្លះទៀតបានកាត់បន្ថយផលិតកម្ម៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia