មិនចាញ់របស់នាំចូល! នេះជាខោអាវប៊្រេនកូនខ្មែរ ១០០% មានរោងចក្រនៅខ្មែរ លក់ដល់ក្រៅប្រទេស
Kan DaraJANUARY 22 202617 views

 ឈប់ស្លៀកខោអាវថៃទៀតទៅបងប្អូន នេះជាខោអាវខ្មែរ បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ដែលកំពុងវាយលុកទីផ្សារខ្លាំង លក់ចេញដល់ក្រៅប្រទេសឯណោះ មានកេរ្តិ៍ឈ្មោះ និងគុណភាពមិនចាញ់ផលិតផលនាំចូលឡើយ។

 

យីហោខោអាវកូនខ្មែរ Laolin ផលិតចេញពីរោងចក្រផ្ទាល់នៅកម្ពុជា មិនមែនត្រឹមតែជាការវេចខ្ចប់ ឬបិទស្លាកយីហោនោះទេ ប៉ុន្តែនេះគឺជាផលិតផលដែលមានរោងចក្រផលិតផ្ទាល់នៅលើទឹកដីកម្ពុជា។ រាល់ដំណើរការផលិត ចាប់តាំងពីការរចនាម៉ូដ ការជ្រើសរើសសាច់ក្រណាត់ រហូតដល់ការដេរភ្ជាប់ជាផលិតផលសម្រេច គឺធ្វើឡើងដោយស្នាដៃកូនខ្មែរយ៉ាងផ្ចិតផ្ចង់បំផុត។

 

អ្វីដែលធ្វើឱ្យខោអាវប៊្រេនខ្មែរមួយនេះលេចធ្លោជាងគេ គឺគុណភាព មិនចាញ់ប្រ៊េនល្បីៗ។ សាច់ក្រណាត់ ជ្រើសរើសប្រភេទក្រណាត់ដែលមានភាពធន់ មិនយារ មិនបែកព្រុយ និងផ្តល់ផាសុកភាពខ្ពស់ពេលស្លៀក។ ថ្នេរដេរ មានភាពហ្មត់ចត់ កម្រិតស្តង់ដារចេញពីរោងចក្រ ដែលធានាបាននូវភាពរឹងមាំ និងសោភ័ណភាព។ ម៉ូដទាន់សម័យ រចនាឡើងស្របតាមតម្រូវការយុវវ័យសម័យថ្មី ដែលអាចស្លៀកបានគ្រប់កាលៈទេសៈ។

 

ដោយសារតែគុណភាពខ្ពស់នេះហើយ ខោអាវ Laolin អាចលក់ចេញដល់ក្រៅប្រទេស ដែលនេះគឺជាសក្ខីភាពបញ្ជាក់ថា ទំនិញផលិតដោយដៃខ្មែរ មានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ និងត្រូវបានទទួលស្គាល់ដោយអតិថិជនបរទេស។ ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ 069777700 ឬចូលទៅកាន់ Facebook Page Laolin Original ខោខ្មែរ

11

22

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia