រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីបញ្ជាក់ថានឹងបញ្ចប់ការធ្វើប្លង់ដីជូនពលរដ្ឋទូទាំងប្រទេសឱ្យបានមុនឆ្នាំ២០២៩
Bunthoeun KoemFEBRUARY 8 2024239 views

រាជរដ្ឋាភិបាលនឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ឲ្យចប់សព្វគ្រប់មុនឆ្នាំ២០២៩ខាងមុខ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

 

422591078 776935661144299 8621014545728223746 N

 

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ឯកឧត្តម សាយ សំអាល់ ចាត់ទុកការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។ អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនាពេលនេះ គឺសំដៅបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

 

ឯកឧត្ដមមានប្រសាសន៍បន្ដថា មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស យើងនៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។

 

សូមជម្រាបថា ការវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លី ដែលជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ បានទទួលការសាទរជាច្រើននៅលើបណ្តាញសង្គម ហើយនេះគឺជាជោគជ័យដ៏សំខាន់មួយសម្រាប់រាជរដ្ឋាភិបាល៕

 

52a8d879 Fb04 4bff 9d07 79a22b0aed89

49730890 2218569195087727 3839626970790887424 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia