ក្រសួងរៀបចំដែនដី នឹងចុះវាស់វែងក្បាលដីជាង ៥ លានទៀតដែលនៅសល់ ដើម្បីធ្វើប្លង់រឹងជូនពលរដ្ឋ
Bunthoeun KoemJANUARY 15 2024369 views

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចុះធ្វើការវាស់វែងដីរបស់បប្រជាពលរដ្ឋដែលនៅសល់ប្រមាណ ៥ លានក្បាលដីនៅទូទាំងប្រទេស ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនឲ្យបានឆាប់។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងនៅក្នុងឱកាសប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

 

តាមការបញ្ជាក់របស់ឯកឧត្ដម មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥លានបណ្ណរួចរាល់ហើយ ហើយយើងនៅមានប្រមាណ ២លានបណ្ណ ដែលកំពុងត្រូវបានចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស យើងនៅសល់ប្រមាណជា ៥លានក្បាលដីទៀត ដែលត្រូវវាស់វែង។  ក្នុងនោះនៅខេត្តកំពង់ស្ពឺ នៅសល់ប្រមាណជា ៤០ម៉ឺន ក្បាលដីទៀត ដែលត្រូវវាស់វែង ហើយនាពេលអនាគត ក្រសួងនឹងរៀបចំសេវាឱ្យបានល្អតាមរយៈការប្រើប្រាស់តាមទូរសព្ទ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋអាចយកបណ្ណកម្មសិទ្ធិនេះទៅប្រើប្រាស់បានកាន់តែងាយស្រួល។

 

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូលការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ ចំណុច រួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លី ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

 

Photo 2024 01 12 20 44 46

419897304 761602579344274 701471076034461318 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia