អ្នកទិញដីប្រយ័ត្ន! ខណៈនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំថា គម្រោងដីឡូត៍ ៣ នេះគឺគ្មានអាជ្ញាបណ្ណ
Bunthoeun KoemJULY 29 20243 K views

អ្នកវិនិយោគ ឬអ្នកកំពុងស្វែងទិញដីធ្លីគួរមានការប្រុងប្រយ័ត្ន ខណៈនៅមុននេះបន្ដិច និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានបង្ហាញគម្រោងដីឡូត៍ចំនួន ៣ កន្លែង ដែលកំពុងប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណបញ្ជាក់ពី និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំឡើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ គម្រោងដីឡូត៍ខាងលើនោះរួមមាន៖

១. ក្រុមហ៊ុន​ ស្កាយ ហ្គាឡាក់ស៊ី អ៊ិនវេសម៉ិន គម្រោងដីឡូត៍ ស្កាយ ហ្គាឡាក់ស៊ី មានទីតាំងស្ថិតនៅភូមិព្រៃពន្លា ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង។

២. គម្រោងដីឡូត៍ ទីក្រុងមាស មានទីតាំងស្ថិតនៅភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្ដព្រៃវែង។

៣. គម្រោងដីឡូត៍ សំបួរមាស មានទីតាំងស្ថិតនៅភូមិសំបួរមាស ឃុំមុខកំពូល ខេត្ដកណ្ដាល។

ជាមួយគ្នានេះ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ក៏បានអំពាវនាវឲ្យសាធារណៈជនកុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍន៍ដីឡូត៍ដែលគ្មានអជ្ញាបណ្ណទាំង ៣ ខាងលើ ដែលអាចធ្វើឲ្យប៉ះពាល់ ឬបាត់បង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕

453248650 883266720509624 3652273421696169611 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia