ចង់ទិញដីត្រូវដឹង! នេះជាតម្លៃដីថ្មីនៅខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ
Bunthoeun KoemOCTOBER 19 20253.1 K views

កាលពីពេលកន្លងទៅយើងបានបង្ហាញពីតម្លៃដីធ្លីនៅខណ្ឌសំខាន់មួយចំនួនដែលស្ថិតក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ហើយនៅពេលនេះវិញយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃធ្លីនៅ ខណ្ឌទួលគោក ខណ្ឌសែនសុខ ឫស្សីកែវ និងខណ្ឌព្រែកព្នៅ ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញម្ដងថាប្រែប្រួលដល់ណាហើយ?  បើយោងតាមតារាងវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ហាងឆេងដីធ្លីនៅក្នុងខណ្ឌទាំង ២ ខាងលើនេះមានតម្លៃដូចខាងក្រោម៖

 

9df99c61 60ab 4592 84c5 E6b366637b3d

 

១. ខណ្ឌឫស្សីកែវ

 

  សង្កាត់ឫស្សីកែវ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៧០០ ទៅ ២៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤០០ ទៅ ១០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់ទួលសង្កែ១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៩០០ ទៅ ២៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥០០ ទៅដល់ ១៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់ទួលសង្កែ២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៦០០ ទៅដល់ ២០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីស្ថិតនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣០០ ទៅ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់គីឡូម៉ែត្រលេខ៦៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៦០០ ទៅ ១៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥០០ ទៅ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់ច្រាំងចំរេះ១ និង២ ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៦០០ ទៅដល់ ១៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥០០ ទៅ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ 

  សង្កាត់ស្វាយប៉ាក៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤០០ ទៅដល់ ៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣០០ ទៅដល់ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

Photo 2025 10 19 14 47 28 (2)

 

២. ខណ្ឌព្រែកព្នៅ 

 

  សង្កាត់ពញាពន់៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣០ ទៅដល់ ១៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២០ ទៅដល់ ៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់ព្រែកព្នៅ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៥០ ទៅ ១១១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៩០ ទៅដល់ ៣៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉។

  សង្កាត់សំរោង៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៩០ ទៅដល់ ២៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២០ ទៅដល់ ៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់គោករការ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៦០ ទៅដល់ ៩៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១២០ ទៅដល់ ៣១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់ពន្សាំង៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២០ ទៅដល់ ២៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ សម្រាប់ពីស្ថិតនៅជាប់ផ្លូវតូចវិញតម្លៃចន្លោះពី ១០ ទៅដល់ ១៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

Photo 2025 10 19 14 44 32

 

៣. ខណ្ឌសែនសុខ

 

  សង្កាត់ភ្នំពេញថ្មី៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១៨០០ ទៅ ២៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៦០០ ទៅ ១៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់ទឹកថ្លា៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១៩០០ ទៅ ៣១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៧០០ ទៅ ១៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់ឃ្មួញ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៥០០ ទៅ ១៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះ ២០០ ទៅ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ក្រាំងធ្នង់៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៥០០ ទៅ ១៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២០០ ទៅ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

Photo 2025 10 19 14 47 28

 

៤. ខណ្ឌទួលគោក

 

  សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ២៩០០ ទៅ ៥០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៨០០ ទៅ ៣២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់បឹងសាឡាង៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៩០០ ទៅ ៥០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ១៤០០ ទៅ ២៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  ផ្សារដើមគរ៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣១០០ ទៅ ៤៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៦០០ ទៅ ២៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉។

  សង្កាត់ផ្លូវដេប៉ូ១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣១០០ ទៅ ៤៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ១៦០០ ទៅ ២៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់ផ្លូវដេប៉ូ២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣១០០ ទៅ ៥៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ១៦០០ ទៅ ២៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់ផ្លូវដេប៉ូ៣៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣១០០ ទៅ ៤៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ១៦០០ ទៅ ២៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់ទឹកល្អក់១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៨០០ ទៅ ៤៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ១៦០០ ទៅ ២៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

  សង្កាត់ទឹកល្អក់២៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣០០០ ទៅ ៤៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៦០០ ទៅ ២៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ 

Photo 2025 10 19 14 44 32 (3)

សម្រាប់លោកអ្នកដែលកំពុងស្វែងរកអចលនទ្រព្យ អាចប្រើប្រាស់សេវាកម្មក្រុមហ៊ុន Amatak Property Service Co.,Ltd. ដែលជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំមួយនៅកម្ពុជាដែលសេវាកម្មការទិញ លក់ ជួល អចលនទ្រព្យ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅលេខទូរស័ព្ទ៖ 086 601 472 ឬហ្វេសប៊ុកផេក Amatak Property Service Co.,Ltd.

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia