កាលពីពេលថ្មីៗនេះ យើងបាននាំប្រិយមិត្ដទៅដឹងពីតម្លៃដីធ្លីនៅភាគខាងត្បូងរាជធានីភ្នំពេញរួចមកហើយដែលមានដូចជាខណ្ឌមានជ័យ និងខណ្ឌដង្កោ។ ដោយឡែកថ្ងៃនេះវិញយើងនឹងនាំប្រិយមិត្ដមកដឹងអំពីតម្លៃដីធ្លីនៅតំបន់ភាគខាងជើងវិញម្ដងដែលមាន ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ ថា តើបច្ចុប្បន្នមានការប្រែប្រួលដល់ណាហើយ?
យោងតាមការវាយតម្លៃដែលដកស្រង់ពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ តម្លៃដីនៅតំបន់ខាងលើនេះមានដូចតទៅ៖
១. ខណ្ឌឫស្សីកែវ
· សង្កាត់ឫស្សីកែវ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៨៦០ ទៅ ២ ៣៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៨០ ទៅ ៩៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ទួលសង្កែ១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៨៦០ ទៅ ៣ ៤៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៨០ ទៅដល់ ១ ៣៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ទួលសង្កែ២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៧៥០ ទៅដល់ ១ ៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីស្ថិតនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២៩០ ទៅ ៦៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់គីឡូម៉ែត្រលេខ៦៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៥៧០ ទៅ ១ ៣៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៨០ ទៅ ៦៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ច្រាំងចំរេះ១ និង២ ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៥៧០ ទៅដល់ ១ ៣៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៨០ ទៅ ៦៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ស្វាយប៉ាក៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣៨០ ទៅដល់ ៨៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២៩០ ទៅដល់ ៥៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

៣. ខណ្ឌព្រែកព្នៅ
· សង្កាត់ពញាពន់៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៧ ទៅដល់ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៨ ទៅដល់ ៤៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ព្រែកព្នៅ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១៩៨ ទៅ ៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៧២ ទៅដល់ ២៦១ ដុល្លារក្នុង ១ ម៉ែត្រការ៉។
· សង្កាត់សំរោង៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៧២ ទៅដល់ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៨ ទៅដល់ ៦៣ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់គោករការ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២០៧ ទៅដល់ ៧២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៩៩ ទៅដល់ ២៥២ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ពន្សាំង៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១៨ ទៅដល់ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ សម្រាប់ពីស្ថិតនៅជាប់ផ្លូវតូចវិញតម្លៃចន្លោះពី ៩ ទៅដល់ ១០៨ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

យោងតាមការវាយតម្លៃខាងលើ បង្ហាញថា តម្លៃដីនៅតំបន់នេះបានបន្ដធ្លាក់ចុះ បើប្រៀបធៀបទៅនឹងឆមាសទី១។
ជាមួយគ្នានេះដែរ សម្រាប់លោកអ្នកដែលកំពុងស្វែងរកអចលនទ្រព្យ អាចប្រើប្រាស់សេវាកម្មក្រុមហ៊ុន Amatak Property Service Co.,Ltd. ដែលជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំមួយនៅកម្ពុជាដែលសេវាកម្មការទិញ លក់ ជួល អចលនទ្រព្យ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅលេខទូរស័ព្ទ៖ 086 601 472 ឬហ្វេសប៊ុកផេក Amatak Property Service Co.,Ltd.៕


