អ្នកចង់ទិញដីនៅភ្នំពេញត្រូវដឹង! នេះជាតម្លៃដីនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល
Bunthoeun KoemMARCH 19 2026963 views

កាលពីពេលកន្លងទៅយើងបាននាំប្រិយមិត្ដទៅដឹងពីតម្លៃដីជាច្រើនកន្លែងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃដីនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញវិញម្ដង តើប្រែប្រួលយ៉ាងណាហើយ? យោងតាមការវាយតម្លៃដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនៈវត្ថុកម្ពុជា ឬហៅកាត់ថា CVEA សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ តម្លៃដីធ្លីនៅក្នុងខណ្ឌកំបូល មានដូចតទៅ៖

 

សង្កាត់កាកាបទី១និងទី២៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៩០០ ដុល្លារទៅ ១ ៨៩០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១៨០ ដុល្លារទៅ ៩៩០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់ត្រពាំងក្រសាំង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៩០ ដុល្លារទៅ ៣៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៥០ ដុល្លារទៅ ១៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់សំរោងក្រោម៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១៨០ ដុល្លារទៅ ៤៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៥០ ដុល្លារទៅ ១៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់ចោមចៅទី១,ទី២,ទី៣៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤៥០ ដុល្លារទៅ ១ ៥៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២៧០ ដុល្លារទៅ ៦៣០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

144400001

 

២. ខណ្ឌកំបូល

 

សង្កាត់កំបូល៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១៤៤ ដុល្លារទៅ ៩៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣៦ ដុល្លារទៅ ១០៨ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់កន្ទោក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១៦២ ដុល្លារទៅ ៩៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៤៥ ដុល្លារទៅ ១៣៥ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់ឪឡោក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣៦ ដុល្លារទៅ ៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១៨ ដុល្លារទៅ ៥៤ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់ស្នោរ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៦៣ ដុល្លារទៅ ១៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣៦ ដុល្លារទៅ ៦៣ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់ភ្លើងឆេះរទេះ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១០៨ ដុល្លារទៅ ៣៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៥៤ ដុល្លារទៅ ១០៨ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់បឹងធំ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤៥ ដុល្លារទៅ ១៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២៧ ដុល្លារទៅ ៨១ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់ប្រទះឡាង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២៧ ដុល្លារទៅ ១៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៩ ដុល្លារទៅ ១០៨ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សម្រាប់លោកអ្នកដែលចង់ទិញដីនៅតំបន់ដែលបានរៀបរាប់ខាងលើ ឬអចលនវត្ថុផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Khmer Real Estate Co.,Ltd ដែលមានដូចជា៖ ការទិញ-លក់ ជួល វាយតម្លៃ និងគ្រប់គ្រងអចលនទ្រព្យ មានបទពិសោធន៍ច្រើនឆ្នាំនៅកម្ពុជា និងមានអចលនវត្ថុរាប់ពាន់កន្លែង។ ព័ត៌មានលម្អិតសូមទាក់ទងលេខ 069 962 000 (Telegram/WhatsApp)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia