កាលពីថ្ងៃមុនយើងបាននាំប្រិយមិត្ដទៅដឹងពីហាងឆេងដីធ្លីនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ហើយពេលនេះផងដែរ យើងនឹងនាំប្រិយមិត្ដទៅដឹងពីតម្លៃដីនៅខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដែលស្ថិតនៅកន្លែងក្រុងវិញម្ដងម្ដងថាតើ ប្រែប្រួលដល់ណាហើយ?
បើយោងតាមតារាងវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ហាងឆេងដីធ្លីនៅក្នុងខណ្ឌទាំង ២ ខាងលើនេះមានតម្លៃដូចខាងក្រោម៖
ខណ្ឌចំការមន៖
១. សង្កាត់បឹងត្របែក៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣,០០០ ទៅ ៤,៤០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១,៦០០ ទៅ ២,៧០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
២. សង្កាត់ផ្សារដើមថ្កូវ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២,៧០០ ទៅ ៤,៤០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១,៣០០ ទៅ ២,៧០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
៣. សង្កាត់ទន្លេបាសាក់៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៤០០ ទៅ ៦,១០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ សម្រាប់ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១០០ ទៅ ៣,៥០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
៤. សង្កាត់ទួលទំពូង១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤,០០០ ទៅ ៦,១០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១០០ ទៅ ៣,៤០០ ដុល្លារក្នុង១មែត្រការ៉េ។
៥. សង្កាត់ទួលទំពូង២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៩០០ ទៅ ៦,១០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១០០ ទៅ ៣,៤០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
ខណ្ឌបឹងកេងកង៖
១. សង្កាត់បឹងកេងកង១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤,៤០០ ទៅ ៨,៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣,៩០០ ទៅ ៤,៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
២. សង្កាត់បឹងកេងកងទី២ និងទី៣៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤,១០០ ទៅ ៥,៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៨០០ ទៅ ៣,៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
៣. សង្កាត់អូឡាំពិក៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤,១០០ ទៅ ៧,០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៣០០ ទៅ ៤,១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
៤. សង្កាត់ទំបន់ទឹក៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២,៦០០ ទៅ ៥,៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៣០០ ទៅ ៣,៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
៥. សង្កាត់ទួលស្វាយព្រៃទី១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៧០០ ទៅ ៦,៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៣០០ ទៅ ៣,៧០០ ដុល្លារក្នុង ១ ម៉ែតត្រការ៉េ។
៦. សង្កាត់ទួលស្វាយព្រៃទី២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៥០០ ទៅ ៦,២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៣០០ ទៅ ៣,៥០០ ដុល្លារក្នុង ១ ម៉ែតត្រការ៉េ។
ជាមួយគ្នានេះដែរ សម្រាប់លោកអ្នកដែលកំពុងស្វែងរកអចលនទ្រព្យ អាចប្រើប្រាស់សេវាកម្មក្រុមហ៊ុនPropNex Cambodia ដែលជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំមួយនៅកម្ពុជា និងមានក្រុមហ៊ុនមេនៅសិង្ហបុរី ដែលផ្តល់សេវាកម្មប្រឹក្សាយោបល់ និងសេវាកម្មប្រតិបត្តិការទាំងអស់ដែលពាក់ព័ន្ធនឹងការទិញ លក់ ជួល វាយតម្លៃ និងគ្រប់គ្រងអចលនទ្រព្យ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅលេខទូរស័ព្ទ៖ 015 213 163/085 333 404 ឬហ្វេសប៊ុកផេក ProNex Cambodia ៕