កាលពីពេលកន្លងទៅយើងបានចុះផ្សាយទាក់ទងនឹងតម្លៃដីធ្លីនៅខណ្ឌសំខាន់មួយចំនួននៅក្នុងរាជធានីភ្នំពេញដូចជាខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌទួលគោក ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ចំការមន និងខណ្ឌជ្រោយចង្វាជាដើម។ ហើយនេះដែរយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃដីធ្លីនៅក្នុងខណ្ឌបឹងកេងកង និងខណ្ឌ ៧ មករា ម្ដងថាតើដីនៅខណ្ឌទាំងពីរនេះប្រែប្រួលដល់ណាហើយ។
យោងតាមតម្លៃប៉ានស្មាន ដកស្រង់ពីក្រុមហ៊ុន Key Real Estate តម្លៃដីនៅក្នុងតំបន់ខាងលើ គិតត្រឹមឆមាសទី២ ឆ្នាំ២០២៣ មានតម្លៃដូចតទៅ៖
២. ខណ្ឌបឹងកេងកង
- សង្កាត់បឹងកេងកង១៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៥,៤៥០ ទៅ ៩,៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៤,៩០០ ទៅ ៥,៤៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់បឹងកេងកងទី២ និងទី៣៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី៤,៨៥០ ទៅ ៧,១៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២,៨០០ ទៅ ៤,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់អូឡាំពិក៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤,៨៥០ ទៅ ៨,៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២,៨៥០ ទៅ ៤,៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ទំបន់ទឹក៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣,១៥០ ទៅ ៦,៦៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២,៨៥០ ទៅ ៤,៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ទួលស្វាយព្រៃទី១ និងទី២៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤,៣០០ ទៅ ៧,៨៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២,៨៥០ ទៅ ៤,៣៥០ ដុល្លារក្នុង ១ ម៉ែតត្រការ៉េ៕