កាលពីពេលកន្លងទៅយើងបានចុះផ្សាយទាក់ទងនឹងតម្លៃដីធ្លីនៅខណ្ឌសំខាន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ។ ហើយពេលនេះដែរយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃដីធ្លីនៅក្នុងខណ្ឌ ៧ មករា និងខណ្ឌដូនពេញ ដែលស្ថិតនៅកណ្ដាលរាជធានីភ្នំពេញម្ដងថាតើដីនៅខណ្ឌទាំងពីរនេះប្រែប្រួលដល់ណាហើយ? យោងតាមរបាយការណ៍វាយតម្លៃ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា CVEA គិតត្រឹមឆមាសទី២ ឆ្នាំ២០២៥ តម្លៃដីនៅក្នុងខណ្ឌ ៧ មករា និងខណ្ឌដូនពេញ មានដូចតទៅ៖
១. ខណ្ឌ៧មករា
សង្កាត់បឹងព្រលិត៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣ ៨០០ ទៅ ៦ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ២ ២០០ ទៅ ៣ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់មនោរម្យ៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣ ៨០០ ទៅ ៥ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២ ០០០ ទៅ ៣ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់មិត្ដភាព៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣ ៥០០ ទៅ ៤ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១ ៧០០ ទៅ ២ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់អូរឫស្សី(១,២,៣,៤)៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤ ៤០០ ទៅ ៦ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២ ៩០០ ទៅ ៤ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់វាលវង់៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣ ៥០០ ទៅ ៥ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២ ០០០ ទៅ ៣ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

២. ខណ្ឌដូនពេញ៖
សង្កាត់បឹងរាំង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤ ១០០ដុល្លារទៅ ៦ ០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ៣០០ដុល្លារទៅ ៣ ៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
ង្កាត់ជ័យជំនៈ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤ ០០០ដុល្លារទៅ ៦ ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ១០០ដុល្លារទៅ ៣ ៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
សង្កាត់ចតុមុខ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤ ១០០ដុល្លារទៅ ៧ ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ១០០ដុល្លារទៅ ៣ ៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
សង្កាត់ផ្សារចាស់៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤ ១០០ដុល្លារទៅ ៥ ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣ ០០០ដុល្លារទៅ៤ ៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
សង្កាត់ផ្សារកណ្ដាល(១,២)៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤ ៣០០ដុល្លារទៅ ៩ ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ២០០ដុល្លារទៅ ៣ ៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
សង្កាត់ផ្សារថ្មី(១,២,៣)៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤ ៣០០ដុល្លារទៅ ១០ ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ២០០ដុល្លារទៅ ៣ ៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
សង្កាត់ស្រចក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២ ៩០០ដុល្លារទៅ ៤ ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១ ៦០០ដុល្លារទៅ ៣ ២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
សង្កាត់វត្តភ្នំ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣ ៤០០ដុល្លារទៅ ៤ ៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ០០០ដុល្លារទៅ ៣ ៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
គួរជម្រាបផងដែរថា សម្រាប់លោកអ្នកដែលចង់ទិញដី លំនៅឋាន នៅរាជធានីភ្នំពេញ ឬអចលនវត្ថុផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Key Real Estate ដែលមានជាភ្នាក់ងារទិញ-លក់អចលនទ្រព្យ ដ៏មានជំនាញនិងមានអចលនវត្ថុរាប់ពាន់កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ 16 999 519 | 017 999 519 ៕


