កាលពីពេលកន្លងទៅយើងបានចុះផ្សាយទាក់ទងនឹងតម្លៃដីធ្លីនៅខណ្ឌសំខាន់មួយចំនួននៅក្នុងរាជធានី។ ហើយពេលនេះដែរយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃដីធ្លីនៅក្នុងខណ្ឌ ៧ មករា និងខណ្ឌដូនពេញ ដែលស្ថិតនៅកណ្ដាលរាជធានីភ្នំពេញម្ដងថាតើដីនៅខណ្ឌទាំងពីរនេះប្រែប្រួលដល់ណាហើយសម្រាប់ឆ្នាំ២០២៥។ យោងតាមរបាយការណ៍វាយតម្លៃ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា CVEA គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ នេះតម្លៃដីនៅក្នុងខណ្ឌ ៧ មករា និងខណ្ឌដូនពេញ មានដូចតទៅ៖
១. ខណ្ឌ៧មករា
· សង្កាត់បឹងព្រលិត៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី៤,១០០ ទៅ ៦,៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ២,៣០០ ទៅ ៤,១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់មនោរម្យ៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤,១០០ ទៅ ៥,៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២,២០០ ទៅ ៣,២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់មិត្ដភាព៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣,៧០០ ទៅ ៤,៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១,៨០០ ទៅ ២,៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់អូរឫស្សី(១,២,៣,៤)៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤,៧០០ ទៅ ៦,៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣,១០០ ទៅ ៤,៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់វាលវង់៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣,៧០០ ទៅ ៥,៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២,២០០ ទៅ ៣,២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
២. ខណ្ឌដូនពេញ៖
· សង្កាត់បឹងរាំង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤,៣០០ដុល្លារទៅ ៦,៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៤០០ដុល្លារទៅ៤,១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់ជ័យជំនៈ ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤,២០០ដុល្លារទៅ ៦,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៣០០ដុល្លារទៅ៤,១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់ចតុមុខ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤,៣០០ដុល្លារទៅ ៧,៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៣០០ដុល្លារទៅ៤,១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់ផ្សារចាស់៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤,៣០០ដុល្លារទៅ ៥,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣,២០០ដុល្លារទៅ៤,៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់ផ្សារកណ្ដាល(១,២) ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤,៦០០ដុល្លារទៅ ១០,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៣០០ដុល្លារទៅ៤,០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់ផ្សារថ្មី(១,២,៣) ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤,៦០០ដុល្លារទៅ ១១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៣០០ដុល្លារទៅ៤,០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់ស្រចក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣,១០០ដុល្លារទៅ ៤,៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១,៧០០ដុល្លារទៅ៣,៤០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
· សង្កាត់វត្តភ្នំ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣,៦០០ដុល្លារទៅ ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,២០០ដុល្លារទៅ៣,៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
សម្រាប់លោកអ្នកដែលកំពុងស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬតាមបណ្ដាខេត្ដនានា អាចធ្វើការប្រើប្រាស់សេវាកម្មក្រុមហ៊ុន Amatak Property Service Co.,Ltd. ដែលជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំមួយនៅកម្ពុជាដែលសេវាកម្មការទិញ លក់ ជួល អចលនទ្រព្យ ឈានមុខគេមួយនៅកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅលេខទូរស័ព្ទ៖ 086 601 472 ឬហ្វេសប៊ុកផេក Amatak Property Service Co.,Ltd.៕



