កន្លងទៅយើងបាននាំប្រិយមិត្ដទៅដឹងអំពីតម្លៃដីនៅតំបន់មួយចំនួនៅរាជធានីភ្នំពេញ ប៉ុន្ដែថ្ងៃនេះយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃដីនៅក្នុងខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ វិញថាប្រែប្រួលដល់ណាហើយ? យោងតាមការវាយតម្លៃពីក្រុមហ៊ុន ឃី រៀលអ៊ីស្ទែត នៅឆមាសទី ១ នៃឆ្នាំ២០២៦ នេះតម្លៃដីនៅខណ្ឌទាំងពីរនេះមានដូចតទៅ៖
១. ខណ្ឌកំបូល
សង្កាត់កំពូល៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣១០ ទៅ ១ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីជាប់ផ្លូវតូចតម្លៃចាប់ពី ៧៨ ទៅ ១៩៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់កន្ទោក៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣៦០ ដុល្លារទៅ ១ ៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៩២ ដុល្លារទៅ ២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ឪឡោក៖ ដីនៅជាប់ផ្លូវធំតម្លៃជាប់ពី ៧០ ដុល្លារទៅ ១៥៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៥០ ដុល្លារទៅ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉។
សង្កាត់ស្នោ៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១៣០ដុល្លារទៅ ២៩៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៨០ ដុល្លារទៅ ១២៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ភ្លើងឆេះរទេះ៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ២០៥ ដុល្លារទៅ ៦៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១២០ ដុល្លារទៅ ២០៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់បឹងធំ៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៩០ ដុល្លារទៅ ២៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ ៥៨ ដុល្លារទៅ ១៣៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ប្រទះឡាង៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៦០ ដុល្លារទៅ ២៩៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣៥ ដុល្លារទៅ ១៤៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
២. ខណ្ឌពោធិ៍សែនជ័យ
សង្កាត់កាកាប៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១ ៧៥០ ដុល្លារទៅ ៣ ៤៥០ ដុល្លារក្នុង ១ ម៉ែតការ៉េ ខណៈដីនៅជាប់ផ្លុវតូចតម្លៃជាប់ពី ៤៤០ ដុល្លារទៅ ១ ៧៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ត្រពាំងក្រសាំង៖ ដីនៅចាប់ផ្លូវធំតម្លៃចាប់ពី ១៨០ ដុល្លារទៅ ៦៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃជាប់ពី ៩០ ដុល្លារទៅ ២៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់សំរោងក្រោម៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ២៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១០០ ដុល្លារទៅ ៣៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ចោមចៅ៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១ ០៨០ ដុល្លារទៅ ២ ៧៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៤៩០ ដុល្លារទៅ ១ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។


