ចេញហើយ! នេះជាតម្លៃដីនៅភាគខាងជើងរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៦
Bunthoeun KoemAUGUST 26 20261.3 K views

កាលពីពេលកន្លងទៅយើងបាននាំប្រិយមិត្ដទៅដឹងពីតម្លៃដីនៅភាគខាងត្បូង និងតំបន់មួយចំនួនក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដទៅដឹងពីតម្លៃដីនៅភាគខាងជើងរាជធានីភ្នំពេញវិញម្ដងដែលមានខណ្ឌចំនួន ៤ គឺ ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ថាមានការប្រែប្រួលដល់ណាហើយ?

 

បើយោងតាមការវាយតម្លៃពីក្រុមហ៊ុន ឃី រៀលអ៊ីស្ទែត នៅឆមាសទី ១ នៃឆ្នាំ២០២៦ នេះតម្លៃដីនៅភាគខាងត្បូងរាជធានីភ្នំពេញមានដូចតទៅ៖

 

១. ខណ្ឌជ្រោយចង្វារ

 

សង្កាត់ជ្រោយចង្វារ៖ ដីនៅជាប់ផ្លូវធំតម្លៃជាប់ពី ៥៥០ ដុល្លារទៅ ៣ ៨៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃជាប់ពី ៩៥០ ដុល្លារទៅ ២ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ព្រែកតាសេក៖ ដីនៅជាប់ផ្លូវធំតម្លៃជាប់ពី ៥៥០ ដុល្លារទៅ ១ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២០០ ដុល្លារទៅ ៤៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ព្រែកលៀប៖ ដីជាប់ផ្លូវធំតម្លៃចាប់ពី ១ ០២០ ដុល្លារទៅ ៣ ៤៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣៨០ ដុល្លារទៅ ១ ៥៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់កោះដាច់៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៩០ ដុល្លារទៅ ៣១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២០ ដុល្លារទៅ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់បាក់ខែង៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣៣០ ដុល្លារទៅ ១ ០៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១៤០ ដុល្លារទៅ ៣៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉។

 

135200001

 

២. ខណ្ឌព្រែកព្នៅ

 

សង្កាត់ពញ្ញាពន់៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៧០ ដុល្លារទៅ ២៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣៨ ដុល្លារទៅ ៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ព្រែកព្នៅ៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣៩០ ដុល្លារទៅ ១ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១៥០ ដុល្លារទៅ ៤៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់សំរោង៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១៥០ ដុល្លារទៅ ៤៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣០ ដុល្លារទៅ ១៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់គោករកា៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤១០ ដុល្លារទៅ ១ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២១៥ ដុល្លារទៅ ៤៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ពន្សាំង៖ ដីនៅជាប់ផ្លូវធំតម្លៃជាប់ពី ៣២ ដុល្លារទៅ ៣៤៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១៦ ដុល្លារទៅ ១៧៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

៣. ខណ្ឌសែនសុខ

 

សង្កាត់ភ្នំពេញថ្មី៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៧៥០ ទៅ ៤ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៩០០ ទៅ ១ ៨៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ទឹកថ្លា៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៧៥០ ទៅ ៤ ១៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៩២០ ទៅ ២ ១៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ឃ្មួញ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៩៥០ ទៅ ២ ០៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះ ៣៨០ ទៅ ៨២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ក្រាំងធ្នង់៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៨៥០ ទៅ ១ ៩៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៨០ ទៅ ៥៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

9df99c61 60ab 4592 84c5 E6b366637b3d

 

៤. ខណ្ឌឫស្សីកែវ

 

សង្កាត់ឫស្សីកែវ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ៤០០ ទៅ ៣ ៤៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៦៣០ ទៅ ១ ៥៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ទួលសង្កែ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ៤៧០ ទៅ ៣ ៩៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៧៩០ ទៅដល់ ២ ១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់គីឡូម៉ែត្រលេខ៦៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ០៨០ ទៅ ២ ៨២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៣០ ទៅ ១ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ច្រាំងចំរេះ១ និង២ ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ០៨០ ទៅដល់ ១ ៨៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៧២០ ទៅ ១ ១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ 

 

សង្កាត់ស្វាយប៉ាក៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៥៨០ ទៅដល់ ១ ៣៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៨០ ទៅដល់ ៩៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សូមជម្រាបផងដែរថា ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទិញ-លក់ ជួល និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យធំមួយនៅកម្ពុជា។ សម្រាប់លោកអ្នកដែលចង់ដាក់លក់ រកទិញ ជួល ឬប្រឹក្សាផ្សេងៗទាក់ទងអចលនទ្រព្យអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 016 999 519 | 017 999 519 ឬហ្វេសប៊ុកផេក Key Real Estate

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia