ខណ្ឌចំការមន និងខណ្ឌស្ទឹងមានជ័យ ជាតំបន់ដ៏លេចធ្លោមួយនៅក្នុងរាជធានីភ្នំពេញ ខណៈតំបន់ទាំងពីរនេះមានការអភិវឌ្ឍយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ក្នុងនោះសម្រាប់ទីផ្សារដីធ្លីក៏មានតម្រូវការ និងតម្លៃខ្លាំងផងដែរ។ ដូច្នេះតើគិតមកដល់ពេលនេះ តម្លៃដីនៅក្នុងខណ្ឌខាងលើកើនឡើងតម្លៃប៉ុន្មានហើយ?
យោងតាមតម្លៃប៉ានស្មាន ដែលដកស្រង់ពីក្រុមហ៊ុន Key Real Estate តម្លៃដីនៅក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ គិតត្រឹមឆមាសទី២ ឆ្នាំ២០២៣ មានតម្លៃដូចខាងក្រោម៖
ខណ្ឌចំការមន៖
១. សង្កាត់បឹងត្របែក៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៥០០ ទៅ ៥,៣៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,២០០ ទៅ ៣,២០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
២. សង្កាត់ផ្សារដើមថ្កូវ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៣០០ ទៅ ៥,៣៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១,៦៥០ ទៅ ៣,២០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
៣. សង្កាត់ទន្លេបាសាក់៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤,១៥០ ទៅ ៧,២៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ សម្រាប់ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៦០០ ទៅ ៤,១៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
៤. សង្កាត់ទួលទំពូង១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤,៧៥០ ទៅ ៧,២៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៧០០ ទៅ ៤,១៥០ ដុល្លារក្នុង១មែត្រការ៉េ។
៥. សង្កាត់ទួលទំពូង២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤,៧៥០ ទៅ៧,២៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៦០០ ទៅ ៣,៩៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
ខណ្ឌមានជ័យ៖
១. សង្កាត់ស្ទឹងមានជ័យ៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ១,២៥០ ទៅ ៤,៤០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៤០ ទៅ ១,៦៨០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
២. សង្កាត់បឹងទំពុន៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ១៦៨០ ទៅ ៤៣៥០ ដុល្លារក្នុង១ម៉ែទ្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៤០ ទៅ ១,៦៨០ ដុល្លារក្នុង១ម៉ែតការ៉េ។
៣. សង្កាត់ចាក់អង្រែលើ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,៨០០ ទៅ ៤,០០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៩៨០ ទៅ ១,៦០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
៤. សង្កាត់ចាក់អង្រែក្រោម៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,៣៥០ ទៅ ៣,៣០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៩២០ ទៅ ១៦៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ៕