ដាក់លក់ព្រោងព្រាតតែតម្លៃមិនធ្លាក់! អ្នកជំនាញប្រាប់មូលហេតុ អលនទ្រព្យបន្ដធ្លាក់ តែតម្លៃដី ផ្ទះ មិនធ្លាក់ថ្លៃ
Nim Pranun JUNE 13 20245.2 K views

“អចលនទ្រព្យធ្លាក់ចុះ តែតម្លៃដី ផ្ទះថ្លៃដដែល”, “ចេះតែថាអចលនទ្រព្យធ្លាក់ឯណា បើផ្ទះនៅតែខ្ពស់ហ្នឹង”, “អលនទ្រព្យធ្លាក់ តែកុំលូនសួរ ផ្ទះ ដីនៅថ្លៃដូចដើម” នេះគឺជាComment របស់បងប្អូនដែលឆ្ងល់ ហេតុអ្វីបានជាធនាគារពិភពលោកព្យាករណ៍ថា អចលនទ្រពន្យបន្ដធ្លាក់ តែតម្លៃអចលនវត្ថុនៅមានតម្លៃថ្លៃ ស្លាកដាក់ផ្ទះដីព្រោងព្រាត តែតម្លៃមិនធ្លាក់ បើទោះបីទីផ្សារអចលនទ្រព្យស្ងប់ស្ងាត់។

ជាការពិត ស្ថានភាពអចលនទ្រព្យនៅក្នុងឆ្នាំ២០២៤ ត្រូវបានគេរំពឹងទុកថានឹងប្រសើរ បើធៀបនឹងវិបត្តិកន្លងមក ក៏ប៉ុន្ដែនៅតែងើបមិនផុត ការទិញលក់នៅស្ងប់ស្ងាត់ តម្លៃដីធ្លីមិនសូវកម្រើកដូចឆ្នាំ២០១៨ ២០១៩ឡើយ។ដើម្បីឱ្យតែលម្អិតតែម្ដង Business Cambodia បានស្រង់សំណួរ ទៅសាកសួរអ្នកជំនាញអចលនទ្រព្យ ដើម្បីឱ្យកាន់តែច្បាស់ តើហេតុអ្វីក្នុងស្ថានភាពនេះ អចលនវត្ថុនៅតែមិនធ្លាក់ចុះ?

ឧកញ៉ាបណ្ឌិតសំ សុខនឿន អ្នកមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យបានដឹងថា ចរន្ដទិញលក់ក្នុងវិស័យអចលនទ្រព្យពិតជាស្ងប់ស្ងាត់មែន ក៏ប៉ុន្ដែតម្លៃមិនធ្លាក់នោះ ដោយសារតែម្ចាស់ទ្រព្យនៅមានការរំពឹងថា ងចលនទ្រព្យនៅតែប្រសើរឡើងវិញ ហើយជាធម្មតាអចលនទ្រព្យមានឡើងមានចុះ ហើយក៏មិនធ្លាក់ចុះរហូតដែរ នឹងប្រសើរឡើងវិញពេលមានអ្នកវិនិយោគចូលមក។

អ្នកជំនាញរូបនេះ បានបន្ដថា ករណីខ្លះ អចលនទ្រព្យមានតម្លៃទាប ដោយសារតែម្ចាស់ទ្រព្យមានតម្រូវការសាច់ប្រាក់បន្ទាន់ ទើបលក់តម្លៃក្រោមទីផ្សារផងដែរ ដែលនេះហើយពាក្យថា វិបត្តិគឺជាឱកាសក្នុងវិនិយោគកើតឡើង ចំពោះអ្នកដែលត្រៀមខ្លួនរួមរាល់។

គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន ធនាគារពិភពលោកដែលចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដោយលើកឡើងថា កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថាមាន៥,៨% នៅឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ ទោះបីជាយ៉ាងណាក៏ដោយ ក៏សកម្មភាពក្នុងវិស័យសំណង់នៅតែមានតិចតួច ខណៈដែលទីផ្សារអចលនទ្រព្យនៅតែបន្តធ្លាក់ចុះ។ ជាលទ្ធផល កំណើនឥណទានក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង បណ្ដាលឱ្យមានការកាត់បន្ថយការចំណាយឯកជន និងប៉ះពាល់ដល់ការប្រមូលចំណូលក្នុងស្រុក។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia