មានដី១ហិចតា មិនដឹងដាំអ្វី ធ្វើអ្វី តោះមកស្គាល់គំនិត ៣ ឆ្កឹះចំណូលចេញពីដី ដែលបងប្អូនគួរពិចារណា
Sambat SokhlangAUGUST 3 2023260 views

បើនិយាយពីផ្ទៃដីនៅប្រទេសកម្ពុជាយើងមានច្រើនដែលទុកទំនេរចោល ជាពិសេសដីនៅតាមបណ្តាលខេត្ត ព្រោះក្រៅពីការដាំដុះស្រូវទៅតាមរដូវកាលនីមួយៗរួចប្រជាកសិករក៏មិនបានច្នៃដីនោះទៅធ្វើអ្វីបន្តដែរ ហើយក៏មានដីចំការខ្លះត្រូវបានគេទុកឱ្យដុះស្មៅចោលដោយមិនបានឆ្កឹះចំណូលពីដីទាំងនោះដែរ។ហេតុនេះហើយ នៅក្នុងថ្ងៃនេះក្រុមការងារចាបក្រហម សូមធ្វើការណែនាំគំនិតថ្មីចំនួន ៣ សម្រាប់បងប្អូនដែលមានដីហើយមិនទាន់បានច្នៃបង្កើតចំណូល អាចធ្វើការពិចារណាសាកល្បងក្បួនទាំងនេះបាន ដែលរួមមាន៖

១.ចិញ្ចឹមសត្វឬដាំសំណាំដែលមានទីផ្សារខ្ពស់

សម្រាប់គំនិតទី១ដែលបងប្អូនអាចធ្វើបាននោះគឺការច្នៃដីសម្រាប់ចិញ្ចឹមសត្វដែលមានទីផ្សារខ្ពស់ ដែលមានដូចជាសត្វគោ សត្វចៀម ឬក៏អាចច្នៃជាការដាំក្រូចថ្លុងជាដើម។ថ្វីបើដីមួយហិកតាអាចនឹងចង្អៀតសម្រាប់ការដាំដុះនិងចិញ្ចឹមសត្វហើយបើទោះជាវាមិនអាចធ្វើឱ្យយើងមានចំណូលច្រើនតែវាក៏អាចជួយឱ្យយើងបានផលលដំណាំសម្រាប់ហូបចុករួចថ្លៃចំណាយជាជាងការទុកដីចោលដែរ។

២.ដាំដំណាំដែលមិនចំណាយពេលថែទាំច្រើន

ក្នុងករណីបងប្អូនមិនសូវមានពេលវេលាថែទាំដំណាំអាចជ្រើសរើសយកគំនិតទី២នេះ ដោយរើសយកប្រភេទដំណាំឬដើមឈើប្រភេទណាមួយដែលមិនចំណាយពេលមើលថែច្រើន ដូចជាការដាំដើមឈើលក់ធ្វើរឿងសង្ហារឹមដូចជា ដើមចន្ទគិរី ឬដើមម៉ៃសាក់ ឬដើមឈើប្រភេទផ្សេងៗទៀតដែលបងប្អូនគិតថាមានគុណប្រយោជន៍សម្រាប់ការប្រើប្រាស់ធ្វើជាគ្រឿងសង្ហារឹមផ្សេងៗទៀត។ថ្វីបើដើមឈើប្រភេទនេះអាចនឹងចាយពេលយូរក្នុងការដាំប៉ុន្តែវាក៏ល្អជាងយើងទុកដីចោលទទេរៗឱ្យទំនេរចោល។

 

Agriculture

 

៣.ដាក់ជួល

ក្រៅពីការដាំដំណាំ ម្ចាស់ដីដែលទំនេរ អាចធ្វើការដាក់ជួលដីនោះក្នុងតម្លៃសមរម្យឱ្យប្រកបរបររកស៊ីលើដីនោះបានដូចជាជួលបង្កើតជារីស៊ត ហាងកាហ្វេ ភោជនីយដ្ឋានជាដើម។ការធ្វើបែបនេះក្រៅយើងជាម្ចាស់ដីបានចំណូល យើងអាចជួយឱ្យបងប្អូនផ្សេងៗទៀតមានប្រាក់ចំណូលបានផងដែរ។ដែលនេះជាគំនិតខ្លីៗដែលក្រុមការងារចាបក្រហមចង់ចែករំលែកដែលអាចជួយឱ្យបងប្អូនដែលមានដីនៅទំនេរអាចពិចារណាធ្វើបាន៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia