ពេញចិត្តស្តូកសម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តឡើងភ្នំ ចុះទឹក ចូលព្រៃ បើកបរនៅលើផ្លូវដែលមានស្ថានភាពពិបាកៗ ឬបងប្អូនដែលតែងតែគាំទ្ររថយន្តធន់ខ្ពស់ ទូលាយៗ ងាយស្រួសក្នុងការធ្វើដំណើរ ពេលនេះ Land Cruiser ស៊េរីឆ្នាំ២០២៤ដាក់លក់នៅខ្មែរ ជាមួយរូបរាងស្អាតកប់តែម្តង ខណៈតម្លៃជាង១០ម៉ឺនដុល្លារ។
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ Auto US Direct Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា រថយន្តស៊េរីខ្ពស់ឆ្នាំ ២០២៤ TOYOTA LAND CRUISER First Edition មានតម្លៃសរុបទាំងអស់ ១៣៦,៥៩៨ដុល្លារ (តម្លៃនៅខ្មែរ)។ ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃ១០ម៉ឺនដុល្លារជាងនេះត្រូវបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ៧៤,000ដុល្លារ
- តម្លៃពន្ធនាំចូល ៥៣,0៤៩ ដុល្លារ
- តម្លៃដឹកជញ្ជូន ២,៧៥០ដុល្លារ
- តម្លៃឯកសារនៅខ្មែរ ៩០០ដុល្លារ
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៤,៥00ដុល្លារ
- តម្លៃសរុបទាំងអស់ ១៣៦,៥៩៨ ដុល្លារ
គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia ឬតាមរយៈលេខតេលេក្រាម 061 288 687 ៕