អ្នកទិញដីត្រូវដឹង! ខណៈនេះជាប្រវែងដីចំណីព្រែក ស្ទឹង បឹង ទន្លេ និងសមុទ្រ ដែលកំណត់ជាដីរបស់រដ្ឋ
Bunthoeun KoemMAY 8 202511 views

ទិញដី ក្រៅពីការស្វែងរកទីតាំងដែលល្អ យើងគម្បីគួរតែស្វែងយល់បន្ថែមទាក់ទងផ្នែកច្បាប់ និងប្រវត្ដិដីឲ្យបានច្បាស់  ដើម្បីចៀសវាងទិញហើយមិនអាចធ្វើប្លង់កម្មសិទ្ធិបាន។ ជាពិសេសការទិញដីនៅតំបន់ជាប់ច្រាំងឬឆ្នេរ នៃផ្លូវទន្លេ សមុទ្រ ស្ទឹង បឹង ព្រែកនានា អ្នកត្រូវតែមានភាពច្បាស់លាស់ ព្រោះដីនៅជាប់តំបន់ទាំងនេះ រដ្ឋបានកំណត់ដីចំណីព្រែក ស្ទឹង ប្រឹង អូរ ទន្លេ ទៅតាមប្រវែងនីមួយៗ។

យោងតាមអនុក្រឹត្យស្ដីពី ការគ្រប់គ្រងអាងទន្លេ របស់រាជរដ្ឋាភិបាល ដីចំណីមាត់ច្រាំងនិងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ៖

- ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០(មួយ)ម៉ែត្រគិតពីមាត់ឆ្នេរនិងមាត់ពាម(ពេលទឹកជោរអតិបរមា)

- ទន្លេ ចម្ងាយ៥០ (ហាសិប)ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ

- ស្ទឹង ចម្ងាយ៣០ (សាមសិប)ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង

- ព្រែក ចម្ងាយ២០ (ម្ភៃ)ម៉ែត្រ គិតពីមាត់ច្រាំងព្រែក

- អូរ ចម្ងាយ១០ (ដប់)ម៉ែត្រ គិតពីមាត់ច្រាំងអូរ

- ប្រឡាយមេ ចម្ងាយ១០(ដប់)ម៉ែត្រ គិតពីជើងទេភ្លឺប្រឡាយផ្នែកខាងក្រៅ  

- ប្រឡាយរង ចម្ងាយ៥(ប្រាំ)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ

- ប្រឡាយស្រោចស្រព ចម្ងាយ៣(បី)ម៉ែត្រ គិតពីជើងទេញ្ជើប្រឡាយផ្នែកខាងក្រៅ

- អាងទឹក ចម្ងាយ១០០ (មួយរយ)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអភិបហេដែលបាន តម្កល់នៅក្នុងអាងទឹក

- បឹងបួ ចម្ងាយ៥០(ហាសិប)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបាន តម្កល់នៅក្នុងអាងទឹក

- ទំនប់អាងទឹក ចម្ងាយ២០០ម្ភៃ)ម៉ែត្រ គិតពីជើងទេះផ្នែកខាងក្រោមទំនប់អាងទឹកដែល មានកម្ពស់តិចជាង៤(បួន)ម៉ែត្រ។ ចម្ងាយ១០០ (មួយរយ)ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់ពី៤(បួន)ម៉ែត្រ ទៅ៨(ប្រាំបី) ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨(ប្រាំបី) ម៉ែត្រឡើងទៅត្រូវបានកំណត់អនុក្រឹត្យដោយឡែក។

ចំពោះដីចំណីមាត់ច្រាំង ឆ្នេរ និងតាមសមុទ្រនៅតំបន់រាជធានីឬក្រុងនៃខេត្តឬទីប្រជុំជន និងតំបន់អភិវឌ្ឍ ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។ ហើយសម្រាប់ដីចំណីមាត់ច្រាំង ឆ្នេរ និងពាមសមុទ្រនៃតំបន់អាងទន្លេបានកំណត់ខាងលើជាសម្បត្តិសាធារណៈ របស់រដ្ឋ៕

152063dd 0911 46d7 9fd3 B42bae1375d3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia