ការអនុវត្តគម្រោងប្លង់ស្ថាបត្យកម្មផ្ទះខ្មែរក្នុងបរិបទទំនើប
Sreymom ChaJUNE 10 2024

ស្ថាបត្យកម្មផ្ទះបុរាណខ្មែរ កំពុងបន្តបាត់បង់បន្តិចម្តងៗ​ដោយសារការវិវត្តន៍លំនៅឋានក្នុងប្រទេសកម្ពុជាការប្រែប្រួលនូវសម្ភារៈសំណង់ និងកត្តាផ្សេងៗជាច្រើនទៀត។ ទោះជាយ៉ាងនេះក្តីក៏មានប្រជាជនកម្ពុជាជាច្រើនផងដែរ ដែលស្រលាញ់និងមានចិត្តចង់ថែរក្សាជាសម្បត្តិរូបិយសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងនាមជាស្ថាបត្យករតើយើងអាចធ្វើយ៉ាងណាដើម្បីដោះស្រាយនិងចូលរួមថែរក្សាសម្បត្តិស្ថាបត្យកម្មផ្ទះបុរាណខ្មែរបាន?

Photo 2024 06 10 17 16 55

       ជាភព្វ័សំណាងដែលក្រុមការងារ Lumhor Architecture យើងខ្ញុំមានឱកាសក្នុងការចូលរួមបញ្ចេញស្នាដៃតាមរយៈគម្រោងផ្ទះបុរាណខ្មែរមួយចំនួនដោយប្រើប្រាស់ ទំនើបកម្ម ភាពសំបូរបែបនៃបច្ចេកទេស និងគ្រឿងបរិក្ខារសម្ភារៈសាងសង់ យកមកអនុវត្តន៍។ខ្ញុំបាទសុំលើកយកសមាសធាតុគន្លឹះសំខាន់ៗទាំង៣មកចែករំលែកជូនមិត្តអ្នកអាន ដើម្បីជាគំនិតសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ៖

Photo 2024 06 10 17 17 01

          គ្រឿងបង្គុំ ៖ គ្រឿងបង្គុំប្រៀបបានទៅនឹងឆ្អឹងខ្នងដែលទ្រទ្រង់ស្ទើរគ្រប់យ៉ាងនៃផ្ទះ។
យ៉ាងណាមិញចំពោះគ្រឿងបង្គុំឈើគឺមានភាពស្មុគស្មាញ រាប់ចាប់តាំងពីការរៀបចំប្លង់មិនមានភាពទូលំទូលាយ អាយុកាលតិច ប្រឈមការខូចខាត ព្រមទាំងបច្ចេកទេសជាងជំនាញគ្រឿងបង្គុំឈើបច្ចុប្បន្នមានកំរិតជាខ្លាំង ។
 ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ គ្រឿងបង្គុំបេតុង ដែក មានភាពបត់បែនច្រើនជាងថែមទាំងអាចបើកលំហបានធំ មានភាពរឹងមាំ ​និងជាពិសេសមិនតម្រូវឲ្យប្រើសំភារៈឈើដែលជាគ្រឿងបង្គុំធំៗហួសហេតុ ដែលមិនសមស្របតាមគោលការណ៍និរន្ដភាព។

Photo 2024 06 10 17 17 07
          រចនាសម្ព័ន្ធនៃគ្រឿងបង្គុំដំបូល ៖ គ្រឿងបង្គុំឈើនៃដំបូលផ្ទះខ្មែរក៏ជាគ្រឿងលំអស្ថាបត្យកម្មដ៏សំខាន់មួយនៅក្នុងការរចនា ប៉ុន្ដែវាក៏ត្រូវការនូវធនធានឈើជាច្រើនផងដែរនៅក្នុងការប្រើប្រាស់ ។

ក្នុងបរិបទបច្ចុប្បន្ននេះ ដំបូលដែលប្រើប្រាស់ដោយបេតុង(ជម្រាលតាមរាងដំបូល)ជាជម្រើសដែលគួរតែពិចារណានិងលើកយកមកប្រើប្រាស់ព្រោះអាចកាត់បន្ថយការប្រឈមនៃជម្រាបទឹក និងផ្តល់ភាពត្រជាក់ទៅផ្នែកខាងក្នុងផងដែរ ។ ចំណែកគ្រឿងបង្គុំដែកក៏ជាជម្រើសមួយផងដែរ ដោយវាអាចជួយកាត់បន្ថយបរិមាណឈើក្នុងការប្រើប្រាស់ ព្រមទាំងមិនដាក់បន្ទុកធ្ងន់ពេកទៅលើគ្រឹះផ្នែកខាងក្រោមហើយក៏អាចកាត់បន្ថយជម្រាបទឹក ដោយប្រើប្រាស់ដំបូលសង្ក័សីលាតមួយជាន់ទៀតនៅផ្នែកខាងក្រោមនៃក្បឿង ប៉ុន្តែជម្រើសទាំងពីរនេះចាំបាច់ត្រូវមានពិដានបិទដើម្បីរក្សាសោភណភាព។

Photo 2024 06 10 17 17 13

          ការជ្រើសរើសសម្ភារៈនិងគ្រឿងបរិក្ខារប្រើប្រាស់ទំនើប ៖ ការជ្រើសរើសផលិតផលសំភារៈប្រើប្រាស់ក៏ជាកត្ដាសំខាន់ផងដែរ ក្នុងនោះការប្រើប្រាស់ឈើគួរងាកទៅប្រើប្រាស់ឈើឧស្សាហកម្មអោយបានច្រើនបំផុតព្រោះឈើទាំងនោះមានការកាប់នឹងដាំឡើងវិញ ហើយត្រូវបានសម្ងួតតាមបច្ចេកទេសនិងមានស្រទាប់ថ្នាំដែលអាចការពារសត្វល្អិត ជាជាងការប្រើប្រាស់ឈើប្រណិតដែលមិនអាចធានាបាននូវចីរភាព។
ដោយឡែកសម្ភារៈបច្ចេកទេសអគ្គិសនីមួយចំនួនដូចជា ម៉ាស៊ីនត្រជាក់ កង្ហារបឺតខ្យល់ជាដើម គប្បីត្រូវគិតគូរឲ្យបានជាមុន សម្រាប់ទីតាំងនិងការប្រើប្រាស់ជៀសវាងប៉ះពាល់ដល់សោភណភាពនៃផ្ទះទាំងមូល។

Photo 2024 06 11 10 38 14

       ខ្ញុំបាទជឿជាក់ថាការប្រើប្រាស់នវានុវត្តន៍នៃបច្ចេកទេសនិងសម្ភារៈសាងសង់ដើរតួរយ៉ាងសំខាន់ក្នុងដំណើរការអនុវត្តគម្រោងស្ថាបត្យកម្មផ្ទះបុរាណខ្មែរក្នុងពេលបច្ចុប្បន្ន។លើសពីនេះទៅទៀតការចូលរួមពីសាធារណជននិងស្ថាប័នពាក់ពន្ធ័ក៏ជាអ្វីដែលមិនអាចខ្វះបានដូចគ្នា។

បើសិនជាប្រិយមិត្ត លោក លោកស្រីមានតម្រូវការសិក្សាប្លង់ស្ថាបត្យកម្មរឺសាងសង់ ប្រិយមិត្តអាចទាក់ទងមកយើងខ្ញុំផ្ទាល់តាមរយៈលេខទូរសព្វ័ : 012 281 416(telegram)/093 465 616
Facebook page: www.facebook.com/lumhorarchitecture

Photo 2024 06 10 19 36 07

Sreymom Cha

អត្ថបទសរុប៖ 249

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia