ការជ្រើសរើសទឹកដោះគោម្សៅសម្រាប់កូនៗពិតជារឿងសំខាន់ខ្លាំងណាស់ នៅពេលដែលឪពុកម្តាយជ្រើសរើសយកទឹកដោះគោណាដែលមានអាហារូបត្ថម្ភល្អ មានប្រភពច្បាស់លាស់ នោះនឹងជួយទៅដល់កូនៗលោកអ្នកឲ្យទទួលបានការលូតលាស់ល្អព្រមទាំងសុខភាពល្អផងដែរ។ ជាមួយគ្នានោះដែរ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការលូតលាស់ និងការអភិវឌ្ឍរាងកាយរបស់កុមារឱ្យបានល្អប្រសើរបំផុត ទឹកដោះគោ ឡេវីមីល (LAEVIMIL) គុណភាពខ្ពស់ស្តង់ដារពីប្រទេសបារាំង នឹងត្រូវដាក់លក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះហើយ។
ចំពោះទឹកដោះគោម្សៅ ឡេវីមីល (LAEVIMIL) គឺជារូបមន្តទឹកដោះគោម្សៅពីប្រទេសបារាំង ដែលផលិតនិងវេចខ្ចប់ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយជាមួយនឹងគោលគំនិតរូបមន្តស្អាតដែលគ្មានសូម្បីតែជាតិសណ្តែក និងប្រេងសណ្តែក គ្មានបន្ថែមជាតិស្ករ គ្មានដាក់សារធាតុ Maltodextrin បន្ថែមពីនោះក៏គ្មានបន្ថែមក្លិនសិប្បនិម្មិតផងដែរ។ មិនតែប៉ុណ្ណោះ ទឹកគោម្សៅឡេវីមីល (LAEVIMIL) ក៏គាំទ្រដោយប្រភពអាហារូបត្ថម្ភកម្រិតខ្ពស់ពីប្រទេសបារាំងរួមមានដូចជា៖
១. មូលដ្ឋានអាហារូបត្ថម្ភពេញលេញជាមួយវីតាមីន សារធាតុរ៉ែ និងអាស៊ីតខ្លាញ់សំខាន់ៗ
២. Lactoferrin អាហារូបត្ថម្ភភាពសំា គាំទ្រដល់ប្រព័ន្ធភាពសាំដែលកំពុងអភិវឌ្ឍ
៣. 5 Nucleotide (នុយក្លេអូថាយ) គាំទ្រដល់ការអភិវឌ្ឍកោសិកា និងមុខងារប្រព័ន្ធភាពសុំា
៤. DHA + ARA + Choline + Taurine + Inositol អាហារូបត្ថម្ភខួរក្បាល និងចក្ខុកម្រិតខ្ពស់
៥. FOS + GOS កម្រិតខ្ពស់គាំទ្រសុខភាពប្រព័ន្ធរំលាយអាហារនិងតុល្យភាពរបស់ពោះវៀន
៦. កាល់ស្យូម + ផូស្វ័រ + វីតាមីន D + សារធាតុរ៉ែសំខាន់ៗអាហារូបត្ថម្ភឆ្អឹងកម្រិតខ្ពស់។


ទឹកដោះគោម្សៅ ឡេវីមីល (LAEVIMIL) ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងតាមបច្ចេកវិទ្យាទំនើបចុងក្រោយ និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីប្រទេសបារាំង ដែលជាប្រទេសមានកេរ្តិ៍ឈ្មោះល្បីល្បាញលើវិស័យផលិតផលអាហាររូបត្ថម្ភផងដែរ។ ចឹងហើយទើបទឹកដោះគោម្សៅ ឡេវីមីល (LAEVIMIL) គឺសមស្របទៅនឹងចំណង់ចំណូលចិត្តរបស់កុមារដែលធ្វើឱ្យអាអូនញ៉ាំបានច្រើន និងទទួលបានសុខភាពល្អជាប្រចាំថែមទៀតផង។


គួរជម្រាបថា ទឹកដោះគោម្សៅ ឡេវីមីល (LAEVIMIL) ត្រូវបានចែកចាយដោយ Gread Distribution ហើយបច្ចុប្បន្ននេះ ទឹកដោះគោម្សៅឡេវីមីល (LAEVIMIL) មានពីរជម្រើសសម្រាប់ជ្រើសរើសមានដូចជា៖ LAEVIMIL Expert Grow និង LAEVIMIL Premium with Lactoferrin ។ បន្ថែមពីនោះ ក្រោមទស្សនៈស្នូលរបស់ LAEVIMIL ត្រូវបានផលិតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់លាក់ នៃអាហារូបត្ថម្ភ កម្រិតខ្ពស់សម្រាប់គ្រប់ដំណាក់ការនៃការលូតលាស់របស់កុមារ។ LAEVIMIL ផ្តល់ជូនដល់អ្នកប្រើប្រាស់ចុងក្រោយក្នុងតម្លៃសមរម្យ៕
ត្រៀមៗលោកប៉ាអ្នកម៉ាក់ ទឹកដោះគោម្សៅ ឡេវីមីល (LAEVIMIL) នឹងបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ



