ជម្រើសទី១ របស់ស្រ្តីសម័យថ្មី! ឡេឌី ហ្វ្លូ (Lady Flo) បង្ហាញមុខទូតសុឆន្ទៈផ្លូវការ ត្រៀមវាយលុកទីផ្សារជាមួយស្តង់ដាអន្តរជាតិ
Kan DaraAPRIL 9 2026

កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២៦ ក្រុមហ៊ុនកូនខ្មែរ FLOVIA TRADING បានប្រកាសសម្ពោធជាផ្លូវការនូវផលិតផលថ្មីស្រឡាងគឺ សំឡីអនាម័យ និងខោសំឡី ឡេឌី ហ្វ្លូ (Lady Flo)។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏បានបង្ហាញមុខអគ្គរាជទូតសុឆន្ទៈ និង KOLs ល្បីៗជាច្រើនរូប ដើម្បីពង្រឹងទំនុកចិត្ត និងនាំយកផលិតផលស្តង់ដាអន្តរជាតិមកជូនស្ត្រីខ្មែរ។

 

៣៣

Screenshot 2026 04 09 at 11.50.15 in the Morning

 

លោកស្រី អ៊ឹង ពេជ្រម៉ារីណា អគ្គនាយិកានៃក្រុមហ៊ុន FLOVIA TRADING បានមានប្រសាសន៍សង្កត់ធ្ងន់ដោយមោទនភាពថា ឡេឌី ហ្វ្លូ (Lady Flo) មិនមែនត្រឹមតែជាសំឡីអនាម័យធម្មតានោះទេ ប៉ុន្តែវាគឺជានវានុវត្តន៍ថ្មី ដែលបាននាំយកនូវបច្ចេកវិទ្យា Functional Chip (បន្ទះឈីបឱសថ) មកប្រើប្រាស់។ បច្ចេកវិទ្យាដ៏ទំនើបនេះ មានសមត្ថភាពពិសេសក្នុងការជួយការពារសុខភាពមាត់ស្បូន បំបាត់ក្លិនមិនល្អ និងកាត់បន្ថយការឈឺចុកចាប់យ៉ាងមានប្រសិទ្ធភាព។

 

11

 

លើសពីនេះ ឡេឌី ហ្វ្លូ ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង ដើម្បីផ្ដល់នូវភាពទន់ភ្លន់បំផុតសម្រាប់ស្បែក និងធានាបាននូវការការពារយ៉ាងរឹងមាំ។ រាល់ផលិតផលទាំងអស់ សុទ្ធតែបានផលិតឡើងតាមបទដ្ឋានស្តង់ដារគុណភាពខ្ពស់បំផុត និងទទួលបានការទទួលស្គាល់ពីមន្ទីរពិសោធន៍អន្តរជាតិ ដើម្បីផ្តល់ជូននូវសុវត្ថិភាព និងទំនុកចិត្តកម្រិតលេខ១ សម្រាប់ស្រ្តីសម័យថ្មីគ្រប់រូប។

 

ស្របជាមួយការបង្ហាញខ្លួនរបស់ទូតសុឆន្ទៈ កញ្ញា អ៊ឹង ពេជ្រឧសភា នាយកប្រតិបត្តិ (CEO) ក៏បានប្រកាសនូវ "កញ្ចប់អាជីវកម្មពិសេស" ដើម្បីគាំទ្រដល់ដេប៉ូ និងអ្នកលក់បន្តផងដែរ។

 

គួរជម្រាបថា ក្រុមហ៊ុន FLOVIA TRADING បានប្តេជ្ញាចិត្តថានឹងមិនបោះបង់ដៃគូអាជីវកម្មឱ្យលក់ម្នាក់ឯងឡើយ។ តាមរយៈយុទ្ធសាស្រ្ត "Digital Domination" ក្រុមហ៊ុននឹងសម្រុកផ្សព្វផ្សាយលើ Facebook និង TikTok យ៉ាងខ្លាំងក្លា ដើម្បីជម្រុញឱ្យអតិថិជនស្គាល់ និងដើរមកទិញដល់ហាងផ្ទាល់តែម្តង។ ឡេឌី ហ្វ្លូ (Lady Flo) មិនត្រឹមតែជាផលិតផលសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការប្តេជ្ញាចិត្តក្នុងការផ្ដល់នូវ តម្លៃ និងកិត្តិយស ដល់ស្រ្តីខ្មែរគ្រប់រូប ឱ្យរស់នៅដោយទំនុកចិត្ត និងភាពផាសុកភាពបំផុត។ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះជាតំណាងចែកចាយ សូមទាក់ទងមកកាន់ក្រុមហ៊ុន ហ្លូវីអា ត្រេដឌីង (FLOVIA TRADING) ឥឡូវនេះតាមរយៈលេខទូរស័ព្ទ 089 264 146 តេលេក្រាម៖https://t.me/floviatrading

 

L

Llk

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia