អបអរសាទរ! គ្លីនិកកែសម្ផស្សល្បីឈ្មោះមួយរបស់ខ្មែរ ទទួលបានពានរង្វាន់ពីស្ថាប័នសុខភាពពិភពលោកអាស៊ីប៉ាស៊ីហ្វិក
Sambat SokhlangNOVEMBER 20 2023

ក្រោយឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំទៅលើឯកទេសសើស្បែកនិងកែសម្ផស្សដោយមិនវះកាត់ ទីបំផុតគ្លីនិក La Belle Acesthetic Centre ដែលជាគ្លីនិកដ៏ឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានទទួលបានពានរង្វាន់ Aesthetic Dermatologist of the Year ពីស្ថាប័នសុខភាពពិភពលោកអាស៊ីប៉ាស៊ីហ្វិក ( GlobalHealth Asia-Pacific) ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣ ទីក្រុងបាងកកប្រទេសថៃ។

 

ចំពោះភាពជោគជ័យរបស់ La Belle Acesthetic Centre នៅពេលនេះគឺជាការសមិទ្ធផលនៃការខិតខំប្រឹងប្រែងនិងមានការជ្រោមជ្រែងយ៉ាងខ្លាំងរបស់ វេជ្ជបណ្ឌិត ឃុន សុភាវៈនារី ដែលជាអ្នកជំនាញទៅលើផ្នែកសើស្បែកនិងកែសម្ផស្សដោយមិនវះកាត់ ដែលកញ្ញាបានបញ្ចប់ការសិក្សាផ្នែកវេជ្ជបណ្ឌិតទូទៅនិងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសើស្បែក ពីសាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក ប្រទេសថៃ និងសញ្ញាបត្រផ្នែកសើស្បែកនិងកែសម្ផស្សដោយមិនវះកាត់ពី American Academy of Aesthetic Dermatology សហរដ្ឋអាមេរិកថែមទៀតផង។

 

C

 

បើតាមការលើកឡើងដោយផ្ទាល់ពី វេជ្ជបណ្ឌិត ឃុន សុភាវៈនារី ដែលជាសហស្ថាបនិកផ្ទាល់របស់គ្លីនិក La Belle Acesthetic Centre បានឱ្យដឹងថា “កក្តាសំខាន់ដែលធ្វើឱ្យ La Belle Aesthetic Centre អាចទទួលបានពានរង្វាន់ Aesthetic Dermatologist of the Year ពីស្ថាប័នសុខភាពពិភពលោកអាស៊ីប៉ាស៊ីហ្វិក នេះក៏ដោយសារតែ គ្លីនិករបស់កញ្ញាគឺជាគ្លីនិកដែលមានស្តង់ដារត្រឹមត្រូវ និងមានជំនាញច្បាស់លាស់នៅក្នុងការកែសម្ផស្សតាំងពីក្បាលរហូតដល់ចុងជើងប្រកបដោយទំនុកចិត្តខ្ពស់ ធានាបាននូវសុវត្ថិភាពដោយសារតែរាល់ផលិតផលប្រើប្រាស់ជូនអតិថិជនគឺគ្លីនិក La Belle Aesthetic Centre បានធ្វើការតេស្តនិងពិសោធន៍យ៉ាងម៉តចត់មុននឹងយកមកប្រើប្រាស់ជាមួយអតិថិជនរបស់ខ្លួន”។

 

Photo 2023 11 18 23 23 53

 

គួរបញ្ជាក់ផងដែរថា នៅគ្លីនិក La Belle Aesthetic Centre មានបម្រើជូននូវសេវាកម្មជាច្រើនដូចជា ការបន្តឹងស្បែកមុខប្រឆាំងនឹងភាពចាស់ ការចាក់ Botox ការព្យាបាលមុខដោយប្រើឡាស៊ែរ  ក្នុងនោះក៏មានសេវាកម្មវះកាត់ត្របកភ្នែក ការវះកាត់ខ្ទង់ច្រមុះ កែដើមទ្រូង និងសេវាកម្មផ្សេងៗជាច្រើនមុខទៀត​ ដោយ វេជ្ជបណ្ឌិត ម៉ម គឹមអេង ។ ដូច្នេះសម្រាប់បងប្អូនដែលចង់ទទួលបានសេវាកម្មកែសម្ផស្សដោយវះកាត់និងមិនវះកាត់ ដែលមានស្តង់ដារ មានទំនុកចិត្តខ្ពស់ ជាមួយនឹងពេទ្យឯកទេសដែលមានបទពិសោធន៍យូរឆ្នាំកុំភ្លេចគ្លីនិក  La Belle Aesthetic Centre ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ3 ផ្លូវលេខ321 សង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈ Facebook Page: La Belle Clinic ឬលេខទំនាក់ទំនង Tel: 012 299 915/ 093 999 863 ៕

 

404103000 874271441016241 556108715732721809 N

 

291646656 593253012423872 7699661848923260785 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia