គ្រូពេទ្យខ្មែរសមត្ថភាពមិនធម្មតា! គ្លីនិកស្បែកឡាប៊ែលបង្កើតដោយកូនខ្មែរមួយនេះ ទទួលបានពានរង្វាន់អន្តរជាតិនៅសឹង្ហបុរី
Vuthea MornOCTOBER 17 2025

ពិតជាមានមោទកភាពណាស់ដែលគ្លីនិកឡាប៊ែលជា គ្លីនិកកូនខ្មែរទទួលបានពានរង្វាន់ថ្នាក់អន្តរជាតិជាគ្លីនិកឈានមុខគេនៅប្រទេសកម្ពុជាលើផ្នែកបច្ចេកវិទ្យា និងបច្ចេកទេសក្នុងវិស័យសើស្បែក និងកែសម្ផស្សដោយមិនវះកាត់ប្រចាំឆ្នាំ២០២៥ ( Leading of Advanced Technology and Technique in Aesthetic Dermatology of the Year in Cambodia )​ ពីស្ថាប័នសុខភាពពិភពលោក ( Global Health​ Asia Pacific ) ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសសឹង្ហបុរី ។

 

ពានរង្វាន់នេះត្រូវបានប្រគល់ជាផ្លូវការដោយសារគ្លីនិក La Bella បានអនុវត្តន៍នូវបច្ចេកវិទ្យាទំនើបៗនិងបច្ចេកទេសសម័យថ្មី ដើម្បីផ្ដល់សេវាកម្មសម្រស់ ដោយមិនវះកាត់ឈានមុខស្រមតាមស្តង់ដារសុខាភិបាលកម្ពុជា ​និងអន្តរជាតិ ទទួលបានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

 

ក្នុងចំណោមបច្ចេកវិទ្យាដែលគ្លីនិក La Belle កំពុងប្រើប្រាស់រួមមាន៖

-ម៉ាស៊ីនបន្តឹងស្បែកមុខ (Ultherapy Prime, Emface, HIFU Linear Z Density RF និង EXION )

-ប្រើប្រាស់នូវម៉ាស៊ីន emsculpt neo ជួយសម្រកខ្លាញ់ តំឡើងសាច់ដុំ

-ម៉ាស៊ីន Preime DermaFacial ជួយឱ្យស្បែកភ្លឺថ្លា មានសំណើម

-ម៉ាស៊ីនព្យាបាលស្នាម Microneedling RF Exion និង Laser CO2

-បច្ចេកទេសក្នុងព្យាបាលស្បែកមុខស្រមតាមស្តង់ដារសុខាភិបាលកម្ពុជា និងអន្តរជាតិ

 

នៅពីក្រោយសមិទ្ធផលដ៏អស្ចារ្យមួយនេះអាចកើតឡើងបានដោយសារការខិតខំប្រឹងប្រែង របស់ វេជ្ជបណ្ឌិត ឃុន សុភាវៈនារី ដែលជាគ្រូពេទ្យឯកទេសសើស្បែក និងកែសម្ផស្ស ដោយមិនវះកាត់ដែលបានបញ្ចប់ការសិក្សាវេជ្ជបណ្ឌិតទូទៅ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសើស្បែកពីសាកលវិទ្យាល័យ Thammasat ប្រទេសថៃ និងទទួលបានសញ្ញាបត្រផ្នែក Aesthetic Dermatology ពី American Academy of Aesthetic Dermatology ប្រទេសសហរដ្ឋអាមេរិក។

 

បច្ចេកទេស និងចំណេះដឹងទាំងនេះបានចូលរួមជាគន្លឹះសំខាន់នាំឱ្យគ្លីនិក La Bella ទទួលបានកេរ្តិ៍ឈ្មោះលេចធ្លោក្នុងវិស័យសម្រស់ប្រកបដោយវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។ការទទួលបានពានរង្វាន់កិត្តិយសអន្តរជាតិនេះមិនត្រឹមតែជាការសម្ដែងពីសមត្ថភាពផ្ទាល់របស់វេជ្ជបណ្ឌិតឯកទេសខ្មែរម្នាក់នោះទេ ប៉ុន្តែជាការបង្ហាញថា វិស័យ Aesthetic Dermatology ក្នុងប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងអាចប្រកួតប្រជែងជាមួយតំបន់ និងអន្តរជាតិនៅក្នុងអនាគត។

 

ដូច្នេះ​សម្រាប់​បងប្អូន​ដែល​ចង់​ទទួល​បាន​សេវាកម្ម​សើរ​ស្បែក និង​កែ​សម្ផស្ស​ដោយ​មិនវះកាត់ដែលប្រើប្រាស់នូវបច្ចេកវិទ្យា និងបច្ចេកទេស ដែល​មាន​ស្តង់ដារ ក្រមសីលធម៌​វិជ្ជាជីវៈ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ជាមួយនឹង​ពេទ្យ ឯកទេស​ដែល​មាន បទពិសោធន៍​យូរ​ឆ្នាំ​អាចទំនាក់ទំនងមក គ្លីនិក ឡា​ប៊ែ​ល (La Belle Clinic) ដែល​មាន​ទី តាំង​ស្ថិត​នៅផ្ទះ​លេខ 3 ផ្លូវ​លេខ 321 សង្កាត់​បឹង​កក់ 2 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឬ​តាម​រយៈ Facebook Page: La Belle Clinic ឬ​លេខ​ទំនាក់ទំនង Tel: 012 299 915/ 093 999 863 ៕

2025 10 17 16.41.402025 10 17 16.41.212025 10 17 16.41.262025 10 17 16.41.312025 10 17 16.41.35

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia