ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​ FWD Cambodia​ សម្ពោធ​ផលិត​ផល​ FWD​ ការ​ពារ​ខ្ញុំ​ ដើម្បី​ផ្ដល់ជូន​ការ​ការ​ពារ​កាន់​តែ​រឹង​មាំ​ជូន​ក្រុម​គ្រួ​សារ​កម្ពុជា​
Ping Chou EngSEPTEMBER 24 2023

រាជធានីភ្នំពេញ​ ថ្ងៃទី​ ២៤​ ខែ​កញ្ញា​ ឆ្នាំ​ ២០២៣​ - ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​បែប​ឌីជីថល​ FWD Cambodia​ បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវ​ការ​ផលិត​ផល​ «FWD ការ​ពារ​ខ្ញុំ​»​ ដែល​ជា​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មី​មួយ​របស់​ក្រុម​ហ៊ុន​ដើម្បី​ពង្រីក​ការ​ការ​ពារ​ហិរញ្ញ​វត្ថុ​ជូន​ដល់​ក្រុម​គ្រួ​សារ​កម្ពុជាស្រប​​ទៅ​តាម​ស្ថានភាព​នៃ​តម្រូ​វ​ការ​ជា​មួយ​នឹង​តម្លៃ​សមរម្យ​បំផុត​មួយ​។​

 

Photo 2023 09 24 12 53 33

 

Photo 2023 09 24 12 48 24

 

ផលិតផល​ FWD ​ការពារ​ខ្ញុំ​ គឺ​ជា​ដំណោះ​ស្រាយ​ធានា​រ៉ាប់​រង​អាយុជីវិត​មាន​កាល​កំណត់​​ដំបូង​បំផុត​ក្នុង​ទី​ផ្សារ​ដែល​ផ្ដល់​ជូន​នូវ​ភាព​បត់​បែន​ក្នុង​ការ​ពង្រីក​ការ​ការ​ពារ​ករណី​ជំងឺ​ធ្ងន់​ធ្ងរ​រហូត​ដល់​ ៥​ដង​ និង​ផ្ដល់​ជូន​អត្ថ​ប្រយោជន៍​ពេញ​លេញ​សម្រាប់​ករណី​ជំងឺ​មហារីក​គ្រប់​ដំណាក់​កាល​។​ អត្ថ​ប្រយោជន៍ទាំង​នេះ​ជួយ​ឲ្យ​អតិថិ​ជនមាន​សន្តិ​ភាព​ផ្លូវ​ចិត្ត​ និង​​ផ្តោ​ត​សំខាន់​លើ​ការ​ព្យា​បាល​ឲ្យ​បាន​ជា​សះ​ស្បើយ​​​។​ អតិថិជន​អាច​ទទួល​បាន​ការ​ការ​ពារ​ពី​​ FWD​ ការពារ​ខ្ញុំ​​ បាន​តាម​រយៈ​ទីប្រឹក្សា​ធានា​រ៉ាប់​រង​ ឬ​មន្ត្រីប្រឹក្សា​ធានា​រ៉ាប់​រង​របស់​ក្រុម​ហ៊ុន​ FWD Cambodia​ ដែល​ផ្ដល់​សេវាកម្ម​ប្រឹក្សា​ធានារ៉ាប​រង​នៅ​តាម​ធនាគារដែល​ជា​ដៃ​គូ​របស់​ក្រុម​ហ៊ុន​នៅទូទាំង​ប្រទេស​។​

 

Photo 2023 09 24 12 48 23 (3)

 

ដោយ​ផ្អែក​លើ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​យក​អតិថិជ​ន​ជា​គោល​​ ផលិត​ផល​ FWD ការ​ពារ​ខ្ញុំ​​ នាំ​មក​ជូន​នូវ​គុណ​ប្រយោជន៍​រួម​បញ្ចូល​គ្នា​ដ៏​សម្បូរ​បែប​ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​ការ​ការ​ពារ​ដែល​ស័ក្តិសម​ទៅ​តាម​តម្រូវ​ការ​ក្នុង​គ្រួ​សារ​។​

 

Photo 2023 09 24 12 48 23

លោក​ ជីម​ គង់​ហ៊ុយ​ អគ្គ​នាយក​ក្រុម​ហ៊ុន​ FWD Cambodia​ មាន​ប្រសាសន៍​ថា​៖​ «​ការសម្ពោធ​ផលិត​ផល​ FWD ការ​ពារ​ខ្ញុំ​ ក្នុង​ថ្ងៃ​នេះគឺ​ជា​សមិទ្ធ​ផល​ដ៏​ធំមួយ​សម្រាប់​យើង​ខ្ញុំ​ដើម្បី​ក្រុម​គ្រួ​សារ​កម្ពុជា​ ហើយ​សមិទ្ធ​ផល​នេះ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ខ្ញុំ​ក្នុង​ការ​ជួយ​ឲ្យ​អតិថិជន​រស់​នៅ​ប្រ​កប​ដោយ​ភាព​រីក​រាយតាម​រយៈ​ផលិត​ផល​ និង​សេវាកម្ម​ប្រកប​ដោយភាព​ច្នៃ​ប្រឌិត​ដែល​យើង​មាន។​ ផលិត​ផល​ FWD  ការ​ពារ​ខ្ញុំ​ ផ្ដល់​ជូន​នូវ​ទំហំ​ និង​រយៈពេល​នៃ​ការ​ការ​ពារ​ដែល​មាន​ភាព​បត់​បែន​សម​ស្រប​ទៅ​តាម​ស្ថានភាព​ និង​ជីវភាព​របស់​អតិថិជន​ ដើម្បី​គាំ​ទ្រ​ឲ្យ​អតិថិជន​អាច​សាទរ​រាល់​វេលា​ដែល​មាន​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់​។​»​

Photo 2023 09 24 12 53 42

ផលិត​ផល​ FWD ​ការ​ពារ​ខ្ញុំ​ គឺ​ជា​ផលិត​ផល​ទី  ៥​ របស់​ក្រុ​ម​ហ៊ុន​ FWD Cambodia​ ចាប់ពី​ពេល​ដែល​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​ប្រតិបត្តិ​ការអាជីវកម្ម​​ជា​ផ្លូវ​ការកាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០២១​។​ ផលិត​ផល​ផ្សេង​ទៀត​របស់​ក្រុម​ហ៊ុន​ FWD Cambodia​ រួម​មាន​ FWD សន្សំ​ខ្លី​ៗ​ FWD សង​​កម្ចី  FWD​ សង​​កម្ចី​ពេញ​លេញ​ និង​ LifeCancerCare។​ សម្រាប់​ព័ត៌មាន​បន្ថែមអំពី​ផលិតផ​ល​ FWD  ការ​ពារ​ខ្ញុំ​ និង​ផលិត​ផល​ផ្សេងៗទៀត​ សូម​ចូល​ទៅ​កាន់ www.fwd.com.kh។​

 

អំពី FWD Group

 

Photo 2023 09 24 12 48 ២៥

 

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើន​ជាង​​ 11 លាននាក់ក្នុងទីផ្សារចំនួន 10 ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ឆ្នាំ​ ២០២៣​ ជា​ខួប​គម្រប់​ ១០​ ឆ្នាំ​របស់​ក្រុម​ហ៊ុន​ FWD ក្នុង​តំបន់​អាស៊ី​។​

 

ក្រុមហ៊ុន FWD ផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធ​ថ្មីលើសេវាធានារ៉ាប់​រង​ជូនដល់អតិថិជន។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ www.fwd.com។​

 

អំពី FWD Cambodia

Photo 2023 09 24 12 48 23 (2)

 

Photo 2023 09 24 12 53 53

នៅប្រទេស​កម្ពុជា​ ក្រុម​ហ៊ុន​ FWD ចាប់​ផ្ដើម​ប្រតិបត្តិ​ការ​ជា​ផ្លូវ​ការ​នៅខែ​ កញ្ញា​ ឆ្នាំ​ 2021​ ហើយ​ទទួល​បាន​ពាន​រង្វាន់​ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​បែប​ឌីជីថល​ថ្មី​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​គេ​បំផុត​​​​ ដែល​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​ Global Business Outlook នៅ​ចក្រភព​អង់គ្លេស។ សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ www.fwd.com.kh។​ 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia