ក្រចេះ ជាគ្រាប់ពេជ្រលាក់ខ្លួន! មកស្គាល់តំបន់ទេសចរណ៍ទាំង៣នៅខេត្តក្រចេះ កន្លែងខ្លះល្បីដល់បរទេស
Nim Pranun JULY 26 2024247 views

រមណីយដ្ឋានអន្លង់ផ្សោតកាំពី ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចំចម្ងាយ១៥គ.ម តាមផ្លូវខេត្តលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ។  អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាង គេក្នុងចំណោម អន្លង់ ទាំង ៥កន្លែងនៅក្នុងខេត្តក្រចេះ ជាទីតាំងទេសចរណ៍សម្រាប់ទទូលភ្ញៀវទេស​ចរជាតិ អន្តរជាតិ និងអ្នកវិឡាសាស្ត្រសិក្សាស្រាវជ្រាវ ដែលចូលចិត្តទៅកាន់ទីនោះដើម្បីមើល និងធ្វើការ​សិក្សា ពីផ្សោតទន្លេមេគង្គដែលជាថនិកសត្វដ៏កំរ នៅសេសសល់តិចតួចនៅលើពិភពលោក ។

Photo 2024 07 24 14 35 29

កោះទ្រង់៖ កោះនេះមានបណ្តោយប្រមាណ ៤.៥ គ.ម ពីជើងទៅត្បូង ព័ទ្ធដោយផ្លូវលំមួយខ្សែប្រវែង ៩ ​គ.ម និងអមដងផ្លូវសម្បូរទៅដោយដើមក្រូចថ្លុង ដែលមានរសជាតិផ្អែមពីធម្មជាតិពិតៗ កោះនេះស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១​ គ.ម ។ សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កោះទ្រង់មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ សួនដំាបន្លែ ​ និងមានម៉ូតូឌុប  រទេះសេះ  រទេះគោ ជួលកង់ជិះកំសាន្តជំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឺករបស់ជនជាតិវៀតណាម ហើយទេសចរក៍អាចធ្វើការប៉ោះតង់លើឆ្នេរខ្សាច់(ឆ្នេរផ្តើមស្នេហ៍)ដ៍ស្រស់ស្អាតដែលអាចមើលឃើញសម្រស់ក្រុងក្រចេះនាពេលរាត្រីផងដែរ។

កោះព្រហ្មចារីយ៍៖ ការជិះកាណូតធ្វើដំណើរតាមទន្លេមេគង្គប្រមាណតែ ២០នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ជាក់ជាមិនខាន ដោយកោះដ៏ទាក់ទាញមួយនេះត្រូវបានគេល្បីតៗគ្នាថា មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារី យ៉ាងដូច្នេះឯង។   កោះព្រហ្មចារីយ៍ ជាផលិតផលទេសចរណ៍ដ៏សំខាន់មួយរបស់សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ១៧គីឡូម៉ែត្រពីទីរួមខេត្ត។ 

Photo 2024 07 24 14 38 37

Photo 2024 07 24 14 39 58

 

Nim Pranun

អត្ថបទសរុប៖ 60

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia