គ្មានការយឺតយ៉ាវ! ក្រុមហ៊ុនសាងសង់បញ្ជាក់ថាស្ពានឆ្លងទន្លេមេគង្គតម្លៃជាង ១០០ លានដុ.ល្លារនឹងបញ្ចប់មុនផែនការ
Bunthoeun KoemAPRIL 3 20243.4 K views

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ត្រូវបានក្រុមហ៊ុនដែលទទួលសិទ្ធិសាងសង់ សំណង់សៀងហៃ (SCG) លើកឡើថា នឹងបញ្ចប់មុនផែកការកំណត់។ នេះបើយោងតាមការដកស្រង់ពីក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានចុះផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

434781328 737835158527481 5188604600208860034 N

តាមការបញ្ជាក់ពីក្រសួង គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះនេះ ការងារសាងសង់តួស្ពានសម្រេចបាន ៤៥,៥% ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣%ហើយ ជារួមគម្រោងជារូបវ័ន្តទាំងមូលសម្រេចបាន ៣២% ដែលតួលេខនេះ បានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមាន ចំពោះការអនុវត្តគម្រោងការងារខាងលើ។ គម្រោងនេះគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែយោងតាមការបញ្ជាក់របស់ក្រុមហ៊ុននាល្ងាចនេះ ការសាងសង់នឹងបញ្ចប់មុនផែនការ។

សូមជម្រាបថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គនេះមានប្រវែងសរុប ១៧៦១ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ទៅកាន់ត្រើយខាងលិចស្ថិតនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានតម្លៃសាងសង់ប្រមាណ ១១១.៩៨ លានដុល្លារ។ ខណៈគម្រោងនេះក៏មានការសាងសង់ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គីឡូម៉ែត្រ (ផ្លូវតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤ គីឡូម៉ែត្រ និងត្រើយខាងលិចប្រវែង ៧,៨០៦ គីឡូម៉ែត្រ) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គីឡូម៉ែត្រផងដែរ។

434664715 737835378527459 4536289873154647979 N

គម្រោងស្ពានដ៏សំខាន់នេះទទួលការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអា។ នៅពេលគម្រោងស្ពាននេះដាក់ឲ្យដំណើរការ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕

434660509 737835365194127 1555229027407762022 N

434683828 737835258527471 9193831642013550599 N

434710435 737835371860793 5215148047974249227 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia