មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាមានក្រុមហ៊ុនមកពីក្រៅប្រទេសជាច្រើនបានសម្លឹងមកបោះទុនបង្កើតរោងចក្រនៅកម្ពុជាជាច្រើនទីតាំង ហើយនេះពិតជាដំណឹងល្អខ្លាំងមែនទែនសម្រាប់ប្រជាជនយើងនៅពេលដែលមានរោងចក្រកាន់តែច្រើនឱកាសការងារសម្រាប់ពលរដ្ឋយើងក៏កាន់តែសម្បូរដែរ។ ជាក់ស្តែងកាលនៅឆាប់ៗខាងមុខនេះ រោងចក្រចំនួន១ នឹងលេចរូបរាងឡើងជាផ្លូវការនៅក្នុងខេត្តព្រះសីហនុហើយ។
ជាក់ស្តែងកាលពីកន្លងទៅនេះ បើយោងតាមការចុះផ្សាយលើផេកផ្លូវការរបស់គណៈកម្មធិការវិនិយោគកម្ពុជា បានឲ្យដឹងថា ខេត្ដព្រះសីហនុ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងស្ថិតនៅក្នុងស្រុក ព្រៃនប់។ គម្រោងនេះមានទុនវិនិយោគសរុបចំនួន ២០ លានដុល្លារ ហើយនៅពេលបើកដំណើរការ ក៏នឹងបង្កើតឱកាសការងារចំនួន ៨០៩ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។
គួរជម្រាបផងដែរថា នៅក្នុងខែ តុលា ឆ្នាំ ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ដ បានអនុម័យគម្រោងវិនិយោគសរុបចំនួន ៣៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ២៤៦ លានដុល្លារ និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៩ ០០០ នាក់ឯណោះ៕


