ក្រោយ MJQE ឡើងផ្សារហ៊ុន អ្នកឧកញ៉ា គួច ម៉េងលី ថានឹងបើកសាលាពេទ្យនិងសាកលវិទ្យាល័យច្រើនទៀត
Toeuy HongMARCH 13 2023

 ក្រោយពីឡើងផ្សារហ៊ុន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងមានគម្រោងបង្កើតសាលាពេទ្យនិងសាកលវិទ្យាល័យជាច្រើនទៀត នេះបើយោងតាមប្រសាសន៍របស់ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្នុងសិក្ខាសាលាស្ដីអំពី” ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំ​បូងរបស់ក្រុមហ៊ុន​ ម៉េងលី ជេ. គួច អេឌ្យូខេសិន” កាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២៣ដែលធ្វើឡើងនៅខេត្តសៀមរាប។

Li3

 នៅក្នុងសិក្ខាសាលាស្ដីអំពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំ​បូងរបស់ក្រុមហ៊ុន​ ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅខេត្តសៀមរាប អ្នកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍រាល់ឆ្នាំប្រជាជនខ្មែរយើងជាច្រើនបានជះលុយយ៉ាងច្រើនទៅព្យាបាលជំងឺនៅស្រុកគេ ដែលធ្វើឲ្យពួកគាត់ត្រូវចំណាយលុយច្រើនហើយថែមទាំងជួយដល់សេដ្ឋកិច្ចស្រុកគេ តែមិនជួយដល់សេដ្ឋកិច្ចខ្លួនឯង។ ដូច្នេះក្រោយពី MJQE ឡើងផ្សារហ៊ុន នាពេលខាងមុខ ក្រុមហ៊ុននឹងបង្កើតសាលាពេទ្យដើម្បីបម្រើពលរដ្ឋខ្មែរ ដោយពួកគាត់មិនចាំបាច់ធ្វើដំណើរទៅព្យាបាលនៅបរទេសដែលត្រូវចំណាយលុយច្រើននោះទេ។

Li1

អ្នកឧកញ៉ាវេជ្ជបណ្ឌិត បានបង្ហើបឲ្យដឹងទៀតថាក្រោយក្រុមហ៊ុន MJQE ឡើងផ្សារបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈទៅកាន់សាធារណជនហើយនោះ ក្នុងឆ្នាំទី១និងទី២ ក្រុមហ៊ុននឹងពង្រីកសាលាឲ្យបាន២០សាខា ហើយនៅឆ្នាំបន្តបន្ទាប់ទៀតក្រុមហ៊ុនធ្វើយ៉ាងណាក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខក្រុមហ៊ុននឹងពង្រីកសាលាឲ្យបាន១២០សាខា ដោយក្នុងនោះមានសាកលវិទ្យាល័យចំនួន៥ សាលាអន្តរជាតិ៥ សាលាពេទ្យ សាលាបច្ចេកវិទ្យា សាលាវិជ្ជាជីវៈនិងសាលាក្រមសីលធម៌ផ្សេងៗដើម្បីជួយពង្រឹងជំនាញដែលប្រជាពលរដ្ឋយើងត្រូវការ។

 អ្វីដែលអ្នកឧកញ៉ាបានរៀបរាប់ខាងលើ ត្រូវបានអ្នកឧកញ៉ាមើលឃើញថាសុទ្ធតែអាចធ្វើបានព្រោះតាំងពីដើមឡើយ ក្រុមហ៊ុនមានគម្រោងធ្វើអ្វីគឺបានគិតទុកមុនយ៉ាងល្អិតល្អន់ពី៥ទៅ១០ឆ្នាំហើយអ្វីដែលក្រុមហ៊ុនធ្វើគឺបានជោគជ័យ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺក្រុមហ៊ុនរបស់អ្នកឧកញ៉ាទទួលបានការអនុញ្ញាតជាផ្លូវការក្នុងការឡើងផ្សារហ៊ុនខ្មែរ ដើម្បីបោះលក់ភាគហ៊ុនជាសាធារណៈដល់ប្រជាជនកម្ពុជា។

អ្នកឧកញ៉ាបានបង្ហើបថាយ៉ាងយូរនៅចុងខែមីនាឬដើមខែមេសាឆ្នាំ២០២៣នេះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ានឹងអាចលក់ភាគហ៊ុនជាសាធារណៈដល់ប្រជាជនខ្មែរ ដូច្នេះប្រជាជនទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិនតាមរយៈការទិញភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងផ្សារដំបូង( IPO) និងទិញហ៊ុននៅលើផ្សារហ៊ុនជាដើម។

Li2

អ្នកឧកញ៉ាបានគូសបញ្ជាក់ផងដែរថា ការចូលរួមទិញភាគហ៊ុនរបស់ ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ពីសំណាក់ពលរដ្ឋខ្មែរ ត្រឹមតែធ្វើឲ្យពួកគាត់ក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននិងបានចំណូលភាគលាភប្រចាំឆ្នាំក៏ដូចជាការឡើងថ្លៃហ៊ុនប៉ុណ្ណោះទេ តែការចូលរួមទិញហ៊ុនក្រុមហ៊ុន MJQE ពីសំណាក់ពលរដ្ឋខ្មែរនឹងងជួយឲ្យក្រុមហ៊ុនអាចកៀគរទុនដើម្បីពង្រីកសាខាសាលាទៅខេត្តក្រុងទូទាំងប្រទេសកម្ពុជាគោលក្នុងដៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ហើយជាពិសេសនោះឪពុកម្ដាយអាចបញ្ជូនកូននៅរៀនសាលាដែលមានគុណភាពល្អទៀតផង។

 ចង់ចេះទិញហ៊ុនក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន( MJQE) របស់អ្នកឧកញ៉ា គួច ម៉េងលី អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និង ចលគ្រុបតេឡេក្រាម  https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia