អ្នកឧកញ៉ា គួច ម៉េង បង្ហើបវិស័យធំ៣ពលរដ្ឋខ្មែរគួរវិនិយោគខណៈវិស័យទាំងនេះរកស៊ីមិនចេះដាច់ម៉ូយ
Toeuy HongMAY 29 2023

 អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក នាយកប្រតិបត្តិនិងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិនគឺជាសហគ្រិនមួយរូបដែលរកស៊ីក្នុងវិស័យអប់រំហើយបច្ចុប្បន្នអ្នកឧកញ៉ាកំពុងពង្រីកសក្ដានុពលអាជីវកម្មបន្ថែមទៀតតាមរយៈការចុះបញ្ជីក្រុមហ៊ុននៅលើផ្សារហ៊ុនកៀគរទុនដើម្បីពង្រីកសាសាឲ្យកូនខ្មែរមានឱកាសរៀននៅសាលាក្នុងស្រុកដែលមានគុណភាព។

Meng

នៅក្នុងកម្មវិធីសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាទី២នៃសាសារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ កាលពីថ្ងៃទី២៧ខែឧសភានេះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលីបានបង្ហើបថាក្នុងការវិនិយោគក្នុងប្រទេសកំពុងអភិវឌ្ឍនបងប្អូនគួរវិនិយោគទៅលើក្រុមហ៊ុនណាដែលជាប្រភេទក្រុមហ៊ុនឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដែលជួយភាពចម្រុងចម្រើងដល់សង្គមជាតិ។

Meng4

អ្នកឧកញ៉ា ក៏បានបង្ហើបនូវក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យធំៗ៣ បងប្អូនគួរវិនិយោគនោះគឺក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យអប់រំ វិស័យហិរញ្ញវត្ថុនិងវិស័យសុខាភិបាល។ ត្រង់នេះអ្នកឧកញ៉ាបានបញ្ជាក់ថាក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យសំខាន់៣នេះគឺជាវិស័យអាទិភាពរបស់ប្រទេសជាតិហើយក្រុមហ៊ុនរកស៊ីក្នុងវិស័យទាំងនេះគឺរកស៊ីមិនចេះដាច់ម៉ូយឡើយ។

ជាក់ស្ដែងក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិនរបស់អ្នកឧកញ៉ាគឺជាក្រុមហ៊ុនមួយកំពុងរកស៊ីក្នុងវិស័យអប់រំហើយក៏កំពុងពង្រីកសក្ដានុពលវិស័យអប់រំដើម្បីឲ្យកូនខ្មែរទទួលបានការអប់រំនៅសាលាដែលមានគុណភាពខ្ពស់។ ដូច្នេះទើបអ្នកឧកញ៉ាសម្រេចយកក្រុមហ៊ុនមកចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈដល់សាធារណជនទូទៅ។

Meng3

បច្ចុប្បន្នល ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិនកំពុងបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈក្នុងផ្សារដំបូង(IPO) ដូច្នេះប្រជាជនទូទៅដែលមានគណនីជួញដូរអាចវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនរបស់អ្នកឧកញ៉ាបាន ដោយក្រុមហ៊ុនកំពុងដាក់លក់ហ៊ុនក្នុងផ្សារដំបូងរហូតដល់ថ្ងៃទី៩ខែមិថុនាឆ្នាំ២០៣ តម្លៃ១ហ៊ុន២០៨០រៀល ហើយទិញហ៊ុនក្នុងផ្សារដំបូងគេតម្រូវឲ្យទិញចាប់ពី១០០ហ៊ុនឡើងទៅ។

អ្នកឧកញ៉ា គួច ម៉េងលី លើកទឹកចិត្តឲ្យបងប្អូនពលរដ្ឋខ្មែរស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុន ហើយការចូលរួមទិញហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិនក៏ជាការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅប្រទេសកម្ពុជាឲ្យកូនខ្មែរទទួលបានការអប់រំមួយដែលមានស្ដង់ដារ។

ចង់ស្វែងយល់ពីការវិនិយោគលើភាគហ៊ុនអ្នកឧកញ៉ា គួច ម៉េងលីក៏ដូចជាស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេកប៊ុក Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាមhttps://t.me/toeuy_hong

Mm

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia