តំបន់កោះធំ រីកមុខខ្លាំង ក្រោយគម្រោងទាំងនេះសម្រេចរួចរាល់ ដាក់ឲ្យពលរដ្ឋប្រើប្រាស់
Bunthoeun KoemJUNE 22 2022628 views

ស្រុកកោះធំ ខេត្ដកណ្ដាល គឺជាតំបន់មួយដែលមានសក្ដានុពលមួយដែលត្រូវបានរាជរដ្ឋាភិបាល យកចិត្ដទុកដាក់នៅក្នុងការអភិវឌ្ឍ។ ហើយកន្លងមករដ្ឋក៏បានលើកគម្រោងជាច្រើនមកដាក់នៅតំបន់នេះផងដែរដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម។

ដាក់ស្ដែងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៨៥០ម៉ែត្រ ឋិតក្នុងភូមិ ត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកៈបឋមសិក្សាវត្តព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ នៅទូទាំងប្រទេសកម្ពុជាមានការរីកចម្រើនច្រើនក្នុងនោះរួមមានផ្លូវ បេតុងកៅស៊ូខ្វាត់ខ្វែងតភ្ជាប់ពីរាជធានីភ្នំពេញទៅទីរួមខេត្ត ពីទីរួមខេត្តមួយទៅទីរួមខេត្តមួយ ព្រលានយន្តហោះកំពុងសាងសង់ កំពង់ផែស្វ័យតភ្នំពេញ និងកំពង់ផែស្វ័យតក្រុងព្រះសីហនុត្រូវបានពង្រីក ផ្លូវរថភ្លើងត្រូវបានស្ដារឡើងវិញជាដើម និងបានមានប្រសាសន៍បន្ថែមថា៖ ឯកឧត្តមមានភ័ព្វ សំណាងណាស់ដែលទទួលបានសិទ្ធិក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យមានការរីកចម្រើនថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ក៏បានរំលឹងពីសមិទ្ធផលសម្រេចបានសំខាន់ៗនៅស្រុកកោះធំដែលរួមមាន៖ ស្ពានកោះធំឆ្លងទន្លេបាសាក់ ផ្លូវជាតិលេខ២១ ផ្លូវលេខ១១០ រួមទាំងផ្លូវបេតុងខ្វាត់ខ្វែងនៅតាមបណ្តាឃុំនានាទូទៅទាំងស្រុកកោះធំ បង្គោលភ្លើងបំភ្លឺផ្លូវសូឡា១៤០០ ដើម និងគ្រោងបំពាក់បន្ថែមចំនួន១៤០០ដើមទៀតដើម្បីបំភ្លឺផ្លូវនៅតាមភូមិឃុំក្នុងស្រុកកោះធំ៕

អត្ថបទ៖ កឹម ប៊ុនធឿន 

289018866 339780654999602 5940111943410347874 N

288490596 339779224999745 879408915311339139 N

26240339 804631733054502 775468836254948441 O

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia