កន្លងមកដើម្បីទទួលបានផលិតផលកូរ៉េសុទ្ធដែលមានគុណនភាព គ្រប់គ្នាត្រូវកម្មង់ទិញពីកូរ៉េផ្ទាល់តាមវេបសាយ និងតាមអ្នកលក់នៅកូរ៉េជាដើម ហើយពេលខ្លះយកមកផលិតផលមិនសុទ្ធមិនល្អនាំឱ្យខាតពេលវេលា ហើយថែមខាតទាំងថវិកាទៀត។ឥឡូវនេះ លែងពិបាកដូចមុនហើយ បងប្អូនមិនបាច់ទៅដល់កូរ៉េផ្ទាល់ក៏អាចទិញផលិតផលកូរ៉េដែលល្អមានគុណភាព ជាផលិតផលសុទ្ធ ១០០% បានដែរ។
ផលិតផលនោះគឺ Lavien ជាផលិតផលថែសម្រស់ដ៏មានគុណភាពផ្តោតសំខាន់លើការថែរក្សាសម្រស់ ដែលមានដូចជា ឡេលាបមុខ ហ្វូមលាងមុខ សេរ៉ូមបំប៉នស្បែកមុខ ម៉ាសបិទមុខ និងមានគ្រឿងសម្អាងជាច្រើនមុខផ្សេងៗទៀតជាច្រើន ដែលសុទ្ធសឹងតែជាផលិតផលកូរ៉េសុទ្ធ ១០០% ដែលអាចព្យាបាលរាល់បញ្ហានៅលើស្បែកមុខ ដែលជួយចិញ្ចឹមស្បែកមុខឱ្យមានសុខភាពល្អ ក្មេងជាងវ័យ។
Lavien ត្រូវបាននាំចូលផ្តាច់មុខដោយលោកស្រី ម៉ៅ បញ្ចពណ៌ បច្ចុប្បជាអគ្គនាយការនៃក្រុមហ៊ុន Lavien Cambodia។ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia បានឱ្យថា ផលិតផលថែសម្រស់ល្បីឈ្មោះរបស់កូរ៉េមួយនេះ ឈរជើងនៅលើទីផ្សារអស់រយៈពេលជាច្រើនឆ្នាំមកហើយនិងមានលក់នៅប្រទេសចំនួន ៧ប្រទេស រួមមាន សហរដ្ឋអាមេរិក ជប៉ុន សាំងហ្គាពួ ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ និងប្រទេសកម្ពុជា។
លោកស្រីបានបន្តទៀតថា ចំណុចពិសេសដែលធ្វើឱ្យផលិតនេះទទួលបានជោគជ័យ មានការគាំទ្រពីអតិថិជនទាំងក្នុងនិងក្រៅប្រទេសយ៉ាងដូច្នេះគឺដោយសារតែគ្រប់ផលិតផលរបស់ Lavien ជាផលិតផលមានគុណភាពប្រើហើយស្បែកតឹងណែន ក្មេងជាងវ័យ បំបាត់ស្នាម បំបាត់អាចម៌រុយ បំប៉នស្បែកឱ្យភ្លឺថ្លាពីខាងក្នុង។មួយវិញទៀតនោះ អ្វីដែលធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្តគឺដោយសារ ផលិត Lavien មានប្រភពច្បាស់លាស់ មានការផលិតតាមស្តង់ដារត្រឹមត្រូវ ប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតចុងក្រោយបំផុតរបស់កូរ៉េដែលធ្វើឱ្យអ្នកប្រើប្រាស់យកទៅប្រើហើយឃើញប្រសិទ្ធិភាពជាទីគាប់ចិត្ត។
គួរបញ្ជាក់ផងដែរថា ផលិតផលកូរ៉េ Lavien នេះបានបោះជំហានចូលមកប្រទេសកម្ពុជាជាង១ឆ្នាំហើយ ដោយមើលឃើញថាផលិតផលនេះមានអ្នកប្រើត្រូវ មានគុណភាពល្អ ទើបក្រុមហ៊ុន Lavien Cambodia សម្រេចចូលសិទ្ធផ្តាច់មុខមកលក់នៅស្រុកខ្មែរ ដើម្បីឱ្យប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាពសមរម្យអាចទទួលបានផលិតពីកូរ៉េផ្ទាល់ៗប្រើហើយមិនស្តាយលុយ។
សម្រាប់បងប្អូនដែលចង់បានផលិតផលកូរ៉េល្អៗមានគុណភាព តម្លៃសមរម្យ ឬសាកសួរព័ត៌មានបន្ថែមតាម រយៈលេខទូរស័ព្ទ 085 55 77 25 / Facebook Page : Lavien Cambodia / IG : Lavien Cambodia / Tik Tok : @Laviencambodia / Web : www.lavienskincare.com / Email : Info@lavienskincare.com ៕