ទីផ្សារចង្អៀត ពិបាកលក់! នេះជាផ្លូវលក់គ្រឿងសំអាងបែបថ្មីឳកាសរកចំណូលបានច្រើន ខណៈនៅកូរ៉េធ្វើហើយ
នារី AUTOJUNE 8 20231.6 K views

បច្ចុប្បន្ននេះ យើងសង្កេតឃើញថា មានបងប្អូនខ្មែរយើងជាច្រើនកំពុងប្រឡូកក្នុងអាជីវកម្មគ្រឿងសំអាង ខណៈផលិតផលទាំងអស់នេះកំពុងចរាចរណ៍នៅក្នុងទីផ្សារជាច្រើន ដែលតៀមទាឱ្យមានការប្រកគួតប្រជែងខ្លាំង និងជាហេតុបង្ករឱ្យចរន្តនៃការលក់រៀងតឹង។​ ទាក់ទងទៅនឹងបញ្ហានេះថ្ងៃនេះ Business Cambodia សូមលើកយកគំនិតលក់របស់ហាងល្បី១នៅកូរ៉េដែលមានឈ្មោះថា Etude House Seoul  ខណៈក្បួនទាំងនេះអាចមានឱកាសរកចំណូលបានច្រើន។

1

Etude House Seoul ត្រូវបានបើកដំណើរការក្នុងឆ្នាំ ២០០៥ ជាយីហោហ្វ្រេនឆាយធំមួយនៅកូរ៉េ ហើយជីហោមួយនេះកំពុងតែផលិតនៅគ្រឿងសំអាងដោយខ្លួនឯងចេញពីវត្ថុធាតុដើមល្អៗ។ រាល់ផលិតផលិតរបស់គាត់គឺត្រូវបានដាក់លក់នៅតាមហាងប្រេនឆាយរបស់ខ្លួន ដែលប្រេនកំពុងនាំចេញទៅប្រទេសជាច្រើនទៀត។ តើមូលហេតុអ្វីដែលធ្វើឱ្យយីហោនេះអាចលូតលាស់លឿនយ៉ាងនេះ? តោះមកដឹងចំណុចធំៗទាំងអស់គ្នា។ ដោយក្នុងនោះរួមមាន៖​

2

១. បើហាងបង្កើតហ្រ្វេនឆាយ

Etude House Seoul បានបើកហាងជា៣រូបភាព ដោយហាងទី១គឺធំ មានលក់ផលិតផលថែរក្សាសម្រស់ដងខ្លួន មុខ មាត់​ ពោលមានលក់គ្រឿងសំអាងចាប់ពីក្បាលដល់ចុងជើងតែម្តង ដូច្នេះភ្ញៀវចង់ទៅរកអ្វីគឺមានទាំងអស់។ ចំណែកឯហាងទី២ គឺជាហាងធ្វើក្រចក ដោយអតិថិជនអាចទទួលសេវកម្មក៏បាន ហើយទិញផលិតផលក៏បាន និងហាងទី៣ គឺជាហាងលក់គ្រឿងសំអាងខ្នាតតូច ដែលមានបុគ្គលិកតែម្នាក់តែប៉ុណ្ណោះដែលចាំលក់ ខណៈភ្ញៀវដែលមានតម្រូវការតិចអាចរកនៅតាមហាងតូចៗបាន។

3

ទន្ទឹមទាំងនេះដែរ ហាងទាំងអស់នេះ​ក្រុមហ៊ុនបង្កើតឡើងក្នុងគោលបំណងលក់ប្រេនឆាយទាំងអស់ ដូច្នេះហើយនៅពេលដែលអតិថិជនទិញប្រេនឆាយទៅលក់ ​ក្រុមហ៊ុនអាចទាញចំណូលបានទាំងការលក់ហ្រ្វនឆាយផង បានទាំងលក់ផលិតផលផង ខណៈសព្វថ្ងៃយីហោនេះបានលក់ហ្រ្វេនឆាយទាំងក្នុងប្រទេស និងក្រៅប្រទេស។Black White Cross Punk Style Nail Art Sticker Hexagonal Star Hand Painted Rose Flowers Decals 3 D.jpg Q90.jpg

២.បង្កើតវគ្គបណ្តុះបណ្តាល

តាមគំរូយីហោនេះដដែល គឺគេបើកជាសាលាបង្រៀនពីរបៀបផាត់មុខ ថែសម្រស់ ដូច្នេះហើយនៅពេលដែលកូនសិស្សចង់បើកហាង Etude House Seoul ​មានកញ្ចាប់ហ្រ្វេនឆាយឱ្យជ្រើសរើសស្រាប់ ​ ពោលក្រុមហ៊ុនបានទាំងចំណូល ពីការបង្រៀនផង បានទាំងពីការលក់ផលិតផលថែមទៀត។

4

9

6

5

៣. ដើរឱ្យទាន់បច្ចេកវិទ្យា

មែនទែនទៅ Etude House Seoul មិនត្រឹមតែមានហាងជាង៥០០ទីតាំង ហើយយីហោមួយនេះ ក៏បានលក់ផលិតផលរបស់ខ្លួននៅលើវេបផ្សាយរបស់ខ្លួនផ្ទាល់ និងវេបផ្សាយលក់ផលិតផលធំៗរបស់ពិភពលោកថែមទៀត ដូច្នេះអតិថិជនមិនថានៅទីកន្លែងណា គឺអាចធ្វើការកម្មង់ប្រើបានទាំងអស់ ដែលវាមិនភាពងាយស្រួលខ្លាំងមែនទែន។

7

គួរជម្រាបផងដែរថា សម្រាប់ប្រិយមិត្តដែល មានគម្រោងចង់លក់ ឬកំពុងលក់ហើយក្តីអាចសាកមើលគំនិតទាំងនេះបាន ​ហើយត្រូវបណ្តុះខ្លួនឯងឱ្យជំនាញ និងរឹងមាំសិន សឹមចាប់ផ្តើម ហើយត្រូវតែច្បាស់លាស់ជាមួយផលិតផលខ្លួនថែមទៀត​ថាវាពិតជាល្អមែន៕

Design២

១

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia