ស្ថាបនិក Kopi ប្រាប់ក្បួនរកស៊ី៣ អាចលក់កាហ្វេដាច់១ខែជាង៥លា.នកែវ និងពង្រីកសាខាបានជាង៧០០កន្លែង
Sambat SokhlangAUGUST 24 20241.6 K views

យីហោហាងកាហ្វេ Kopi Kenangan គឺជាយីហោហាងកាហ្វេដ៏ល្បីមួយរបស់ឥណ្ឌូនេស៊ី ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយបុគ្គលវ័យក្មេងចំនួន ៣រូប រួមមាន លោក Edward Tirtanata, James Prananto និង Cynthia Chaerunissa ដែលផ្តើមពីហាងកាហ្វេដ៏តូចមួយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរឱ្យកោតសរសើរនោះគឺពួកគាត់ទាំងបីនាក់អាចធ្វើការវិវឌ្ឍខ្លួនពីហាងកាហ្វេធម្មតា រហូតក្លាយជាយីហោល្បីមួយដែលមានជាង ៧០០សាខានៅ ៦៧ ប្រទេសផ្សេងគ្នា លក់ដាច់ៗមួយខែជាង ៥លានកែវ។

Kopi Kenangan Mytown Mikael Jasin 01

នៅពីក្រោយភាពជោគជ័យដ៏ធំធេងនេះលោក James Prananto សហស្ថាបនិក និងជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ Kopi Kenangan បានប្រាប់ថាមកពីក្បួនសាមញ្ញៗចំនួន ៣នេះ រួមមាន ៖

១.បញ្ចូលអារម្មណ៍មោទកភាពជាតិ

ការបង្កើតហាងកាហ្វេ Kopi Kenangan បានចាប់ផ្តើមជាមួយនឹងបំណងប្រាថ្នារួមគ្នាមួយគឺដើម្បីផ្សព្វផ្សាយពីសក្តានុពលកាហ្វេរបស់ឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតកាហ្វេធំជាងគេលំដាប់ទីបួន និងចង់បង្ហាញឱ្យពិភពលោកបានស្គាល់ពីរសជាតិដ៏ពេញនិយមប្រចាំប្រទេសឥណ្ឌូនេស៊ី ហេតុនេះហើយទើប លោក Edward Tirtanata, James Prananto និង Cynthia Chaerunissa បានបង្កើតហាងនេះឡើង។

មូលហេតុដែលធ្វើឱ្យពួកគាត់យល់ថាការបញ្ចូលអារម្មណ៍មោទកភាពជាតិនៅក្នុងហាងកាហ្វេរបស់ខ្លួនដោយសារ កាលណាបញ្ចូលអារម្មណ៍បែបនោះ ប្រជាជនក្នុងប្រទេសច្បាស់ជានាំគ្នាគាំទ្រហាងកាហ្វេ Kopi Kenangan ដោយសារតែគ្រប់គ្រាប់កាហ្វេគឺជាផលិតផលក្នុងស្រុក ដូចនេះបើអតិថិជននាំគ្នាទិញប្រៀបដូចជាការចូលរួមជួយលើកស្ទួយផលិតផលជាតិ បង្កើនតម្លៃ បង្កើតឱកាសការងារឱ្យកសិករផងដែរ។

1666087558 4488340d201aee398544a145753841b5 V1666087558 Xlarge

២.គុណភាពសមនឹងតម្លៃ

លោក James បានមានប្រសាសន៍ថា ការបញ្ចូលអារម្មណ៍មោទកភាពតែមួយមុខមិនអាចជម្រុញឱ្យអតិថិជនគាំទ្របានឡើង ប្រសិនបើតម្លៃកាហ្វេរបស់ Kopi ថ្លៃមិនសមជាមួយគុណភាពនោះ ហេតុនេះទើបពួកយើងធ្វើការកំណត់តម្លៃមួយយ៉ាងសមរម្យ។ លោកបានបន្តថា បើត្រលប់ទៅឆ្នាំ ២០១៧ យើងបានឃើញគម្លាតដ៏ធំមួយនៅក្នុងទីផ្សារលក់រាយកាហ្វេឥណ្ឌូនេស៊ីគឺមានតែហាងកាហ្វេអន្តរជាតិធំៗជាច្រើនបានលក់កាហ្វេក្នុងតម្លៃ IDR 40,000 ទៅ IDR 50,000 ក្នុងមួយពែង បើគិតទៅគឺមានតម្លៃថ្លៃ ពេលនោះខ្ញុំបានមើលឃើញថានោះជាឱកាសសម្រាប់ខ្ញុំចូលទៅវិនិយោគវិស័យកាហ្វេនេះព្រោះ គ្មានយីហោបរទេសណាមួយលក់កាហ្វេដែលមានគុណភាពក្នុងតម្លៃថោកទេ ទើបខ្ញុំយល់ឃើញថាក្នុងប្រទេសឥណ្ឌូនេស៊ីមានកាហ្វេស្រាប់ដូច្នេះបើខ្ញុំបើកខ្ញុំនឹងអាចលក់កាហ្វេដ៏គុណភាពឱ្យអតិថិជនហើយ លក់បានតម្លៃធូរថ្លៃ ភ្ញៀវនឹងងាកមកគាំទ្រ។

ពិតជាដូចការគ្រោងទុកបន្ទាប់ពីគិត James បានចាប់ផ្តើមធ្វើសកម្មភាពបង្កើត Kopi ឱ្យចេញជារូបរាងឡើងដំបូងនៅ ទីក្រុងហ្សាកាតា ហើយក្រោយៗមកបានពង្រីកទៅកាន់ទីក្រុងធំ ៗ ផ្សេងទៀតនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ជាមួយនឹងការបើកថ្មីបំផុតធ្វើឡើងនៅកោះបាលី ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺគ្រាន់តែថ្ងៃបើកដំណើរការដំបូង Kopi Kenangan ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនឹងអាចលក់បានជាង ១,១០០ពែងក្នុងមួយថ្ងៃ។

Daftar Menu Kopi Kenangan Terbaru Plus Harganya

៣.បង្កើតភាពល្បីល្បាញពីហាងតាមបណ្តាញសង្គម

ការបើកហាងរកស៊ីហើយផុសផលិតផលក្នុងបណ្តាញសង្គមវាជាអ្វីដែលម្ចាស់អាជីវកម្មសឹងតែគ្រប់គ្នាបានធ្វើ ហើយសម្រាប់ Kopi Kenangan ក៏ដូចគ្នាផងដែរ ពោលគឺម្ចាស់ហាងកាហ្វេមួយនេះតែងតែព្យាយាមផុសអ្វីថ្មីៗឱ្យអតិថិជនរបស់ខ្លួនបានដឹងបានឃើញជានិច្ច ហើយអ្វីដែលធ្វើឱ្យហាងកាហ្វេមួយនេះមានគេស្គាល់ខ្លាំងបំផុតគឺនៅពេលហាងបានបង្ហើបពីគម្រោង SUNterra ជាការបើកដំណើរការហាងដែលបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យសម្រាប់ទិវាបរិស្ថានពិភពលោកឆ្នាំ ២០២២។

ត្រង់ចំណុចនេះ James Prananto បានបញ្ជាក់ផងដែរថា បណ្តាញសង្គមជាកន្លែងផ្សព្វផ្សាយមួយដ៏ល្អដែលជួយឱ្យអតិថិជនយើងបានឃើញលឿនបំផុត ហេតុនេះត្រូវរកចំណូលទាក់ទាញណាមួយឱ្យឃើញហើយធ្វើឱ្យវាល្បី មិនអាចផុសធម្មតាៗដូចអ្នកផ្សេងទូទៅធ្វើនោះទេ៕

Kenangan Coffee

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia