សម្តីមាសពាន់ឆ្នាំ! កំពូលអ្នកប្រាជ្ញ ខុងជឺ ផ្តាំបើឧស្សាហ៍ខុសក្បួនទាំង៤នេះ ទោះខំយ៉ាងណាក៏នៅតែក្រលំបាក
Kan DaraJUNE 19 20244.5 K views

មិន​ថា​​មនុស្ស​ឆ្លាត ឬ​ល្ងង់ តែ​ការ​ឧស្សាហ៍​ដោយ​មិន​ដឹង​កាលៈទេសៈ ឧស្សាហ៍​ធ្វើ​អ្វី​ខុស​ៗ ម្ដង​ហើយ​ម្ដង​ទៀត នឹង​អាច​បង្ករ​ការ​ខាត​បង់​​ជា​ច្រើន​ទម្រាំ​​រក​ផល​ប្រយោជន៍​បាន។ ខាងក្រោមនេះគឺជា ភាពឧស្សាហ៍ខុសក្បួនទាំង៤ ទស្សនវិទូ​ចិន ខុង ជឺ បាន​ពោលផ្តាំ​កាល​ពី​ជាង​ពីរ​ពាន់​ឆ្នាំ​មុន​ថា ទោះខំយ៉ាងណាក៏នៅតែក្រលំបាកដែរ៖

១/. ឧស្សាហ៍ធ្វើគ្រប់យ៉ាង តែខ្ជិលគិត

ការ​ខំ​ប្រឹង​ធ្វើ​​ការ​ដោយ​គិត​សំខាន់​លើ​បរិមាណ​ដោយ​មិន​ប្រើ​ខួរ​ក្បាល គ្មាន​ផ្លូវ​អាច​ឲ្យ​សម្រេច​ការងារ​ដែល​មាន​គុណភាព​បាន​ទេ។ សាក​ល្បង​ផ្លាស់​ប្ដូរ​វិធី​ធ្វើ​ការ​ជា​ថ្មី គិត​ឲ្យ​បាន​ល្អិតល្អន់​មុន​​ចុះ​​ដៃ​ធ្វើ និង​ត្រូវ​ចេះ​រៀប​លំដាប់​ការងារ​ណា​សំខាន់​ៗ​មុន នោះ​​ការងារ​អ្នក​នឹង​អាច​សម្រេច​បាន​លឿន​ជាង​មុន​ឆ្ងាយ​តែ​ម្ដង ថែម​ទាំង​មាន​គុណភាព​ផង​ដែរ មិន​មែន​ចេះ​តែ​ធ្វើ​ៗ​ទៅ ដោយ​មិន​មាន​​រៀប​ចំ​គម្រោង​ច្បាស់​លាស់​នោះ​ទេ។

២/. ឧស្សាហ៍នៅដល់យប់ជ្រៅជ្រុល តែមិនធ្វើរឿងមានប្រយោជន៍

ការ​ធ្វើ​ការរំលង​អាធ្រាត្រ ចូល​គេង​យប់​ជ្រៅ ហើយ​​ប្រញាប់​ក្រោក គឺ​នឹង​បំផ្លាញ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ ព្រោះ​ខួរ​ក្បាល​​ដែល​មិន​ស្រស់​ថ្លា នឹង​មិន​អាច​គិត​អ្វី​ចេញ​នោះ​ទេ។ មិន​ត្រឹម​តែ​បំផ្លាញ​ខួរ​ក្បាល ប៉ុន្តែ​ការ​ធ្វើ​ការ​មិន​ស្គាល់​ថ្ងៃ​មិន​ស្គាល់​យប់​នឹង​ធ្វើ​ឲ្យ​សុខភាព​យើង​ទ្រុឌទ្រោម​ដូច​គ្នា។

៣/. ឧស្សាហ៍ធ្វើរឿងដដែលៗ តែជីវិតមិនរីកចម្រើន

អ្នក​ធ្វើ​ការ​ភាគ​ច្រើន​​ឈ្ងោក​ធ្វើ​ការងារ​ដដែល​ៗ នៅ​ក្នុង​ការិយាល័យ​មួយ​ថ្ងៃ​ៗ​ជិត​១០​ម៉ោង ដោយ​មិន​ធ្លាប់​សួរ​ខ្លួន​ឯង​ថា អ្វី​ដែល​កំពុង​ធ្វើ​រាល់​ថ្ងៃ​នេះ មាន​ប្រយោជន៍​​ដល់​ជីវិត​ប៉ុណ្ណា ធ្វើ​ឲ្យ​ខ្លួន​ឯង​រីក​ចម្រើន​​ឬ​ក៏​អត់ និង​ផ្ដល់​អ្វី​ខ្លះ​ដល់​សង្គម? ការ​ប្រឹងប្រែង​ធ្វើ​ការងារ​ដដែល​ៗ ដែល​មិន​ផ្ដល់​ភាព​រីក​ចម្រើន​អ្វី​សោះ​ដល់​ជីវិត ក៏​មិន​អាច​នាំ​អ្នក​ទៅ​រក​ជោគជ័យ​បាន​ដែរ។

៤/. ឧស្សាហ៍សព្វគ្រប់កិច្ចការ តែចោលគ្រួសារ

គ្រួសារ​ត្រូវ​ស្ថិត​នៅ​លំដាប់​ទី​មួយ​ជានិច្ច។ កុំ​​បណ្ដោយ​ឲ្យ​ការងារ​​បំផ្លាញ​ជីវិត​អ្នក។ ភាព​រីក​ចម្រើន​ផ្នែក​ការងារ អាច​សំខាន់​សម្រាប់​មនុស្ស​ជា​ច្រើន ប៉ុន្តែ​បើ​គិត​ឲ្យ​ដិតដល់​នោះ វា​មិន​អាច​ប្រៀប​ធៀប​ជាមួយ​ការ​មាន​គ្រួសារ​ដែល​កក់ក្ដៅ គួរ​ឲ្យ​ស្រឡាញ់ ព្រោះ​មិន​ថា​ពេល​សុខ​ ឬ​ទុក្ខ​ ពួក​គេ​​គឺ​ជា​អ្នក​ដែល​អាច​នៅ​ក្បែរ​យើង​ជានិច្ច។

យ៉ាងណាមិញ ភាពឧស្សាហ៍ព្យាយាមពុំមែនសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ ឧស្សាហ៍ត្រូវកាលៈទេសៈ ត្រូវបែបផែន ទើបមិននាំឲ្យខុសខាតប្រយោជន៍ ហើយជីវិតរីកចម្រើន កើនទ្រព្យ សម្បូរញាតិ រស់នៅសុខក្សេមក្សាន្ត៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia