ឆ្នាំ២០២៣ គួរទិញអចលនទ្រព្យមួយណាអាចដាក់ជួលបានថ្លៃ ខណៈអ្នកជំនាញ​ប្រាប់បែបនេះ
Bunthoeun KoemFEBRUARY 20 2023689 views

នៅដើមឆ្នាំថ្មី ២០២៣  ប្រហែលមានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនជាច្រើន កំពុងស្វែងរក អចលនទ្រព្យណាដែលវិនិយោគទៅឆាប់ឃើញផលចំណេញ។ យ៉ាងណាឆ្នាំ២០២៣ នេះគឺជាឆ្នាំដ៏ល្អមួយសម្រាប់ការវិនិយោគលើអលចនទ្រព្យ ក៏នៅមានតម្លៃល្អខ្លាំងនៅក្នុងទីផ្សារបច្ចុប្បន្ន ល្អសម្រាប់ការវិនិយោគ ។

ទាក់ទងនិងការវិនិយោគខាងលើនេះផងដែរអ្នកជំនាញអចលនទ្រព្យលោក ​ គង់ គីមសេង  នាយកផ្នែកលក់ និងទីផ្សារ ប្រចាំក្រុមហ៊ុន Making Property Easy Co., Ltd បានប្រាប់ Business Cambodia យ៉ាងដូច្នេះថា ចំពោះ អចលនទ្រព្យដែលដាក់ជួលហើយទទួលផលចំណេញបានលឿនមានដូចជា៖ ដីអាជីវកម្ម ខុនដូ និង ផ្ទះអាជីវកម្ម ជាដើម។ 

Photo 2023 02 16 14 38 35

លោក គង់ គីមសេង បានបន្តថាចំពោះអលនទ្រព្យដែលឆាប់ទទួលបានផលចំណេញវិញគឺជាការទិញហើយដាក់ជួល  ដោយក្នុងនោះរួមមាន៖​

១. ដីអាជីវកម្ម

សម្រាប់ដីមួយប្រភេទនេះ គឺស្ថិតនៅជុំវិញក្រុង ដែលមាននៅក្នុងក្រុង តំបន់ជាយក្រុង និងទីប្រជុំជន ។ ដីប្រភេទនេះជាដីលំដាប់លេខ១ដោយហេតុថាមានតម្រូវការខ្ពស់ និងអាចបំពេញអោយតម្រូវការជាទីតាំងអាជីវកម្មនាពេលអនាគតដូចជាភោជនីយដ្ឋាន ហាងកាហ្វេ យានដ្ឋានជួសជុលរថយន្ត កន្លែងដាក់តាំងលក់ផលិតផល (showroom) ហាងទំនិញ និងឃ្លាំងជាដើម។ ចំណុចគួរកត់សម្គាល់ ទីតាំងដីប្រភេទនេះមិនត្រឹមតែមានតម្រូវការខ្ពស់នោះទេ ផ្ទុយទៅវិញមានការផ្គត់ផ្គង់ទាបនៅឡើយបើប្រៀបធៀបទីតាំងសំរាប់ការសាងសង់ជាលំនៅឋាន។

២.ខុនដូ

ចំពោះខុនដូវិញលោក គង់ គីមសេង បានបញ្ជាក់ថា​ខុនដូ គឺមិនចាំបាច់ចំណាយលុយច្រើនដូចដី ឬក៏ផ្ទះអាជីវកម្មនោះទេ។ ដោយលោកអ្នកអាចអាចប្រើប្រាស់កញ្ចប់ថវិកាចាប់ពីខ្ទង់ ៦x,xxx ដុល្លារ ជាងឡើងទៅ និងវិនិយោគលើគម្រោងខុនដូដែលសាងសង់រួចរាល់១០០ភាគរយក៏អាចដាក់ជួលបានភ្លាមៗផងដែរ។  ហើយចំពោះការដាក់ជួលវិញគឺអាចជួលបានពីចន្លោះ ៥០០ដុល្លារ ទៅ២,៥០០/ខែរយដុល្លារ ទៅតាមតំបន់ ប្រភេទខុនដូ និងទំហំបន្ទប់។ ជាក់ស្ដែងដូចជាតំបន់បឹងកេងកងជាដើម។

៣. ផ្ទះអាជីវកម្ម

ត្រង់ចំណុចនេះលោកបានឱ្យដឹងថា សម្រាប់អចលនទ្រព្យប្រភេទនេះលោកអ្នកគួរតែទិញតំបន់ណាដែលមានសក្កានុពល។ ដោយសារពេលដែលលោកអ្នកទិញទៅអាចដាក់ជួលឆាប់ចេញ ប៉ុន្តែទាំងដីនិងផ្ទះអាជីវកម្មគឺ អាចប្រើដើមទុនរាងច្រើនបន្តិច ព្រោះថារាល់ទីតាំងនីមួយៗត្រូវតែជាទីតាំងល្អ ដូច្នេះតម្លៃក៏ទៅតាំងនិងដែរ។

Photo 2023 02 20 13 02 06

លោក គង់​ គីមសេង ក៏បានផ្ញើសារទៅកាន់អ្នកវិនិយោគយ៉ាងដូច្នេះថា​ "ខ្ញុំចង់ឱ្យវិនិយោគិនទាំងអស់ គិតទៅលើគោលបំណងឱ្យច្បាស់លាស់ មុននិងសម្រេចចិត្តវិនិយោគ ដោយសួរខ្លួនឯងថា ហេតុអ្វីបានជាត្រូវវិនិយោគ? នេះជាសំនួរដ៏សំខាន់មួយ ដែលវិនិយោគិនគ្រប់រូបត្រូវសួរខ្លួនឯង" ។

លោកបន្តទៀតថា ដើម្បីមានភាពងាយស្រួល មានទំនុកចិត្ត និងសុវត្តិភាពលើការវិនិយោគ វិនិយោគិនគួរតែស្វែងរក អ្នកជំនាញ ឬក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យវិជ្ជាជីវៈ ដើម្បីទទួលបានការប្រឹក្សាយោបល់ដ៏ត្រឹមត្រូវមុនសម្រេចចិត្តវិនិយោគ ។

លោក គង់ គីមសេង ក៏បានបញ្ជាក់ថា ប្រសិនបើវិនិយោគិនចង់ទទួលបានការប្រឹក្សាយោបល់ដោយផ្ទាល់ជាមួយលោក លោកនិងផ្ដល់ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ដោយគ្រាន់តែធ្វើការណាត់ជួបតាមរយះ ៖
លេខទូរស័ព្ទ: 012 312 765
តេឡេក្រាម: https://t.me/KimsengKONG_Official
ហ្វេសប៊ុកផេក: https://www.facebook.com/KimsengKongOfficialPage?mibextid=LQQJ4d

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia