កោះនរា ចាប់បើកលក់អគារ ទល់មុខសួនច្បារ ជាមួយទេសភាពទន្លេមេគង្គ
Sreymom ChaMAY 11 2026

ក្នុងរយៈពេលត្រឹមតែ ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ កោះនរា ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC បានវិវត្តខ្លួនយ៉ាងឆាប់រហ័ស ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការរស់នៅដ៏ពេញនិយមបំផុតមួយក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន តំបន់នេះជាបណ្ដុំនៃហាងអាហារ និងភេសជ្ជៈ (F&B) ល្បីៗជាង ៦០ ហាង ដែលកំពុងដំណើរការយ៉ាងមមាញឹក ជាមួយចរន្តភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១០០,០០០ នាក់ជារៀងរាល់ខែ។ កោះនរាមិនត្រឹមតែជាតំបន់សម្រាកកាយដ៏គួរឱ្យទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែគឺជាដែនដីដ៏មានសក្ដានុពល ដែលពោរពេញដោយឱកាសអាជីវកម្ម សម្រាប់វិនិយោគិនគ្រប់រូប។

Photo 2026 05 11 13 45 54

ស្របតាមសក្ដានុពលដ៏រស់រវើកនេះ គម្រោង « អគារពាណិជ្ជកម្ម នរា» ចាប់ផ្តើមបើកលក់ជាផ្លូវការ ដើម្បីផ្ដល់ជូនអតិថិជននូវប្រភេទអគារភ្លោះទំនើប ដែលរចនាឡើងយ៉ាងសម្រិតសម្រាំង ដោយរួមបញ្ចូលគ្នារវាងឧត្តមភាពនៃការរស់នៅ និងសក្ដានុពលសេដ្ឋកិច្ចក្នុងតំបន់កោះនរា។ គម្រោងនេះស្ថិតនៅទីតាំងដ៏ពិសេស គឺនៅលើមហាវិថីនរា ទល់មុខសួនច្បារ Norea Coconut Park ដោយផ្ទាល់ គួបផ្សំនឹងទេសភាពដ៏ស្រស់ត្រកាលនៃទន្លេមេគង្គ ដែលផ្តល់នូវបរិយាកាសរស់នៅបែបធម្មជាតិ និងភាពស៊ីវិល័យក្នុងពេលតែមួយ។ កាន់តែពិសេស អគារនេះស្ថិតនៅលើខ្សែផ្លូវធំដ៏សំខាន់ដែលមានទទឹង ២០ម៉ែត្រ តភ្ជាប់ដោយផ្ទាល់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ទីក្រុងកោះពេជ្រ ដែលធានាបាននូវភាពងាយស្រួលបំផុតសម្រាប់ការធ្វើដំណើរ ការស់នៅ និងការធ្វើអាជីវកម្ម គ្រប់ប្រភេទ។ 

Photo 2026 05 11 13 46 03

លើសពីសំណង់អគារធម្មតា អគារពាណិជ្ជកម្ម នរា ត្រូវបានសាងសង់ឡើង ជាមួយរចនាបថដ៏ល្អប្រណីត និងម៉ូតថ្មី ដើម្បីបំពេញតម្រូវការប្រើប្រាស់ច្រើនគោលបំណង (Multi-purpose) ជូនដល់អតិថិជន។ អគារនីមួយៗត្រូវបានរចនាឡើងយ៉ាងវៃឆ្លាតដោយបំពាក់នូវចំណតរថយន្តក្រោមដីយ៉ាងទំនើប និងប្រព័ន្ធជណ្ដើរប្រអប់ដែលមានសុវត្ថិភាពខ្ពស់។ រីឯ លំហអគារទាំងមូលមានភាពធំទូលាយ  ដែលផ្ដល់ភាពងាយស្រួលឱ្យលោកអ្នកអាចរៀបចំជាន់ខាងក្រោម សម្រាប់ការបើកអាជីវកម្ម ឬជាការិយាល័យក្រុមហ៊ុន ខណៈដែលជាន់ខាងលើអាចប្រើប្រាស់ សម្រាប់ការស្នាក់នៅផ្ទាល់ខ្លួន ប្រកបដោយឯកជនភាព ឬដាក់ជួលបន្ត ដើម្បីបង្កើតប្រាក់ចំណូល ។

Photo 2026 05 11 13 46 13

ដើម្បីផ្តល់ភាពងាយស្រួលដល់ការវិនិយោគ អតិថិជនដែលអញ្ជើញជាវចាប់ពីពេលនេះតទៅនឹងទទួលបានលក្ខខណ្ឌបង់ប្រាក់ កាន់តែចំណេញ និងមានភាពបត់បែនខ្ពស់។ ក្នុងនោះមានការផ្ដល់ជូនអត្រាការប្រាក់ទាបត្រឹមតែ ៧% ក្នុងមួយឆ្នាំ និងការបង់រំលស់ដោយគ្មានការប្រាក់ (០%) រហូតដល់រយៈពេល ២៤ ខែដំបូង។ ប្រញាប់ឡើង! ព្រោះចំនួនអគារ និងលក្ខខណ្ឌផ្តល់ជូននេះ មានកំណត់! សម្រាប់ម្ចាស់អាជីវកម្ម និងវិនិយោគិន ដែលកំពុងស្វែងរក អគារពាណិជ្ជកម្ម ដែលមានទីតាំងល្អជាប់ផ្លូវធំក្នុងកោះនរា ដែលអនុញ្ញាតឱ្យលោកអ្នកប្រកបអាជីវកម្មនៅជាន់ខាងក្រោម និងស្នាក់នៅ ឬដាក់ជួលបន្តនៅជាន់ខាងលើ អមដោយទេសភាពទន្លេមេគង្គដ៏ស្រស់ស្អាត។ សូមទំនាក់ទំនងមកកាន់ភ្នាក់ងារលក់ឥឡូវនេះ តាមរយៈលេខទូរស័ព្ទខាងក្រោម៖
011 888 575 / 099 801 809
098 801 809 / 093 801 809 
 099 720 727 / 098 720 727
ឬអញ្ជើញមកការិយាល័យលក់ នៃទីក្រុងនរា៖ ចុចទីនេះដើម្បីមើលផែនទី

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia