ប្រជាសហគមន៍ខេត្តកោះកុង អាចប្រមូលគ្រុំចំពុះទាបាន៣ពាន់តោនក្នុង១រដូវ ដើម្បីលក់ក្នុងស្រុកនិងក្រៅប្រទេស
ធី ស្រីល័ក្ខNOVEMBER 20 2022280 views

ឈានមកដល់ខែវិច្ឆិកានេះ ប្រជាសហគមន៍នៅ តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិត​នៅក្នុង ខេត្តកោះកុង បានចាប់ផ្តើមប្រមូលផលគ្រំចំ ពុះទា បណ្តើរៗហើយដើម្បីចែកចាយ លក់​តាមទីផ្សារទាំងក្នុងស្រុក ក៏ដូចជាលក់ទៅកាន់ ក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AKP។

លោក វង្ស តារា អនុប្រធានតំបន់ការពា​រធម្មជាតិពាមក្រសោបបាននិយាយថា​ នៅសហ​គម​ន៍​របស់លោក​អាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបា​នប្រមាណ២​៥​០០​ដល់​ជា​ង​៣០០០ តោន ក្នុង១រដូវហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់​ខែ​មីនា ជារៀងរាល់ឆ្នាំ។

គ្រុំចំពុះទាជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកស​ត្វព្រៃពាមក្រសោបខេ​ត្ត​កោះ​កុ​ង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើត​ចេញពីសុខដុមរមណី​យក​ម្ម​រ​វា​ង​ស​ក​ម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាងនៅក្នុងតំបន់។

ជាមួយគ្នាគ្រំចំពុះទា គេអាចកែច្នៃជាមុខអាហារច្រើនប្រភេទ តាមតម្រូវការ និងជាពិសេសជា​មុខ​ម្ហូបសំខាន់ៗ នៅតាមភោជនីយដ្ឋានធំៗ និងបើតាមសណ្ឋាគារវិញគឺមា​នរ​ហូតដល់លំដា​ប់ផ្កា​យ​៥ទៀតផង។

គួរំលឹកថា នៅក្នុងខេត្តកោះកុងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន៣ ស្ថិតនៅ​ក្នុង​ដែ​ន​ជ​ម្រកសត្វព្រៃពាមក្រសោប កំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដែលជាសក្តានុព​ល​សម្រា​ប់កា​រ​អ​​ភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃគ្រំចំពុះទាផងដែរ៕

T 8 4