ប្រាសាទកោះកេរកម្ពុជាជាប់ ជាតំបន់ទេសចរណ៍ទី២៥លើលោក ជាកន្លែងគួរមកលេងនៅឆ្នាំ២០២៥
Ping Chou EngNOVEMBER 28 202497 views

រ​មណី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្ររបស់កម្ពុជា ប្រាសាទកោះកេរ ត្រូវបានទស្សនាវដ្តីបរទេស FODOR’s Travel កំណត់ជាតំបន់ទេសចរណ៍មួយក្នុងចំណោមទីតាំងដទៃទៀតនៃបញ្ជីទាំង២៥ ជាកន្លែងដែលអ្នកទេសចរគួរតែមកលេងកម្សាន្ត ក្នុងឆ្នាំ២០២៥។ នេះបើតាមការឱ្យដឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ 

 

ប្រាសាទកោះកេរ មានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តំប​ន់ប្រាសាទដ៏វិសុទ្ធនេះមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៤៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។  

 

468568466 1121786309511144 1227927546604084927 N

 

បច្ចុប្បន្ន ប្រាសាទ កោះកែរ ត្រូវបានចាត់ទុកថា ជា​ប្រាសាទភ្នំ​មានកំ​ពស់​៣៥​ម៉ែត្រ ចែក​ចេញ​ជា​៧​ថ្នាក់​ដូច​មហា​ចេ​តី​យ​ពីរ៉ាមីត បែរមុខ​ទៅ​ទិស​ខាងលិច​ទៅ​រក​រាជធានី​អង្គរ។

 

មាន​ជណ្តើរ​ចំនួន​៥៥​កាំ (​សព្វថ្ងៃ​មិន​អាច​ប្រើ​បាន​) លើ​កំពូល​មាន​រូបចម្លាក់​ទម្រ​ព្រះ​សេវ​លិង្គ ហើយ​ចំ​កណ្តាល​មាន​មាត់​អណ្តូង​ប្រវែង​៤​ម៉ែត្រ​៤​ជ្រុង​ចុះ​ទៅ​ក្រោម តែ​មិន​អាច​មើលឃើញ​ដល់​បាត​ព្រោះ​ដុះ​លុប​ជិត​អស់។ ​

 

468549188 1121786342844474 5066818854040851962 N

 

នៅ​ជុំវិញ​ប្រាសាទ​នេះ ក្រុម​ស្រាវជ្រាវ​កំពុង​រុករក​មាន​ប្រាសាទតូច​ៗ​ចំនួន​៩៦​បន្ថែម​ទៀត នៅ​ដាច់​ៗ​ពី​គ្នា ដែល​មាន​ចម្ងាយ​ពី​គ្នា​ពី​១​គីឡូម៉ែត្រ ទៅ​៣​ឬ​៤​គីឡូម៉ែត្រ ខណៈ​​ប្រាសាទ​ខ្លះ​បានបាក់បែក​បាត់​រូបរាង និង​នៅ​កប់​ក្នុង​ដី​ជា​ច្រើន​ទៀត។

 

គួរជម្រាបដែរថាបច្ចុប្បន្នប្រាសាទកោះកេរ បានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ៕

 

468523018 1121786332844475 7478759495419832633 N

 

អត្ថបទដោយ​៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia