ត្រូវប៉ាន់ហើយអ្នកចង់បើកហាងកាហ្វេ! KOFI ទើបនាំយករបស់ពិសេស ១ ពីប្រទេសអ៊ីតាលី គុណភាពស្តង់ដារអន្តរជាតិ
Kan DaraMAY 8 202631 views

សម្រាប់អ្នកដែលកំពុងមានក្តីស្រមៃចង់បង្កើតហាងកាហ្វេផ្ទាល់ខ្លួន ឬចង់ពង្រីកអាជីវកម្មឱ្យកាន់តែមានភាពទំនើប និងមានស្តង់ដារខ្ពស់ ពេលនេះ ក្រុមហ៊ុន ខូហ្វី (KOFI) ដែលជាអ្នកជំនាញឈានមុខគេក្នុងវិស័យកាហ្វេនៅកម្ពុជា ទើបតែបាននាំយករបស់ពិសេសមួយ ពីប្រទេសអ៊ីតាលី។

 

២

 

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន KOFI បានប្រកាសជាផ្លូវការនូវការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីក្លាយជាអ្នកនាំចូល និងចែកចាយផ្តាច់មុខនូវម៉ាស៊ីនកាហ្វេម៉ាក WEGA ដែលជាម៉ាកយីហោលំដាប់កំពូលពីប្រទេសអ៊ីតាលី។ នេះគឺជាមោទនភាពមួយទៀតសម្រាប់ក្រុមហ៊ុនក្នុងស្រុក ដែលអាចនាំយកបច្ចេកវិទ្យាលំដាប់ពិភពលោកមកកាន់ទីផ្សារកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងយ៉ាងរហ័ស។

 

ហេតុអ្វីបានជា WEGA ជាជម្រើសដ៏ល្អសម្រាប់ហាងកាហ្វេរបស់អ្នក?

ម៉ាស៊ីនកាហ្វេ WEGA មិនមែនគ្រាន់តែជាម៉ាស៊ីនឆុងកាហ្វេធម្មតានោះទេ វាគឺជាបច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអ៊ីតាលី ដែលល្បីល្បាញលើ៖

  • ភាពធន់: ត្រូវបានរចនាឡើងសម្រាប់ដំណើរការខ្លាំង និងជាប់បានយូរ។
  • ភាពថេររក្សារសជាតិកាហ្វេឱ្យនៅឈ្ងុយឆ្ងាញ់ និងមានស្តង់ដារដូចគ្នាគ្រប់ពែង។
  • រូបរាងទាក់ទាញបន្ថែមភាពប្រណីត និងភាពទាន់សម័យដល់បញ្ជរឆុងកាហ្វេរបស់អ្នក។

 

១

 

យ៉ាងណាមិញ តាមរយៈការនាំយក WEGA មកកាន់ទីផ្សារកម្ពុជា KOFI កំពុងតែបំពេញបំណងម្ចាស់ហាងកាហ្វេ ដែលចង់បានម៉ាស៊ីនដែលមានគុណភាពកម្រិតពិភពលោក ជាមួយនឹងការធានា និងសេវាកម្មថែទាំដ៏ល្អឥតខ្ចោះក្នុងស្រុក។ មិនថាអ្នកជាម្ចាស់ហាងខ្នាតតូច ឬខ្នាតធំនោះទេ ការមានម៉ាស៊ីនកាហ្វេដែលទុកចិត្តបាន គឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការទាក់ទាញអតិថិជន។ សម្រាប់ព័ត៌មានលម្អិតចូលទៅកាន់តែ Facebook page KOFI Co., Ltd ឬតាមរយៈលេខទូរស័ព្ទ 069 666 999៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia