ក្រុមហ៊ុនកូនខ្មែរ ខូហ្វី ប្រាប់រឿងសំខាន់ធំៗ ៦ ម្ចាស់អាជីវកម្មកាហ្វេត្រូវដឹង បើមិនចង់រកស៊ីវិស័យនេះឡុងចុង
Kan DaraOCTOBER 23 2025396 views

បច្ចុប្បន្នអាជីវកម្មហាងកាហ្វេរីកដូចផ្សិត ខណៈក៏មានខ្លះបានបិទទ្វារបន្តកន្ទុយគ្នាទៅវិញផងដែរ។ ដោយមើលឃើញពីបញ្ហាដ៏រសើបនេះ ក្រុមហ៊ុន ខូហ្វី ដែលជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា បានប្រាប់រឿងសំខាន់ធំៗចំនួន ៦ ម្ចាស់អាជីវកម្មកាហ្វេត្រូវយល់ដឹងឲ្យច្បាស់ បើចង់ជោគជ័យ និងទទួលបានការគាំទ្រយូរអង្វែង៖

 

១/. ការច្នៃប្រឌិតភេសជ្ជៈថ្មីៗ ដើម្បីឲ្យហាងកាហ្វេរបស់អ្នកនៅតែមានអតិថិជនថ្មីៗ អ្នកគួរតែព្យាយាមប្រើបច្ចេកទេសច្នៃប្រឌិត ដើម្បីបង្កើនភេសជ្ចៈថ្មីៗឲ្យបានច្រើននៅក្នុងហាង។ ការច្នៃប្រឌិតភេសជ្ជៈថ្មីៗ អាចជាចំណុចទាក់ទាញឲ្យអតិថិជនមិនធុញនឹងភេសជ្ចៈដដែលៗនៅក្នុងហាងរបស់អ្នក តែអាចឲ្យពួកគេអាចសាករសជាតិថ្មីផងដែរ។  

 

/. ​ការធ្វើទីផ្សារ ការធ្វើទីផ្សារពីមាត់មួយទៅមាត់មួយនៅតែមានប្រសិទ្ធភាព តែអ្នកមិនអាចពឹង ផ្អែកតែលើវិធីសាស្ដ្រតែមួយនោះទេ ដើម្បីឲ្យហាងកាហ្វេរបស់អ្នកឆាប់មានអតិថិជនស្គាល់ និងមើលទៅកាន់តែគួរឲ្យទុកចិត្ត អ្នកត្រូវតែមានយុទ្ធសាស្រ្តទីផ្សារជាចាំបាច់ ដោយចាប់ផ្តើមពីការបង្កើតទំព័របណ្តាញសង្គមដូចជា Facebook Instragramជាដើម។  បន្ទាប់ពីមានបណ្តាញសង្គមរួច អ្នកត្រូវតែបង្ហោះព័ត៌មានទាក់ទងនឹងហាងកាហ្វេ ឬ ភេសជ្ចៈថ្មីៗ របស់អ្នកឲ្យបានញឹកញាប់ និងសកម្មជានិច្ច ជាពិសេសត្រូវតែមានលេខទំនាក់ទំនង និងអាស័យដ្ឋានហាងផងដែរ។ ចំណុចមួយទៀតដើម្បីជម្រុញការលក់​គឺការសហការជាមួយ​ App DeliveryដូចជាNham24  Foodpandaជាដើម។

 

៣/. ឡូហ្គូ (Logo) រសជាតិនិងគុណភាពគឺជាអ្វីដែលអតិថិជននឹងចងចាំអ្នក ប៉ុន្តែ ទ្បូហ្គូ (Logo)  ក៏នឹងជួយឲ្យពួកគេនឹកឃើញដល់អ្នក ដើម្បីឲ្យហាងកាហ្វេរបស់អ្នកលេចរូបរាងបែបណា ចង់បានអក្សរអ្វីខ្លះ ពណ៌បែបណា ដើម្បីងាយស្រួលចំណាំ។ ការធ្វើបែបនេះ អាចជាមុខមាត់ហាងកាហ្វេរបស់អ្នកផងដែរ។

 

/. គ្រាប់កាហ្វេ៖ លើសពីភេសជ្ច:ផ្សេងៗទៀតនៅក្នុងហាង រឿងដែលអ្នកគួរតែផ្តោតសំខាន់នោះគឺ ទៅលើគ្រាប់កាហ្វេ ពីព្រោះតែប្រសិនជាអ្នកចេញបើកហាងកាហ្វេក្រោយគេ អ្នកត្រូវតែមានអ្វីពិសេស និងខុសប្លែកពីគេផងដែរ។ ការជ្រើសរើសគ្រាប់កាហ្វេល្អ ជារឿងសំខាន់ ដែលអ្នកអាចប្រកួតប្រជែងបានក្នុងទីផ្សារ បើទោះបីជាវារាងថ្លៃបន្តិច តែអ្នកទទួលបានគ្រាប់កាហ្វេដែលល្អ និងមានគុណភាព។  ប្រសិនជាអ្នករិះថាំរឿងថ្លៃចំណាយ ហើយយកកាហ្វេមិនល្អ វានឹងប៉ះពាល់ដល់អាជីវកម្មរបស់អ្នកក្នុងទីផ្សារដ៏ប្រកួតប្រជែងមួយនេះ ហើយជាពិសេសវាក៏អាចឲ្យអ្នកអាចជ្រើសរើសគ្រាប់កាហ្វេត្រូវតាមអតិថិជនគោលដៅរបស់អ្នកផងដែរ។

 

៥/. បរិយាកាស​ក្នុងហាង៖ ហាងកាហ្វេ ជាកន្លែងដែលអតិថិជនទៅញាំកាហ្វេសម្រាប់ពិក្សាករឿងការងារ ដូច្នេះបរិយាសនៅក្នុងហាងរបស់អ្នកគួរតែមានលក្ខណៈបែបស្ងប់ស្ងាត់ មានបទចម្រៀងបែបតិចៗក្នុងហាង បូករួមជានឹងបុគ្គលរួសរាយរាក់ទាក់ ហើយជាពិសេសអ៊ុតធីណេត WIFI ល្បឿនក៏សំខាន់ដែរ ដែលអាចទាក់ចិត្តអតិថិជនមកកាន់ហាងរបស់អ្នកលើកក្រោយទៀត។

 

/. ការបញ្ចុះតម្លៃតាមរដូវកាល៖ សម្រាប់ឆ្នាំ ២០២៥ ការបញ្ចុះតម្លៃនៅក្នុងហាង ក៏ជាចំណុចទាក់ទាញអតិថិនផងដែរ តាមរយៈការប្រម៉ូសិនភេសជ្ចៈថ្មីៗ និងការបញ្ចុះតម្លៃតាមរយៈបុណ្យជាតិ និងបុណ្យអន្តរជាតិ ដូចជា៖ បុណ្យប្រពៃណីជាតិខ្មែរ និងបុណ្យចូលឆ្នាំចិនជាដើម។

 

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិជ្ជាជីវៈ និងការបង្កើតថ្មី ហើយក៏ជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនខូហ្វី ក៏មានបើកវិទ្យាស្ថានខូហ្វី ក្នុងការបណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់ នៅកម្ពុជា ដែលទទួលការគាំទ្រពីក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា។ 

 

ជាចុងក្រោយ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់រកស៊ីខាងវិស័យកាហ្វេ ឬកំពុងមានហាងកាហ្វេផ្ទាល់ខ្លួនហើយ តែចង់ពង្រឹងអាជីវកម្មបន្ថែម​ លោកអ្នកអាចធ្វើការប្រឹក្សាយោបល់ជាមួយអ្នកជំនាញខាងកាហ្វេ ដោយឥតគិតថ្លៃ តាមរយៈហ្វេសប៊ុកផេក KOFI Co., Ltd ឬទំនាក់ទំនងតាមរយៈលេខ  077 777 970 / 069 666 999៕

 

Screenshot 2025 10 23 at 10.58.12 in the Morning Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia