៥ ចំណុចសំខាន់ៗម្ទាស់អាជីវកម្មកាហ្វេ ត្រូវយល់ដឹងសម្រាប់ឆ្នាំ ២០២៣ ដោយក្រុមហ៊ុនខូហ្វី
Sreymom ChaDECEMBER 14 2022

នាពេលបច្ចុប្បន្ននេះ ហាងកាហ្វេបានក្លាយជាអាជីវកម្មដ៏ពេញនិយមនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនាៗ ដោយសារតែចំនួនអ្នកចូលចិត្តញ៉ាំកាហ្វេ មានការកើនឡើងឥតឈប់ឈរ ជាពិសេសទៅលើមនុស្សវ័យជំទង់តែម្តង ពីព្រោះតែហាងកាហ្វេមិនត្រឹមតែជាកន្លែងផឹកកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែ វាជាកន្លែងដែលអ្នករាល់គ្នាអាចទៅជជែកពិភាក្សា អានសៀវភៅ និងណាត់ជួបមិត្តភ័ក្តិ និយាយការងារ ឫអាចជាការិយាល័យចល័តជាដើម។

ខណៈពេលដែលអាជីវកម្មកាហ្វេខ្នាតតូច និងខ្នាតធំ កំពុងតែមានសន្ទុះខ្លាំងនៅក្នុងប្រទេស ហើយចំនួនអ្នកចង់បើកអាជីវកម្មកាហ្វេក៏កំពុងតែសម្លឹងមើលឱកាស ក្នុងការបើកផងដែរនោះ តើម្ទាស់ហាងកាហ្វេត្រូវយល់ដឹងអ្វីខ្លះ សម្រាប់ឆ្នាំ ២០២៣ ដើម្បីមុខរបរមួយនេះទទួលបានជោគជ័យ និងទទួលបានការគាំទ្របានយូរអង្វែង ខាងក្រោមនេះ ជាចំណុចសំខាន់ៗ ដែលអ្នកគួរយល់ដឹង៖

១. ការច្នៃប្រឌិតភេសជ្ជៈថ្មីៗ

ដើម្បីឲ្យហាងកាហ្វេរបស់អ្នកនៅតែមានអតិថិជនថ្មីៗ អ្នកគួរតែព្យាយាមប្រើបច្ចេកទេសច្នៃប្រឌិត ដើម្បីបង្កើនភេសជ្ចៈថ្មីៗឲ្យបានច្រើននៅក្នុងហាង។ ការច្នៃប្រឌិតភេសជ្ជៈថ្មីៗ អាចជាចំណុចទាក់ទាញឲ្យអតិថិជនមិនធុញនឹងភេសជ្ចៈដដែលៗនៅក្នុងហាងរបស់អ្នក តែអាចឲ្យពួកគេអាចសាករសជាតិថ្មីផងដែរ។  

Photo 2022 12 14 13 55 36

២.​ការធ្វើទីផ្សារ

ការធ្វើទីផ្សារពីមាត់មួយទៅមាត់មួយនៅតែមានប្រសិទ្ធភាព តែអ្នកមិនអាចពឹង ផ្អែកតែលើវិធីសាស្ដ្រតែមួយនោះទេ ដើម្បីឲ្យហាងកាហ្វេរបស់អ្នកឆាប់មានអតិថិជនស្គាល់ និងមើលទៅកាន់តែគួរឲ្យទុកចិត្ត អ្នកត្រូវតែមានយុទ្ធសាស្រ្តទីផ្សារជាចាំបាច់ ដោយចាប់ផ្តើមពីការបង្កើតទំព័របណ្តាញសង្គមដូចជា Facebook Instragramជាដើម។  បន្ទាប់ពីមានបណ្តាញសង្គមរួច អ្នកត្រូវតែបង្ហោះព័ត៌មានទាក់ទងនឹងហាងកាហ្វេ ឬ ភេសជ្ចៈថ្មីៗ របស់អ្នកឲ្យបានញឹកញាប់ និងសកម្មជានិច្ច ជាពិសេសត្រូវតែមានលេខទំនាក់ទំនង និងអាស័យដ្ឋានហាងផងដែរ។ ចំណុចមួយទៀតដើម្បីជម្រុញការលក់​គឺការសហការជាមួយ​ App DeliveryដូចជាNham24  Foodpandaជាដើម។

Photo 2022 12 14 13 58 33

៣. ឡូហ្គូ (Logo)

រសជាតិនិងគុណភាពគឺជាអ្វីដែលអតិថិជននឹងចងចាំអ្នក ប៉ុន្តែ ទ្បូហ្គូ (Logo)  ក៏នឹងជួយឲ្យពួកគេនឹកឃើញដល់អ្នក ដើម្បីឲ្យហាងកាហ្វេរបស់អ្នកលេចរូបរាងបែបណា ចង់បានអក្សរអ្វីខ្លះ ពណ៌បែបណា ដើម្បីងាយស្រួលចំណាំ។ ការធ្វើបែបនេះ អាចជាមុខមាត់ហាងកាហ្វេរបស់អ្នកផងដែរ។

Photo 2022 12 14 13 58 56

៤. គ្រាប់កាហ្វេ

លើសពីភេសជ្ច:ផ្សេងៗទៀតនៅក្នុងហាង រឿងដែលអ្នកគួរតែផ្តោតសំខាន់នោះគឺ ទៅលើគ្រាប់កាហ្វេ ពីព្រោះតែប្រសិនជាអ្នកចេញបើកហាងកាហ្វេក្រោយគេ អ្នកត្រូវតែមានអ្វីពិសេស និងខុសប្លែកពីគេផងដែរ។ ការជ្រើសរើសគ្រាប់កាហ្វេល្អ ជារឿងសំខាន់ ដែលអ្នកអាចប្រកួតប្រជែងបានក្នុងទីផ្សារ បើទោះបីជាវារាងថ្លៃបន្តិច តែអ្នកទទួលបានគ្រាប់កាហ្វេដែលល្អ និងមានគុណភាព។  ប្រសិនជាអ្នករិះថាំរឿងថ្លៃចំណាយ ហើយយកកាហ្វេមិនល្អ វានឹងប៉ះពាល់ដល់អាជីវកម្មរបស់អ្នកក្នុងទីផ្សារដ៏ប្រកួតប្រជែងមួយនេះ ហើយជាពិសេសវាក៏អាចឲ្យអ្នកអាចជ្រើសរើសគ្រាប់កាហ្វេត្រូវតាមអតិថិជនគោលដៅរបស់អ្នកផងដែរ។

Photo 2022 12 14 13 59 15

៥. បរិយាកាស​ក្នុងហាង

ហាងកាហ្វេ ជាកន្លែងដែលអតិថិជនទៅញាំកាហ្វេសម្រាប់ពិក្សាករឿងការងារ ដូច្នេះបរិយាសនៅក្នុងហាងរបស់អ្នកគួរតែមានលក្ខណៈបែបស្ងប់ស្ងាត់ មានបទចម្រៀងបែបតិចៗក្នុងហាង បូករួមជានឹងបុគ្គលរួសរាយរាក់ទាក់ ហើយជាពិសេសអ៊ុតធីណេត WIFI ល្បឿនក៏សំខាន់ដែរ ដែលអាចទាក់ចិត្តអតិថិជនមកកាន់ហាងរបស់អ្នកលើកក្រោយទៀត។

Photo 2022 12 14 14 00 20

៦. ការបញ្ចុះតម្លៃតាមរដូវកាល

សម្រាប់ឆ្នាំ ២០២៣ ការបញ្ចុះតម្លៃនៅក្នុងហាង ក៏ជាចំណុចទាក់ទាញអតិថិនផងដែរ តាមរយៈការប្រមូ៉សិនភេសជ្ចៈថ្មីៗ និងការបញ្ចុះតម្លៃតាមរយៈបុណ្យជាតិ និងបុណ្យអន្តរជាតិ ដូចជា៖ បុណ្យប្រពៃណីជាតិខ្មែរ និងបុណ្យចូលឆ្នាំចិនជាដើម។

Photo 2022 12 14 14 00 42

ដូច្នេះ មុនពេលអ្នកសម្រេចចិត្តបើកហាងកាហ្វេថ្មី ឫចង់ពង្រីកហាង ចាំបាច់ណាស់ដែលអ្នកត្រូវសិក្សាឲ្យបានច្បាស់ជាមុនសិនសម្រាប់ឆ្នាំ ២០២៣ នេះ ឫលោកអ្នកអាចសិក្សាយោបល់ជាមួួយនឹងអ្នកជំនាញដែលមានបទពិសោធន៍ជាង ១០ឆ្នាំនៅក្នុងវិស័យកាហ្វេតាមរយៈលេខទូរស័ព្ទ 077 777 970 / 069 666 999 និង Facebook page https://www.facebook.com/Kofi.com.kh  ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia