ផ្សារកូនកាំ.បិតចុះកិច្ចព្រមព្រៀងនាំសាច់ជ្រូកអត់ក្លិន ឬជ្រូកសរីរាង្គមកលក់លើទីផ្សារ ខណៈមានការព្រួ.យបារម្ភខ្លាំងចំពោះសាច់បង្ក.ក
Srey NuthFEBRUARY 6 2024

“ផ្សារ​កូនកាំបិត” ​បានចុះកិច្ចព្រមព្រៀងជាមួយ​កសិដ្ឋានជ្រូកអត់ក្លិន ដើម្បីនាំយកសាច់ជ្រូកសរីរាង្គ​មក​ផ្គត់ផ្គង់លើទីផ្សារ​​ ក្នុងរាជធានីភ្នំពេញ ស្របពេលដែល​ប្រជាពលរដ្ឋនៅទូទាំង​ប្រទេស​មានកង្វល់កាន់តែខ្លាំងឡើងជុំវិញសាច់បង្កក នាំចូលពីបរទេស ។

Photo 2024 02 06 10 38 48 (3)

ពិធីចុះកិច្ចព្រមព្រៀង​បានធ្វើឡើង​នៅឯផ្សារ​កូនកាំបិត ​សាខា​បុរីប៉េង​ ហួត បឹង​ស្នោរ រាជធានីភ្នំពេញ រវាង​លោក ឡាង សេងហ៊ង ម្ចាស់ផ្សារ​កូនកាំkបិត និង​លោក វ៉ើយ វណ្ណៈ ម្ចាស់កសិដ្ឋាន​ទំនប់ច្រកកែស នៅស្រុកដងទង់ ខេត្តកំពត ដែលជាអ្នកផ្គត់ផ្គង់ជ្រូកអត់ក្លិន ឬជ្រូកសរីរាង្គ ។

Photo 2024 02 06 11 03 14

លោក ឡាង សេងហ៊ង មានប្រសាសន៍ថា៖ “ខ្ញុំពិតជា​មានសេចក្ដីរីករាយ ដែលបាននាំសាច់ជ្រូកចិញ្ចឹមតាមស្តង់ដារសរីរាង្គ មានគុណភាពខ្ពស់ និងរសជាតិប្លែក​សម្រាប់​អតិថិជន ។ ទន្ទឹមនឹងនេះប្រព័ន្ធ​នៃ​ការចិញ្ចឹមជ្រូក​អត់ក្លិននេះមានភាពសាមញ្ញ ហើយកសិករអាច​ពឹងផ្អែក​លើខ្លួនឯងស្ទើរតែ ១០០%​ ក្នុងការ​ចិញ្ចឹម ដោយវត្ថុធាតុដើមអាចរកក្នុងស្រុកបាន​ ។ ផ្សារកូនកាំបិត ក៏ដូចជាបងប្អូនអតិថិជនយើង មានមោទនភាពដែលជាចំណែកមួយក្នុងការជួយដល់កសិករខ្មែរយើងទាំងការ​ចិញ្ចឹមសត្វ ការ​ដាំដុះ និងការ​កែច្នៃកសិផល​”។

Photo 2024 02 06 10 57 12

យោងតាម លោក វ៉ើយ វណ្ណៈ បានឲ្យដឹងថា ជ្រូកអត់ក្លិនជាជ្រូកដែលចិញ្ចឹមបែបធម្មជាតិ​ មិនបង្ក​ឲ្យ​មានក្លិន​មិនល្អនៅជុំវិញ​កសិដ្ឋាន និងការ​ផ្ដល់ចំណីធម្មជាតិ​សុទ្ធសាធ​ ។ លោកបានបន្ថែមថា សាច់ជ្រូក​នេះ​មានខ្លាញ់ស្ដើង សាច់ហាម់ណែន មានពណ៌រាងផ្កាឈូក និង​ មានរសជាតិឆ្ងាញ់ ខុសប្លែកពីជ្រូកដែលផ្ដល់ចំណីពីរោង​ចក្រ ។

លោក វ៉ើយ វណ្ណៈ មានប្រសាសន៍ថា៖ “​ការ​ចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ ពិតជា​ឱកាស​ដ៏រំភើប ដែលខ្ញុំ​អាចសម្រេចបាននូវបំណង​នាំ​ជ្រូកធម្មជាតិ មានសុវត្ថិភាព សម្រាប់អ្នកទទួលទាន ។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋ​កម្ពុជានឹង​គាំទ្រ​ចំពោះ​សាច់ជ្រូក​ប្រភេទនេះកាន់តែខ្លាំងឡើង” ។

Photo 2024 02 06 11 08 17 (2)

លោក វ៉ើយ វណ្ណៈ បានបន្តថា ការ​ចិញ្ចឹម​ជ្រូកអត់ក្លិនចំណាយពេល​យូរជាង​ជ្រូក​ឲ្យចំណីពីរោងចក្រ ដែល​មាន​ផ្ដល់សារជាតិជំរុញការ​លូតលាស់​របស់ជ្រូក ពោលគឺរហូតដល់ទៅជាង ៦ ខែ ទម្រាំជ្រូកអាចឈានដល់ទម្ងន់ ១០០ គីឡូ បើធៀប​នឹង​ជ្រូកប្រើចំណីរោងចក្រដែលចំណាយពេលត្រឹម ៤ ខែ ទៅ ៤ ខែកន្លះប៉ុណ្ណោះ” ។

ផ្សារ​កូនកាំបិត បានបើក​ដំណើរការ​ចាប់​ពីឆ្នាំ ២០១៩ ហើយបច្ចុប្បន្ន មាន ៣ សាខា​នៅភ្នំពេញ នៅបុរីប៉េងហួតបឹងស្នោរ នៅផ្សារទួលសង្កែ និង​នៅជិត​វត្តទួលអស់លោក ដែលមានគោលដៅ​ជួយផ្ដល់ទីផ្សារ​កសិផលខ្មែរ និង​ផ្ដល់អាទិភាពខ្ពស់បំផុត​ចំពោះ​ផលិតផល​ក្នុង​ស្រុក ។

Photo 2024 02 06 11 12 38

លោក ឡាង សេងហ៊ង មានប្រសាសន៍ថា ផ្សារកូនកាំបិត​​ផ្ដោត​សំខាន់បំផុតលើសុវត្ថិភាពចំណីអាហារ​សម្រាប់អ្នកទទួលទាន ដោយតម្រូវឲ្យ​រាល់ផលិតផលទាំងអស់​គោរពតាមស្តង់ដារ​សុវត្ថិភាពចំណីអាហារ​​ និងកសិកម្មល្អ​របស់កម្ពុជា ។

លោក​បានបន្តថា​​ផលិតផលបន្លែ សាច់ ផ្លែឈើ គ្រឿងទេស និង​ផលិតផលកែច្នៃ​ នៅផ្សារ​កូនកាំបិត មានប្រមាណ ១០០០ មុខ ហើយ ៩០% ជាផលិតផលក្នុងស្រុក ហើយផលិតផលនាំចូលមានខ្ទង់ប្រមាណ ១០% ប៉ុណ្ណោះ ។

Photo 2024 02 06 11 08 17

អំពីផ្សារ​កូនកាំបិត

ផ្សារ​កូនកាំបិត​ត្រូវបានបង្កើតឡើង​នៅឆ្នាំ ២០១៩ ដោយផ្ដោត​សំខាន់ លើស្តង់ដារ​សុវត្ថិភាពចំណីអាហារ ហើយ​បច្ចុប្បន្ន​មាន ៣ សាខា ក្នុងរាជធានីភ្នំពេញ ។​

  • ផ្សារកូនកាំបិតទី ១ (ជិតផ្សារធំទួលសង្កែ) ផ្ទះលេខ ៥៦ ផ្លូវ ០៤ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ទំនាក់ទំនង៖ ០៦៩ ៩០៩ ៥៩៧/ ០៨៥ ៧៧៩ ១៩១។ ផែនទី៖ https://goo.gl/maps/3Tij8cdRdECj1H6p6
  • ផ្សារកូនកាំបិតទី ២ (បឹងសាឡាងថ្មី ឫស្សីកែវ) ផ្ទះលេខ ៥១C ផ្លូវ ៩០៧ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាធានីភ្នំពេញ។ ទំនាក់ទំនង៖ ០៧០ ៥៣៣ ៨១៣/០៩២ ៩៤១ ៤៦០។ ផែនទី៖ https://goo.gl/maps/gFxZwVVbDxfKcVZy9
  • ផ្សារកូនកាំបិតទី ៣ (បុរី ប៉េង ហួតបឹងស្នោ) ។ ផ្ទះលេខ ២៩៣ ផ្លូវប៉ូឡារីស សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ។ ទំនាក់ទំនង៖ ០៨៥ ២៥៧ ៦០១/០៩៦ ៣៩៤ ៥៨៥១ ។ ទីតាំង៖ https://maps.app.goo.gl/kGy4z3ktmeLV3GFU9

Photo 2024 02 06 11 18 45

Photo 2024 02 06 11 19 52

Photo 2024 02 06 11 19 40

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia